+855 92 92 1000
Logo
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)
Updated on: June 6, 2022, 5:03 p.m.
Published on: November 23, 2017, 8:38 a.m.

ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)


ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជារឿយៗត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាននៃ ដំណើរការ នីមួយៗបានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានាលើការទិញ អចលនទ្រព្យថ្មី របស់អ្នកឲ្យសម្រេចបានទៅតាម ការចង់បានរបស់អ្នក។

ក្នុងភាគទី១ក្នុងសប្តាហ៍នេះ យើងនឹងបង្ហាញអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និង​ការកំណត់ លើប្រភេទ អាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។

អចលនទ្រព្យប្រភេទអាជីវកម្មមានក្នុងទីផ្សារ៖

អចលនទ្រព្យប្រភេទអាជីវកម្មគឺជាទម្រង់នៃអចលនទ្រព្យពាណិជ្ជកម្ម ដែលអាចបង្កើតប្រាក់ចំណូលប្រចាំខែបាន។ មាន អចលនទ្រព្យប្រភេទអាជីវកម្មជាច្រើនប្រភេទនៅកម្ពុជា រួមមាន៖ បារ សណ្ឋាគារ និងភោជនីយដ្ឋាន ស្ថានីយ៍ប្រេង ឥន្ធនៈ និងមានជាច្រើនទៀត។​

សូមចងចាំថាការទិញអចលនទ្រព្យប្រភេទអាជីវកម្មគឺខុសពីការទិញអចលនទ្រព្យលំនៅដ្ឋាន។ នេះគឺដោយសារតែការទិញ លំនៅដ្ឋានគឺអាចរងចាំផលចំណេញត្រឡប់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែការទិញអាជីវកម្ម វិញគឺដើម្បីទទួល បានចំណូលប្រចាំខែភ្លាមៗ។ ដូច្នេះនៅពេលស្វែងរកទិញទ្រព្យអាជីវកម្ម អ្នកចាំបាច់ត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដោយផ្អែកលើផលចំណេញបច្ចុប្បន្នរបស់អាជីវកម្ម និងឱកាសសម្រាប់ ភាពរីកចម្រើន។

កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖

សម្រាប់ការទិញអចលនទ្រព្យអាជីវកម្ម អ្នកត្រូវកំណត់ពីប្រភេទអចលនទ្រព្យណាមួយ ដែលអ្នកត្រូវការ។ នេះមិនមែន ជាដំណើរការសាមញ្ញនៃការវិនិយោគ និងដោយគ្រាន់តែរង់ ចាំលើផលចំណេញដែលនឹងកើនឡើងនោះទេ។

ជំហានដំបូងគឺការស្រាវជ្រាវ។ ប្រសិនបើការទិញអចលនទ្រព្យអាជីវកម្មគឺជាគំនិតថ្មីមួយចំពោះអ្នក នោះអ្នកត្រូវ​និយាយ ជាមួយម្ចាស់ជំនួញទទួលបានជោគជ័យ និងអ្នកជំនាញនៅ ក្នុងវិស័យនេះ។ ទាំងនេះអាចជាចំណុចចាប់ ផ្តើមដ៏ល្អបំផុតមួយ។

នៅពេលដែលអ្នកដឹងថាអ្នកចង់ទិញអចលនទ្រព្យប្រភេទមួយណាហើយ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ឲ្យកាន់តែ ជាក់លាក់លើអចលនទ្រព្យនោះ។ ការស្រាវជ្រាវនេះ ទាក់ទងទៅនឹងការរំពឹងទុក្នុងរយៈពេលខ្លី និងរយៈវែងនៃអនាគត អចលនទ្រព្យអាជីវកម្មនោះ ការផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ន និងតម្រូវការរបស់អាជីវកម្មរួមជាមួយ ការជួលអ្នក ជំនាញឲ្យជួយអ្នកផងដែរ ដើម្បីធានាថាអ្នកបានពិចារណាបានគ្រប់ជ្រុងជ្រោយទាំងអស់។

ឧទាហរណ៍សាមញ្ញមួយគឺ ប្រសិនបើអ្នកចង់ទិញ ឬជួលអាជីវកម្មសណ្ឋាគារ។ អ្នកគួរពិចារណាលើកត្តាមួយចំនួន ដូចជា៖ ពិនិត្យមើលកេរ្ដិ៍ឈ្មោះរបស់សណ្ឋាគារ (brand name) ប្រតិបត្តិករសណ្ឋាគារ រយៈពេលនៃប្រតិបត្តិការ​ ចំណាយ ប្រចាំខែក្នុងពេលបច្ចុប្បន្ន ការកំណត់តម្លៃបន្ទប់ និងប្រាក់ចំណេញជាមធ្យមក្នុងរយៈពេលបីឆ្នាំចុងក្រោយ ។

ត្រង់ចំណុចនេះអ្នកត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដើម្បីព្យាករណ៍ពីអត្រានៃភ្ញៀវដែលអាចមាន ការពង្រឹងគុណ ភាពសេវាកម្ម និងសក្តានុពលនៃការវិនិយោគរបស់អ្នកក្នុង រយៈពេលវែង។

សូមរង់ចាំអានអត្ថបទភាគទី២ របស់យើងសប្តាហ៍ក្រោយ ដែលនឹងពិភាក្សាបន្ថែមទៀតពីការកំណត់អាជីវកម្មសមស្រប មួយសម្រាប់អ្នក តួនាទីដែលភ្នាក់ងារអចលនទ្រព្យ និង ភាពចាំបាច់នៃមេធាវីនៅក្នុងដំណើរការនេះ!

មានចំណងចង់ទិញអចលនទ្រព្យប្រភេទអាជីវកម្មមែនទេ? សូមពិនិត្យមើលអាជីវកម្មថ្មីៗសម្រាប់លក់នៅលើគេហទំព័រ  Realestate.com.kh!

 

Comments