ក្រុមហ៊ុន SingMeng Telemedia បានផ្តល់ជូននូវសេវាកម្ម Triple Play Solution (អ៉ីនធើណិត + ទូរទស្សន៍ + ទូរស័ព្ទ VoIP) ធំបំផុតដំបូងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការផ្តល់សេវាកម្ម Triple Play Solution នេះបានទាក់ទាញម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និងខុនដូ ជាច្រើននៅកម្ពុជា។
Triple Play Solution ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដោយបានភ្ជាប់អ៉ីនធើណិត ទូរទស្សន៍ និងទូរស័ព្ទក្នុងដំណោះស្រាយតែមួយ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានខ្សែ កាបពិសេស(Optical Fiber) កំពុងត្រូប្រើជំនួសបណ្តាញដែលមានស្រាប់ គឺបណ្តាញទូរទស្សន្ទ ខ្សែកាប និងទូរស័ព្ទលើតុ (TV Cable & Fixed Telephony) ដែលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានផ្តល់ អត្ថប្រយោជន៍ដ៏សំខាន់ដល់ការបម្រើសេវាកម្មល្អប្រណិតដល់អតិថិជនដែលកំពុងស្នាក់ក្នុងសណ្ឋាគារ។ ហើយនេះជាបច្ចេកវិទ្យាថ្មីពីក្រុមហ៊ុន SingMeng Telemedia។
ការផ្តល់ជូនពី Triple Play Solution នូវសេវាអ៉ីនធើណិតល្បឿនលឿនគឺសាកសមសម្រាប់អាជីវកម្ម ដូចជា៖ សណ្ឋាគារ កាស៊ីណូ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ បន្ថែមលើសពីនេះទៀតវាមិនត្រឹមតែផ្តល់ជូនអ៉ីនធើណិតល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយ ដ៏ឆ្លាតវៃមួយ ជាមួយទូរទស្សន៍ដែលមានមុខងារជាច្រើនមានព័ត៌មានដ៏សម្បូណ៍បែបតាមរយៈ បណ្តាញទូរទស្សន៍ចំនួន១២០ប៉ុស្តិ៍រួមជាមួយវីដេអូនានាតាមតម្រូវការ ដោយអាចចូលផ្ទាល់ ទៅកាន់ YouTube និងគេហទំព័រជាច្រើនទៀត។
លើសពីនេះទៅទៀត អតិថិជនក៏អាចប្រើកញ្ចប់ពិសេស (គម្រោងធំ Smart Community) របស់ក្រុមហ៊ុន SingMeng ផងដែរ។ ជាមួយនឹងលក្ខណៈពិសេសនេះ អ្នកគ្រប់គ្រងសណ្ឋាគារ ឬលំនៅដ្ឋានធំៗនឹងទទួលបានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកករស់នៅក្នុងសណ្ឋាគារ របស់ពួកគេ និងនេះក៏ជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្តល់សេវាកម្មសម្រាប់អតិថិជនផងដែរ។
ចំណុចពិសេស និងមុខងារដ៍អស្ចារ្យបំផុតរបស់ទូរទស្សន៍ដែលមានតែមួយគត់នេះ គឺការផ្តល់ ភាពងាយស្រួលដល់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូតាមរយៈការផ្សព្វផ្សាយសេវាកម្ម និងផ្តល់នូវអ្វីៗ ដែលអតិថិជនត្រូវការបានភ្លាមៗ និងមានប្រសិទ្ធិភាព។
ហេតុផលនៃភាពជោគជ័យរបស់ Triple Play Solution គឺដោយសារសេវាកម្មនេះជាការផ្តល់ជូននូវដំណោះស្រាយទូរគមនាគមន៍តាមរបៀបសាមញ្ញពោលគឺសេវា៣នៅលើអ៉ីនធើណិតខ្សែកាប អុបទិកតែមួយ។
យើងផ្តល់ជូននូវឱកាសសម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូ ដើម្បីទទួលបាននូវដំណោះស្រាយ ដែលមានគុណភាពខ្ពស់ហើយចំណាយតិចលើការវិនិយោគ និងការថែទាំក្នុងពេលតែមួយ។ Triple Play Solution និង Smart community គឺបង្ហាញថាគ្មានទៀតទេ សម្រាប់ពាក្យថាបច្ចេកវិទ្យាហួសសម័យ។ គំនិតថ្មីនេះបានបើកទ្វារទៅកាន់បទពិសោធន៍ឌីជីថលបែបថ្មី ដែលបង្ករភាពងាយ ស្រួលសម្រាប់សេវាកម្មអ៉ីនធើណិតល្បឿនលឿន អាចទុកចិត្តបាន និងរីករាយជាងមុន។
ពេលនេះជាពេលសម្រាប់អតិថិជនត្រូវទទួលយកបទពិសោធន៍ថ្មីនេះដើម្បីធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចកាន់តែមានភាពប្រណិត៕
Comments