+855 92 92 1000
Logo
ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន
Updated on: May 9, 2022, 6:01 a.m.
Published on: March 18, 2019, 9:42 a.m.

ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន


ថ្លែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឲ្យពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដាក់ជួលដីទៅឲ្ យវិនិយោគិនវិញ ជំនួសឲ្យការលក់ដាច់ទាំងស្រុង ដើម្បីកុំឲ្យខាតប្រយោជន៍រយៈពេលវែង។ ​នេះបើយោងតាមគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា

«ខ្ញុំអំពាវនាវឲ្យមន្ត្រីថ្នាក់ក្រោមប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យលក់ដី ប៉ុន្តែឲ្យដាក់ជួលវិញ។​ ជួលរយៈពេល ២០ ឆ្នាំ ហើយអ្នកជួលនឹងធ្វើអាជីវកម្មរយៈពេល ១៥ ឆ្នាំ បន្ទាប់មកគេនឹងប្រគល់ឲ្យម្ចាស់ដើមវិញ ចុងក្រោយម្ចាស់ដីនឹង ទទួលបានទាំងអគារថែមទៀត។ ប៉ុន្តែបើកលក់ដីនោះវិញ អ្វីគ្រប់យ៉ាងត្រូវចប់»។  នេះជាការលើក ឡើងរបស់ ឯកឧត្តម ជា សុផារ៉ា។

ការលើកឡើងបែបនេះ ដោយសារតែបច្ចុប្បន្នតម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុបានកើនឡើងយ៉ាងខ្លាំង។ តាមការសិក្សា បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ជាង ​៤,០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅតាមតំបន់ឆ្នេរសំខាន់ៗ ជាពិសេសឆ្នេរ​អូរ​ឈើទាល​ ដែលតំបន់មានសក្តានុពលខ្លាំង និងតម្លៃដីហក់ឡើងខ្ពស់ជាងគេ។​ ម្យ៉ាងវិញទៀតតម្លៃជួលនៅក្នុងខេត្តនេះក៏បានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

គេជឿថាសម្រាប់អ្នកដែលមានដីធ្លី ឬអចលនទ្រព្យណាមួយនៅក្នុងខេត្តព្រះសីហនុ គឺអាចស្វែងរកឱកាសវិនិយោគ ដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន និងទៅអនាគត៕

ស្វែងរកព័ត៌មានប​ន្ថែមសូមចូលកាន់ Realestate.com.kh ឬចង់ទិញ ជួល អចលនទ្រព្យនៅក្រុងព្រះសីហនុ!

 

Comments