+855 92 92 1000
Logo
Triumph Commercial Center  មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:02 p.m.
Published on: March 11, 2019, 9:00 a.m.
Property Reviews

Triumph Commercial Center មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ


យូនីតពាណិជ្ជកម្មមួយមានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ?

នេះគឺជាការពិត!

ជាមួយនឹងទុនវិនិយោគសរុបជាង ១៣០ លានដុល្លារ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរ ជាតិដ៏ធំបំផុតនៅកម្ពុជានឹងចាប់ផ្តើមឡើង។

ភូមិបឹងសាឡាងក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្លាប់ជាឃ្លាំងផ្ទុកទំនិញ (ICD) នៅច្រាំងទន្លេនៃកំពង់ផែស្វយ័តភ្នំពេញ។ នៅឆ្នាំ២០១៣​ ឃ្លាំងនេះត្រូវបានផ្លាស់ប្តូរទៅកាន់ខេត្តកណ្តាលវិញ។ បន្ទាប់មក ក្រុមហ៊ុន Yunnan Shengmao Investment Co. , Ltd  បានជ្រើសរើសទីតាំងនេះជាទីតាំងវិនិយោគ និងបានរៀបចំផែនការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំដ៏ធំបំផុតលំដាប់ពិភពលោក ដែលនឹងត្រូវសាងសង់ជាមជ្ឈមណ្ឌលកំសាន្ត និងផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។

គម្រោង TCC គឺជាការអភិវឌ្ឍដ៏ធំមួយក្រោមកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងចិនស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងនេះនឹងក្លាយជាកន្លែងធ្វើពាណិជ្ជកម្ម ដែលមានអាជីវកម្មជាង ១០,០០០ ប្រភេទ និងផលិតផលជាង ១០០,០០០ ប្រភេទ!

ភាពទាក់ទាញបែបថ្មី

ព្រះបរមរាជវាំងនៃប្រទេសកម្ពុជាស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ និងទន្លេសាប។ ទីនេះបានបង្ហាញពីបរិបទ ចុងក្រោយនៃវប្បធម៌ខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរ រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងបង្កើតឡើងដោយយកលំនាំតាមលក្ខណៈពិសេសនៃព្រះបរមរាជវាំង ដោយនឹងដាក់បញ្ចូលគ្នានូវលក្ខណៈបែបប្រពៃណីជាមួយលក្ខណៈទំនើប។

ការសាងសង់នឹងចាប់ផ្តើមលើដីទំហំ ២២,០០០ ម៉ែត្រការ៉េ ដែលមានផ្លូវជាតិលេខ ៥ ស្ថិតនៅភាគខាងលិច និងផ្លូវហាយវេ លេខ ៣៦ ស្ថិតនៅភាគខាងត្បូង។ TCC ស្ថិតនៅលើតំបន់ពាណិជ្ជកម្មបែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ TCC នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំបែបអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។

កំពង់ផែស្វយ័តភ្នំពេញគឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទាំងពីរនៅក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណេញប្រចាំឆ្នាំរបស់កំពង់ផែនេះមានចំនួន៧.៣៥លានដុល្លារនៅក្នុងឆ្នាំ២០១៨ដែលបានកើនឡើង ៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

វត្តមានរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាប្រយោជន៍ដ៏ធំសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មTCC។ ផ្សារលក់ដុំនឹងដាក់បញ្ចូលអាជីវកម្មចំនួន១០ ផ្នែកទាក់ទាញទំនិញម៉ាកយីហោពិភពលោកជាង ១០,០០០ ប្រភេទ ជាមួយពាណិជ្ជករជាង ១០០ លាននាក់ក្នុងមួយឆ្នាំ។ TCC នឹងក្លាយជាតំបន់ ពាណិជ្ជកម្ម​ខ្នាតធំនៅក្នុងទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍គម្រោង TCC មានគោលបំណងបង្កើតបរិយាកាសមានសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពសម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធឃ្លាំមើលមានសុវត្ថិភាព និងក្រុមសន្តិសុខប្រកបដោយវិជ្ជាជីវៈ។ ប្លង់របស់មជ្ឍមណ្ឌលពាណិជ្ជកម្មនេះផ្តល់ជូនភាពងាយស្រួល ទាំងផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ និងមានចំណតរថយន្ត ឬកន្លែងសម្រាប់ភ្ញៀវ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបនេះនឹងត្រូវគ្រប់គ្រងដោយបច្ចេកវិជ្ជា និងអ្នកដែលមានជំនាញដើម្បីធានានូវនិរន្តរភាពនៃភាពរីកចម្រើន។

មជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា

ទីក្រុងភ្នំពេញមានភាពរីកចម្រើន និងទទួលបានការអភិវឌ្ឍដ៏រឹងមាំបំផុតនៅពេលបច្ចុប្បន្ននេះ។ កំណើននេះបានទាក់ទាញអ្នកជំនួញធំៗមកពីទូទាំងពិភពលោក។ ខណ្ឌឫស្សីកែវធ្លាប់ជាតំបន់ ដែលមិនសូវមានសក្តានុពលពីមុន ប៉ុន្តែបច្ចុប្បន្នបានក្លាយជាទីតាំងដ៏លេចធ្លោមួយសម្រាប់ឱកាសវិនិយោគធំៗ។

ដំណាក់កាលទីពីរនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការនៃជីវិតរស់នៅបែបទំនើបនៅក្នុងទីក្រុង។ ទីនេះមានសារមន្ទីរវប្បធម៌ សារមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឧទ្យានកម្សាន្តកុមារ កន្លែងលេងកីឡា ផ្លូវថ្មើរជើងប្រវែង ២ ពាន់ម៉ែត្រ វិថីពាណិជ្ជកម្មថ្មើរជើង ផាប់ស្រ្ទីត កន្លែងម្ហូបអាហារ ព្រមទាំងអាផាតមេនលំដាប់ខ្ពស់ និងអគារការិយាល័យ​​ សណ្ឋាគារលំដាប់ផ្កាយ និងមានជាច្រើនទៀត។ ជាមួយបរិវេណដ៏ធំនេះគម្រោងនេះប្រាកដជាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

វិនិយោគនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Unicom Global នៃប្រទេសកម្ពុជា

អ្នកមានឱកាស ដើម្បីក្លាយជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្ម TCC​នេះ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះកំពុងដាក់លក់នូវយូនីតពាណិជ្ជកម្មរបស់ខ្លួន។ យូនីតតូចជាងគេនៃគម្រោងនេះ មានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ ប៉ុន្តែធានាជូនសក្តានុពលល្អបំផុត ដែលនេះជាអត្ថប្រយោជន៍ ដ៏សម្បើបសម្រាប់អ្នកទិញអចលនទ្រព្យពាណិជ្ជកម្ម។

លើសពីនេះទៀតគោលនយោបាយគាំទ្រពាណិជ្ជកម្ម ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ TCC ធានាផ្តល់ ប្រាក់កម្ចីសរុបចំនួន២០០លានដុល្លារដល់សហគ្រាស ឬបុគ្គលដើម្បីបង្កើតអាជីវកម្មនៅ TCC។ មូលនិធិនេះនឹងផ្តល់ជូនរហូតដល់ ២០,០០០ ដុល្លារក្នុងមួយយូនីតសម្រាប់អាជីវកម្មឆ្នើម។

នេះមានន័យថា ឥឡូវនេះអ្នក ដែលជាអ្នកជំនួញឆ្លាតវៃ ត្រូវការចំណាយទុនតិច ដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏អស្ចារ្យដែលផ្តល់ដោយ TCC និងដើម្បីបំពេញតាមសុបិន្តរបស់អ្នកដោយគ្រាន់តែចូលរួមជាមួយ TCC។ មូលនិធិនឹងត្រូវបិទបញ្ចប់ភ្លាមៗ នៅពេលដែលចំនួនអ្នកចុះឈ្មោះកើនឡើងច្រើន។

សូមកុំស្ទាក់ស្ទើរ នឹងទទួូលយកឱកាសដ៏ល្អនេះឲ្យសោះ! (សូមចូលទៅកាន់គេហទំព័រ៖  http://www.oiisc.com/​​ )

ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ គម្រោងតាំងបង្ហាញជាង ១០០ និងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ!

ក្រុមហ៊ុនសេវាកម្មប្រឹក្សាយោបល់ OC CONSULTANCY SERVICES ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកសេវាកម្មវិនិយោគនៅក្រៅប្រទេស (ទីក្រុងហុងកុង) បានចូលរួមជាមួយ TCC ដើម្បីដាក់តាំងបង្ហាញនៅស្តង់ ៦៣​​ ៦៤ ៧៧ និង ៧៩ នៅក្នុងពិព័រណ៍នេះ។

សូមចូលរួមដោយសេរី!

សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR កូដ និងប្រឹក្សាជាមួយអ្នកតំណាងអតិថិជន។

Comments