ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជាទូទៅត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាន នៃដំណើរការនីមួយៗ បានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានា លើការទិញអចលនទ្រព្យថ្មីរបស់អ្នកឲ្យសម្រេចបានទៅតាម លទ្ធផលដែលអ្នកចង់បាន។
កាលពីសប្តាហ៍មុនក្នុងភាគទី១ យើងបានពិភាក្សាអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និងការកំណត់ លើប្រភេទអាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។ នៅសប្តាហ៍នេះយើងនឹងស្វែងយល់ បន្ថែមទៀតអំពីការកំណត់ អត្តសញ្ញាណអាជីវកម្មត្រឹមត្រូវសម្រាប់អ្នក និងតួនាទីរបស់ភ្នាក់ងារអចលនទ្រព្យ និងតួនាទីមេធាវីនៅក្នុង ដំណើរការនេះ៖ សូមសិក្សាជាមួយគេហទំព័រRealestate.com.kh!
កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖
ជំហានមួយក្នុងចំណោមជំហានចុងក្រោយ ដែលគួរធ្វើជាពិសេសនៅពេលដែលអ្នកសិក្សាលើប្រភេទនៃអាជីវកម្ម ដែលអ្នក ចង់វិនិយោគ ហើយបានចាប់ផ្តើមស្វែងរកការវិនិយោគ រយៈពេលវែង ដែលនេះគឺជាផលចំណេញនៅក្នុង ទីផ្សារនេះ។
កាលពីសប្តាហ៍មុនយើងមានឧទាហរណ៍អំពីការវិនិយោគសណ្ឋាគារ និងរបៀបដែលអ្នកនឹងពិនិត្យឲ្យច្បាស់លើសក្តានុពល នៃការវិនិយោគមានដូចជា ម៉ាកយីហោ(brand) កេរ្តិ៍ឈ្មោះ រយៈពេលប្រតិបត្តិការ និងកត្តាផ្សេងៗជា ច្រើនទៀត។ នៅពេលដែលការស្រាវជ្រាវលំអិតនេះបានបញ្ចប់ ជំហានចុងក្រោយអ្នកគឺត្រូវតាមដានលើទីផ្សារនៃ អចលនទ្រព្យបន្តទៀត។
នេះមានន័យថាអ្នកត្រូវធ្វើការពិចារណាលើការផ្លាស់ប្តូរផ្នែកច្បាប់ដែលកើតមាន តម្រូវការផ្នែកច្បាប់ ការប្រកួត ប្រជែង ក្នុងស្រុក និងការប្រកួតប្រជែង បន្តបន្ទាប់នៅក្នុងទីផ្សារ ឲ្យមានភាពច្បាស់លាស់។ អ្នកក៏ត្រូវតាមដានជានិច្ច អំពីព័ត៌មានអចលនទ្រព្យ និងអាជីវកម្មទស្សនាវដ្ដី ព្រឹត្តិប័ត្រព័ត៌មាន និងដំបូន្មានផ្សេងៗនៅតាមគេហទំព័រ។ ប្រភពទាំងនេះ អាចផ្តល់ព័ត៌មានច្បាស់លាស់ និងជួយពង្រឹងដល់ការជ្រើសរើសអចលនទ្រព្យអាជីវកម្មរបស់អ្នក ។
ជំនួយការផ្នែកមេធាវី៖
ជាទូទៅប្រសិនបើអ្នកទិញ ឬជួលអចលនទ្រព្យអាជីវកម្មខ្នាតធំ នេះគឺតម្រូវឲ្យមានមេធាវីម្នាក់។ មេធាវីនឹងរៀបចំ គ្រប់ឯកសារផ្នែកច្បាប់ទាំងអស់ ក៏ដូចជាការចំណាយ និងការទទួលខុសត្រូវផ្សេងៗ។ ទាំងអស់នេះនឹងត្រូវបញ្ជាក់ នៅក្នុងកិច្ចសន្យានៅក្នុងដំណាក់កាលនៃការចរចា។ កិច្ចសន្យាកាន់តែធំទំហំនៃការងារក៏កាន់តែលំបាក។ ការរៀបចំកិច្ច សន្យាគឺមានសារៈសំខាន់ និងចាំបាច់នៅក្នុងដំណាក់កាលនៃដំណើរការចរចា។ ចំណុចសំខាន់ភាគី ទាំងសងខាងត្រូវព្រមព្រៀងលើគ្រប់ចំណុច ដែលបានដាក់បញ្ជូលនៅក្នុងឯកសារតែមួយនៃកិច្ចព្រមព្រៀងនោះ។
សេវាកម្មភ្នាក់ងារអចលនទ្រព្យ៖
ភ្នាក់ងារអចលនទ្រព្យមួយគឺតែងតែមានភាពចាំបាច់សម្រាប់អ្នកទិញ ឬអ្នកជួល ជាពិសេសប្រសិនបើអ្នកមិនមាន ភាពច្បាស់ លាស់នៅក្នុងទីផ្សារ។ នៅពេលដែលអ្នកធ្វើការ ជាមួយភ្នាក់ងារអចលនទ្រព្យ ពួកគេអាចណែនាំអ្នកទៅរកអចលនទ្រព្ យណាមួយដែលសមស្រប មានទីតាំងល្អតាមការចង់បានរបស់អ្នក និងត្រូវជាមួយនឹងហិរញ្ញវត្ថុ ដែលអ្នកមាន។
ទីបំផុត នៅពេលដែលអ្នកទិញ ឬជួលអលចនទ្រព្យអាជីវកម្ម ការធ្វើការសិក្សាស្វែងយល់ និងភាពច្បាស់លាស់ ដោយខ្លួនឯងអំពីអនាគតនៃការវិនិយោគគឺជាភាពចាំបាច់បំផុត។ ការស្វែងរកជំនួយពីអ្នកជំនាញ មេធាវី និងភ្នាក់ងារ អចលនទ្រព្យគឺជាវិធីដើម្បីពង្រឹងដល់ការវិនិយោគឲ្យបានល្អក្នុងមានរយៈពេលវែង។
មានចំណងចង់ទិញអចលនទ្រព្យប្រភេទអាជីវកម្មមែនទេ? សូមពិនិត្យមើលអាជីវកម្មថ្មីៗសម្រាប់លក់នៅលើគេហទំព័រ Realestate.com.kh!
Comments