+855 92 92 1000
Logo
ខុនដូ Treasure Bay បញ្ចុះតម្លៃ ៧ ភាគរយ បន្ថែមលើការផ្តល់ជូនពិសេស
Updated on: June 6, 2022, 5:02 p.m.
Published on: June 3, 2019, 3:35 a.m.

ខុនដូ Treasure Bay បញ្ចុះតម្លៃ ៧ ភាគរយ បន្ថែមលើការផ្តល់ជូនពិសេស


ឆ្នេរសមុទ្រខេត្តព្រះសីហនុ

ដើម្បីអបអសាទរដល់ការបើកលក់គម្រោង Treasure Bay នៅក្នុងខេត្តព្រះសីហនុ រាល់ការទិញ ឬកក់ យូនីតណាមួយជាមួយ Treasure Bay នឹងទទួលបានការផ្តល់ជូនដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧ ភាគរយ ភ្លាម។ ការផ្តល់ជូនេះមានរយៈពេលកំណត់! 

ហេតុអ្វីត្រូវវិនិយោគនៅក្នុងខេត្តព្រះសីហនុ? 

កោះ ឆ្នេរសមុទ្រ និងតំបន់ឆ្នេរ តែងតែជាទិសដៅសម្រាប់ថ្ងៃឈប់សម្រាករបស់ប្រជាជន ដែលរស់នៅតាម មាត់សមុទ្រ។ ប៉ុន្តែតើហេតុអ្វីបានជាបែបនេះ? តើនេះជាអារម្មណ៍ដ៏រំជើបរំជួលពិតមែនទេ? ទោះបីជាបែបណាក៏ដោយ អារម្មណ៍ពិតប្រាកដគឺពិតជាមានភាពរស់រវើកនៅខេត្តព្រះសីហនុ នៅក្នុងគម្រោង Treasure Bay ។

ខេត្តព្រះសីហនុប្រហែលជាមិនទាន់មានឈ្មោះឈ្បីដូចជាកោះ Boracay នៅក្នុងប្រទេសហ្វីលីពីន កោះម៉ាល់ឌីវ ឬកោះហាវ៉ៃនៅឡើយទេ។ ប៉ុន្តែក្រុងអភិវឌ្ឍន៍ថ្មីនេះនឹងមានការផ្លាស់ប្តូរមុខមាត់នៅក្នុងរយៈ​ប៉ុន្មានឆ្នាំឆាប់ៗ ខាងមុខនេះ ជាការពិតមានមនុស្សកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ពីភាពអស្ចារ្យរបស់ឆ្នេរសមុទ្រកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកទេសចរមកពីប្រទេសចិនបានលឺព័ត៌មានរួចហើយ ហើយបានមកទស្សនានៅគ្រប់ថ្ងៃបុណ្យធំៗទាំងអស់។

អ្វីដែលធ្លាប់ជាទីក្រុងស្ងប់ស្ងាត់ ពេលនេះត្រូវបានផ្លាស់ប្តូរទៅជាត្បូងមួយគ្រាប់នៅលើឆ្នេរសមុទ្រ។ សេដ្ឋកិច្ចកំពុងរីកចម្រើនដល់បរិបទថ្មី ដែលជំរុញដោយវិស័យទេសចរណ៍ កំពង់ផែទឹកជ្រៅតែមួយគត់ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ។ 

ថ្មីៗនេះក្រុមអ្នកអភិវឌ្ឍន៍បាននាំយកលំនៅដ្ឋានលំដាប់ខ្ពស់បែបលម្ហែកាយទៅកាន់ខេត្តព្រះសីហនុ។ គម្រោង Treasure Bay ស្ថិតជាគម្រោងបែបលម្ហែកាយ ហើយមានគោលដៅបញ្ចូលបច្ចេកវិទ្យា និងស្តង់ដារខ្ពស់ទៅក្នុងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ។

Treasure Bay  មិនមែនគ្រាន់តែជាលំនៅដ្ឋាន

កំពង់ផែខេត្តព្រះសីហនុ

ឈ្មោះនេះគឺល្អបំផុត ចំណែកអគារដ៏ទំនើប និងទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត នឹងធ្វើឱ្យអ្នកមាន ភាពកក់ក្តៅបំផុត។ វាមានទីតាំងស្ថិតនៅកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដែលជាទីក្រុងលេចធ្លោ ដែលរួមបញ្ចូលគ្នានូវសម្រស់ត្រូពិក ជាមួយសេវាកម្មលំដាប់ពិភពលោក។

គម្រោងនេះមានអាផាតមិនចំនួន ៥៣៦ យូនីត។ អគារលាតសន្ធឹងតាមបណ្តោយរមណីយដ្ឋានឆ្នេរប្រណិត ត្រឹមតែពីរបីរយម៉ែត្រពីសណ្ឋាគារ Xihu International Hotel និងកាស៊ីណូ។ លើសពីនេះទៀត វាមានចម្ងាយតែ ២ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតោពីរនៅកណ្តាលក្រុង។ នេះមានន័យថា គម្រោង Treasure Bay ស្ថិតនៅជិតតំបន់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុង។

មានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរសមុទ្រប៉ុណ្ណោះ Treasure Bay អាចមើលឃើញយ៉ាងច្បាស់នូវទេសភាព ដ៏អស្ចារ្យនៃឈូងសមុទ្រថៃ។ អគារខ្ពស់ ដែលជាទីសម្គាល់ថ្មីនេះនឹងមានតែមួយគត់ ជាមួយនឹងមុខកោង និងរចនាទាន់សម័យ។

លក្ខណៈពិសេស

បន្ទប់គេងរបស់គម្រោង Treasure Bay

ដំណាក់កាលទី ១ Treasure Bay នឹងមានកម្ពស់ ៣០ ជាន់។ យូនីតនីមួយៗមានទំហំខុសៗគ្នា និងប្លង់ផ្សេងៗគ្នា។ យូនីតមានទំហំចាប់ពី ២៣ ទៅ ៩៨ ម៉ែត្រការ៉េ។ ខុនដូទាំងនេះគឺល្អឥតខ្ចោះសម្រាប់ អ្នកជំនួញ គូស្វាមីភរិយា ឬគ្រួសារតូច ឬផ្ទះលម្ហែ។ គ្រប់ផ្នែកទាំងអស់ត្រូវបានតុបតែងប្រកបដោយវិជ្ជាជីវៈ និងបំពាក់ជាមួយឧបករណ៍ប្រើប្រាស់យីហោល្បីៗ ដូចជា៖ ផលិតផលបន្ទប់ទឹក Toto  ម៉ាស៊ីនត្រជាក់ Gree ទូរទឹកកក Haier ទូរទស្សន៍ TCL និងផ្សេងៗទៀត។

អាផាតមេននេះក៏ផ្តល់ជូននូវដំណោះស្រាយសន្សំសំចៃថាមពលដ៏មានប្រសិទ្ធភាព ដោយប្រើលោហធាតុអាលុយមីញ៉ូមពីម៉ាក Dykeban របស់អាឡឺម៉ង់ ក៏ដូចជាកែវកញ្ចក់ការពារកំដៅ​ និង សំឡេងប្រភេទ Low-E សម្រាប់បង្អួច ឬទ្វារ។ ទាំងនេះគឺអស្ចារ្យបំផុតសម្រាប់អ៊ីសូឡង់ និងលំហូរខ្យល់។ នៅក្នុងគម្រោង Treasure Bay អ្នកនឹងទទួលបានផ្ទះលម្ហែមួយ ដែលមានលក្ខណៈពិសេសលើសគម្រោងផ្សេងទៀត ជាមួយតម្លៃទាបជាងគេ។ 

Treasure Bay ផ្តល់ភាពរីករាយនៅគ្រប់កន្លែង

រូបភាពអគារនៅផ្នែកខាមុខ

កន្លែងល្អៗ នៅទីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ដោយសារតែបន្ទប់ទទួលភ្ញៀវ បើករហូតដល់បន្ទប់ទទួលទានពេលល្ងាច វាបានធ្វើឲ្យបន្ទប់ទាំងមូលមើលទៅមានភាពធំទូលាយ។ ខ្យល់ និងភ្លើងមានល្អឥតខ្ចោះ តាមរយៈច្រករបៀងសំខាន់។ ជាការពិត ទិដ្ឋភាពនៃមហាសមុទ្រនឹងធ្វើឱ្យអ្នកភ្ញាក់ ផ្អើល។ ជាមួយកញ្ចក់ពីរជាន់រហូតដល់ពិដានធានាថាអ្នកអាចទទួលយកភាពស្រស់ស្អាតគ្រប់ពេលវេលា។

អ្នករស់នៅក្នុងគម្រោង Treasure Bay នឹងទទួលបានសេវាកម្មជាច្រើនតាមបំណងប្រាថ្នារបស់ពួកគេ។ ជាន់ខាងលើមានអាងហែលទឹក មជ្ឈមណ្ឌលហាត់ប្រាណ បារ ភោជនីយដ្ឋានអាហារប៊ូហ្វេ ដែលមាន បម្រើអាហារចិន និងអាហារលោកខាងលិច​ កន្លែងទទួលភ្ញៀវ មជ្ឈមណ្ឌលសេវាកម្មពហុមុខងារ និងកន្លែងចតរថយន្តដ៏ធំជាច្រើន។ ភាពសប្បាយរីករាយមាននៅគ្រប់ផ្នែក គ្រប់ជ្រុងទាំងអស់។

គម្រោង Treasure Bay ក៏ផ្តល់នូវសេវាគ្រប់គ្រងអចលនទ្រព្យបែបសណ្ឋាគារ និងសេវាកម្មបម្រើអតិថិជន ដែលគួរឱ្យទុកចិត្តទាំងស្រុង។ សមាជិក VIP នឹងទទួលបាននូវសេវាកម្មប្រណិតពេញលេញក៏ដូចជា សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។

អចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុ អាចស្វែងរកបានលើគេហទំព័រ Realestate.com.kh! 

Comments