+855 92 92 1000
Logo
OneDaPay  “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”
Updated on: June 7, 2022, 12:11 a.m.
Published on: March 19, 2019, 7:08 a.m.

OneDaPay “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”


ការប្តូររូបិយប័ណ្ណគឺមានភាពចាំបាច់សម្រាប់ទាំងជនបរទេស និងអ្នកទេសចរ ដែលមកដល់ប្រទេស កម្ពុជា។ សម្រាប់ជនជាតិចិនការរូបិយប័ណ្ណរវាងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័ននឹងក្លាយជារឿងដ៏សំខាន់មួយ។ មានកត្តាសំខាន់ៗចំនួន ៣ ដែលត្រូវពិចារណានៅពេលប្តូររូបិយប័ណ្ណ៖

១. សុវត្ថិភាព

២. រយៈពេល

៣. អត្រា​ប្តូ​រ​ប្រាក់

OneDaPay (កម្មវិធីលើទូស័ព្ទដៃ) គឺជាកន្លែងទូទាត់ប្រាក់ដ៏ឆ្លាតវៃថ្មី ដែលជឿទុកចិត្ត ដោយប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ ទាំងប្រតិបត្តិការអនឡាញ និងប្រតិបត្តិការផ្ទាល់ OneDaPay  ផ្តល់នូវដំណោះស្រាយល្អបំផុតចំពោះ ការទូទាត់ប្រាក់ និងការផ្តល់សំណង ការផ្ទេរប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នេះគឺជាកម្មវិធីថ្មីមួយ ដែលផ្តល់ជម្រើសដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងសាច់ប្រាក់របស់អ្នក។

កម្មវិធី OneDaPay មានដូចជា៖

  • ប្តូររូបិយប័ណ្ណ

  • ទូទាត់វិក្កយបត្រ ផ្ញើ និងទទួលប្រាក់

  • ទូទាត់កាតឥណទាន

  • បញ្ចូលទឹកប្រាក់ទូរស័ព្ទ

  • ទូទាត់ថ្លៃទឹកភ្លើង

  • ផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ

ជាមួយនឹងការរចនាឡើងជាពីរភាសា គឺភាសាចិន និងភាសាអង់គ្លេស កម្មវិធី OneDaPay អាចផ្តល់នូវភាពងាយស្រួលក្នុងាការប្រើប្រាស់សម្រាប់ស្ទើរគ្រប់ជាតិសាសន៍។

សូមស្វែងរកព័ត៌មានលម្អិតជាមួយយើង!

១. សុវត្ថិភាព

សុវត្ថិភាពត្រូវតែមានជាចម្បងនៅពេលនិយាយអំពីសាច់ប្រាក់។ កម្មវិធីទូរស័ព្ទដៃ OneDaPay មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិចិននៅក្នុងប្រទេសកម្ពុជា កម្មវិធីផ្តល់សេវាផ្នែក ហិរញ្ញវត្ថុ ដែលអាចជឿជាក់បានមួយនេះ ត្រូវបានជឿទុកចិត្ត និងប្រើប្រាស់យ៉ាងទូលំទូលាយ។

២. ល្បឿន

ការប្តូរប្រាក់មិនមានដែនកំណត់ សម្រាប់ប្រតិបត្តិការនៅលើ OneDaPay។ ការផ្ទេរប័ណ្ណ ធនាគារត្រូវបានបញ្ចប់ក្នុងរយៈពេល ២ ទៅ ២៤ ម៉ោង។ ប្រសិនបើអ្នកត្រូវការប្រាក់ជាបន្ទាន់ អ្នកអាចជ្រើសរើសមុខងារដែលកំណត់ប្រតិបត្តិការក្នុងរយៈវេលាខ្លីបំផុត ដើម្បីជួយសម្រួលតាមតម្រូវការរបស់អ្នក។

៣. អត្រាប្តូរប្រាក់ត្រឹមត្រូវ

កម្មវិធីនេះផ្តល់ឱ្យអ្នកនូវអត្រាប្តូរប្រាក់ថ្មីៗ នៅពេលប្តូរពីប្រាក់​ដល្លារ ទៅប្រាក់យ័ន។ អ្នកក៏អាចត្រួតពិនិត្យអត្រាឡើងចុះបានតាមការប្រែប្រួលជាក់ស្តែង ដូច្នេះអ្នកអាច ជ្រើសរើសនៅពេលណា ដែលអ្នកគិតថាវានឹងផ្តល់ផលចំណេញច្រើនបំផុតសម្រាប់អ្នក។

៤. ការទូទាត់កាតឥណទាន

ពិតណាស់ OneDaPay ក៏អាចប្រើប្រាស់សម្រាប់ការទូទាត់សងកាតឥណទានបានដោយ ងាយស្រួល។  អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ចុះឈ្មោះលេខប័ណ្ណឥណទាន បន្ទាប់មកអ្នកអាចទូទាត់សងបានយ៉ាងងាយ និងឆាប់រហ័ស។

៥. បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ

អ្នកអាចរីករាយជាមួយការទិញកាតទូរស័ព្ទបានយ៉ាងស្រួល ឬបង់វិក័យប័ត្រទឹកប្រាក់បានទាន់ចិត្ត។ ជាមួយ OneDaPay អ្នកអាចសម្រេចប្រតិបត្តិការគ្រប់យ៉ាង ដោយគ្រាន់តែចុចនៅ លើទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ។  

៦. សេវាកម្មហិរញ្ញវត្ថុ

កម្មវិធីនេះក៏អាចផ្តល់ប្រាក់ចំណូលបន្ថែមបានដែរ ទោះបីជាអ្នកនៅទីណា និងកំពុងធ្វើអ្វីក៏ដោយ។ OneDaPay  មានសេវាប្រាក់បញ្ញើ ដែលមានអត្រាការប្រាក់ខ្ពស់ និងថែមទាំង​ផ្តល់សេវាសន្សំដ៏ល្អមួយផងដែរ។

៧. សេវាកម្មបន្ថែម

ក្រៅពីសេវាកម្មខាងលើ  OneDaPay នឹងផ្តល់ជូននូវសេវាកម្មដឹកជញ្ជូន  ការិយាល័យធ្វើការងារផ្ទាល់ និងសេវាកម្មផ្សេងៗ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់អ្នកនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីករាយ។

អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃ។ សូមសាកល្បងទាញយកឥឡូវនេះ!

ដើម្បីសិក្សាបន្ថែម អំពីកម្មវិធីដ៏អស្ចារ្យនេះ អ្នកអាចចូលរួមទស្សនាផ្ទាល់នៅក្នុងកម្មវិធីតាំងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩។

ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។  អ្នកតាំងបង្ហាញគម្រោងជាង ១០០ ក្រុមហ៊ុននិងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងនឹងចូលរួមនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។

OneDaPay​ ដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ពេញនិយមនេះនឹងតាំងបង្ហាញនៅស្តង់លេខ ១៦១ ៣៥ និង ៣៦៕

សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃនៅទីនេះ!  
ជាមួយគ្នាដែរ អ្នកក៏អាចតាមដាននៅលើហ្វេសប៊ុក ដើម្បីដឹងអំពីការផ្សព្វផ្សាយទាំងអស់ និងការផ្តល់ជូនពិសេសៗរបស់ពិព័រណ៍នេះ៕

Comments