+855 92 92 1000
Logo
សំណង់ខុន​ដូ​​ជា​​ច្រើ​នផុសឡើងជាបន្តបន្ទាប់នៅក្រុង​​ប៉ោយប៉ែតជាយដែនកម្ពុជា-ថៃ
Updated on: June 7, 2022, 1:49 a.m.
Published on: February 26, 2019, 7:18 a.m.

សំណង់ខុន​ដូ​​ជា​​ច្រើ​នផុសឡើងជាបន្តបន្ទាប់នៅក្រុង​​ប៉ោយប៉ែតជាយដែនកម្ពុជា-ថៃ


(រូបភាពតំណាង)

ថ្មីៗកន្លងទៅនេះក្រុងប៉ោយប៉ែតត្រូវបានវិនិយោគិនចិនជាច្រើនបោះទុនរាប់សិនលានដុល្លារអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យក្រុងជាយដែនមួយនេះកាន់តែសម្បូរបែប ។

ក្រោយពីមានការកើនឡើងនូវអគារកាស៊ីណូពីសំណាក់អ្នកវិនិយោគចិនព្រមទាំងកំណើនជនបរទេសផងនោះមានអ្នកវិនិយោគជាច្រើនផ្សេងទៀតបានសម្រេចចិត្តធ្វើការអភិវឌ្ឍគម្រោងខុនដូសម្រាប់ស្នាក់នៅ។

 

អានអត្ថបទបន្ថែម៖  បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត

​​លោក​ ​សាន​ ​ស៊ាងហូ​ ជាអភិបាលក្រុង​ប៉ោយប៉ែតបាន​មានប្រសាសន៍ថាក្នុងឆ្នាំ២០១៩នេះខុន​ដូចំនួន៥គម្រោង ​បាន​និង​កំពុង​សាងសង់​នៅ​ទីក្រុង​ប៉ោយប៉ែត។ លោកបន្តថានេះជាការឆ្លើយតបទៅនឹង​តម្រូវការប្រើប្រាស់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​ដែល​បាន​ ​និង​កំពុង​បន្ត​កើនឡើង​ក្នុង​ទីក្រុង​នេះ ។

ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ននេះ​មាន​ប្រជាជន​រស់នៅ​សរុប​ប្រមាណ១៥០,០០០នាក់​ ​និង​ជនបរទេស​រស់នៅ​ប្រមាណ៣០,០០០នាក់​។​ ក្រុង​ប៉ោយប៉ែត​​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤​ ​ដែល​បាន​និង​កំពុង​ស្រូប​យក​កំលាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​ ​និង​ផ្តល់​ប្រាក់ចំណូលជាច្រើន​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ។

បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អា​គារ​ខ្ពស់​ៗ​ជាង៦០អាគារ​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន ​មិនចាញ់ទីក្រុង​ដទៃ​ឡើយ​ ពិសេស​បច្ចុប្បន្ន​ទីក្រុង​នេះ​មាន​ចំនួន​ប្រជា​សាស្រ្ត​កើនឡើង​ជាបន្តបន្ទាប់ ។​

​អ្នក​វិនិយោគ​បុរី​​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់បានលើកឡើងថាបច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​​មានការ​រីកចម្រើន​ខ្លាំង​​ប៉ុន្តែ​ជាមួយ​នេះ​ខេត្ត​កំពុង​ប្រឈម​នឹង​កង្វះខាត​ធនធានមនុស្ស​កង្វះ​បន្ទប់​ធ្វើការ ​និង​កន្លែង​​ស្នាក់នៅ ។

​លោក​បន្ត​ថាពេលនេះ​ជា​ពេលវេលា​ល្អ​ ​ដែល​អ្នក​វិនិយោគ​ក្នុង ​ស្រុក​គួរ​មក​វិនិយោគនៅ​ក្រុង ​ប៉ោយប៉ែត​ដើម្បី​សាង​សង់​អាគារ​ការិយាល័យ​ ​អា​ផា​ត​មេន​ ​និង​ខុន​ដូ​នានា ។ លោកក៏បានអំពាវនាវ ដល់​អ្នកមាន​ជំនាញ​ ​និង​ចំណេះដឹង ឱ្យ​មករ​កកា​រងា​រធ្វើ​នៅ​ទីក្រុង​ជាយដែន​នេះ ដែលនឹងទទួលបាន​ប្រាក់ចំណូល​ច្រើនផងដែរ ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments