+855 92 92 1000
Logo
កម្មវិធីព័ត៌មាន “ត្នោត​ App” ពេញនិយមលើទូរស័ព្ទដៃ
Updated on: June 7, 2022, 6:08 a.m.
Published on: March 21, 2019, 4:30 a.m.

កម្មវិធីព័ត៌មាន “ត្នោត​ App” ពេញនិយមលើទូរស័ព្ទដៃ


កម្មវិធីព័ត៌មានលើទូរស័ព្ទដៃ ថ្មីមួយត្រូវបានទាញយកមកប្រើប្រាស់ដ៏ច្រើនបំផុតនៅក្នុង ប្រទេសកម្ពុជា ពិសេសក្នុងចំណោមជនបរទេស។ អ្វីស្ទើរគ្រប់យ៉ាង​អាចស្វែងរកបាននៅលើកម្ម វិធីថ្មីនេះ។ តើកម្មវិធីដ៏អស្ចារ្យនេះមានលក្ខណៈពិសេសដូចម្តេចខ្លះ?

ត្នោតជាឈ្មោះផ្លុវការរបស់កម្មវិធីនេះ វាអាចជួយអ្នកគ្រប់យ៉ាង ឆ្លើយសំណួរអ្នក ប្រសិនបើអ្នកចង់ដឹងពីផ្លូវ ដែលអ្នកត្រូវធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែតើវាអាចប្រាប់ពីកន្លែងលក់ម្ហូបអាហារឆ្ងាញ់ៗ? ចង់ជួលផ្ទះតម្លៃទាប? បញ្ចូលកាតទូរស័ព្ទ? ស្វែងរកមន្ទីរពេទ្យបានដែរឬទេ?

ចម្លើយគឺត្នោត App អាចជួយអ្នកបានគ្រប់យ៉ាង។ អ្នកមិនចាំបាច់ពិបាកស្វែងរកតាមកាសែត ឬចំណាយពេលរាប់ម៉ោងលើ Googleទេ។ ជាមួយកម្មវិធីត្នោតសេវាកម្មត្រូវបានផ្តល់ជូន សម្រាប់អ្នក។ មនុស្សជាច្រើនមានការយល់ច្រឡំ ឬខកចិត្តជាមួយព័ត៌មានមួយចំនួនកន្លងមក។ ប៉ុន្តែត្នោត App អាចដោះស្រាយបញ្ហាទាំងនេះបាន។​​ សូមអ្នករីករាយជាមួយភាពងាយស្រួលនៅទីនេះ!

បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លី​ដរាបណាអ្នកមានកម្មវិធីពិសេសមួយនេះនៅលើស្មាតហ្វូនរបស់អ្នក។​  ត្នោតផ្តល់ជូនលោកអ្នកនូវព័ត៌មានអំពីអាហារ ការបញ្ចុះតម្លៃផ្ទះជួល រថយន្តជួល ព័ត៌មាន បញ្ចូលកាតទូរស័ព្ទ និងផ្សេងៗទៀត។

ការស្វែងរករបស់គេហទំព័រត្នោតគឺសាមញ្ញសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលអ្នកចូលទៅគេហទំព័រនេះ អ្នកនឹងឃើញមានជម្រើសទាំងអស់នៅលើទំព័រដើមដែលមានដូចជា៖ ការងារ ម្ហូបអាហារ ការកម្សាន្ត សុខភាព អប់រំ និងផ្នែកសំខាន់ៗជាច្រើនទៀត។ 

នេះគឺជារបៀបមួយចំនួនដែលគេហទំព័រ ត្នោត អាចជួយអ្នកបាន៖

1. ផ្តល់ឲ្យអ្នកនូវនិន្នាការថ្មីៗប្រទេសកម្ពុជា!

តើមានអ្វីកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលអាចជាចំណាប់អារម្មណ៍ ឬជាប់ទាក់ទងនឹងអ្នក? ត្នោត App គ្របដណ្តប់ព័ត៌មាន ព្រឹត្តិការណ៍ ព័ត៌មានកំសាន្ត ទំនាក់ទំនង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កីឡា និងព័ត៌មានជាច្រើនទូទៅនៃនិន្នាការពេលបច្ចុប្បន្ននេះ។​

អ្នកអាចរីករាយជាមួយការមើលវីដេអូខ្លីៗ នៅលើគេហទំព័រ ត្នោត App បានគ្រប់ពេលវេលា។  អ្នកក៏អាចដាក់បញ្ចូលវីដេអូ និងចែករំលែកសាច់រឿង ឬសកម្មភាពរបស់អ្នក ហើយក៏អាចមើល ពីសាច់រឿងនានារបស់អ្នកដ៏ទៃវិញបានដែរ។ ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែរឬទេ?

២. អ្នកត្រូវចុះឈ្មោះសិន

តើអ្នកត្រូវបញ្ចូលទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នកដែរឬទេ? អ្នកមិនចាំបាច់រវល់ស្វែងរកហាងទំនិញទាំងថ្ងៃក្តៅនោះឡើយ ដោយសារអ្នកអាចស្វែងរកបានដោយងាយស្រួលនៅលើ​ ត្នោត App ។ បញ្ចូលលេខទូរស័ព្ទរបស់អ្នក ជ្រើសយកចំនួនទឹកប្រាក់ ការទូទាត់ និងបញ្ចប់ប្រតិបត្តិការ! អ្នកមានជម្រើសច្រើន​ដូចជា៖ Alipay​ WeChat Mpay និងជម្រើសផ្សេងៗទៀត។

លើសពីនេះទៀត អ្នកផ្តល់សេវាអ៊ីនធើណិតក្នុងស្រុកជាច្រើនក៏មានផ្តល់សេវាកម្មផងដែរ ដូច្នេះអ្នក អាចបង់ថ្លៃវិក័យប័ត្ររបស់អ្នកទាំងអស់នៅកន្លែងតែមួយ។

តើអ្នកកំពុងស្វែងរកហាងលក់អាហារល្បីៗ? ចុចលើ "Gourmet" នៅក្រោមផ្នែកមួយ ដែលនិយាយពី អាជីវកម្ម ទីនេះមានជម្រើសម្ហូបអាហារយ៉ាងច្រើន និងលេខទូរស័ព្ទ និងអាសយដ្ឋានរបស់ភោជនីយ ដ្ឋាននីមួយៗ។ សូមចុចលើទីតាំង ដើម្បីមើលផែនទី នោះអ្នកនឹងស្គាល់ទីតាំងជាក់លាក់នៃ ភោជនីយដ្ឋាន។​ មជ្ឈមណ្ឌលកម្សាន្ត KTV បារ ក្លិបថតរូប ក៏ត្រូវបានដាក់បញ្ចូលក្នុងត្នោត App ។ ការអផ្សុកនឹងចេញឆ្ងាយពីជីវិតរបស់អ្នក។

ការធ្វើបច្ចុប្បន្នភាពសេវាអនឡាញត្នោត app មានភាពងាយស្រួលបំផុត។ ការជួលផ្ទះ ការស្វែងរក ការងារ ការរប្តូររូបិយប័ណ្ណ ការបញ្ចុះតម្លៃ និងសេវាកម្មវេជ្ជសាស្ត្រ អាចរកបាននៅលើត្នោត App ។

3. ការផ្សព្វផ្សាយដ៏សម្បូបែប

ត្នោត App គឺជាវេទិកាពត៌មានមួយដែលអាចឲ្យអ្នកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ អ្នកអាច បង្ហោះចូលទាក់ទងនឹងអាជីវកម្ម ពាណិជ្ជកម្ម ការស្វែងរកការងារ ការលក់ និងព័ត៌មានពីអាជីវកម្ម យ៉ាងងាយស្រួលនៅទីនេះ។ ដូច្នេះអ្នកអាចទទួលបានអ្វី ដែលអ្នកត្រូវការបានយ៉ាងឆាប់រហ័ស។

អ្នកមិនចាំបាច់រង់ចាំទៀតនោះទេ។ គ្រាន់តែយកទូរស័ព្ទស្មាតហ្វូនរបស់អ្នកមកស្កេន QR កូដ ហើយទាញយក ត្នោត App ដោយឥតគិតថ្លៃ! សូមរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យភ្លាមៗ។

ត្នោត App ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅស្តង់លេខ ១២​ លេខ ១៣ លេខ ៣៨ និងលេខ ៣៧ នៅក្នុងពិព័រណ៍លំដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើយដោយក្រុមហ៊ុន Realestate.com.kh ។ អ្នកអាចចុះឈ្មោះ ចូលរួមដោយសេរី នៅក្នុងពិព័រណ៍ដ៏ធំមួយនេះ។

ពិព័រណ៍ ពិព័រណ៍លំដ្ឋានកម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានរំពឹងថានឹងមានអ្នកតាំង ពិព័រណ៍ជាង ១០០ គម្រោង  និងអ្នកទស្សនាជាង ១០,០០០ នាក់។

សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR កូដ និងពិភាក្សាជាមួយអ្នកតំណាងអតិថិជន។

 

Comments