ជូនចំពោះប្រិយមិត្តអ្នកអានទាំងអស់ជាទីរាប់អាន
យើងមានភាពរីករាយក្នុងការផ្សព្វផ្សាយពីការបោះពុម្ពផ្សាយនូវទស្សនាវដ្ដី “អចលនទ្រព្យកម្ពុជា” សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរក្សាសិទ្ធិគ្រប់យ៉ាងដោយ Realestate.com.kh!
ក្នុងនាមជាអតិថិជនដែលបានចុះឈ្មោះក្នុងគេហទំព័ររបស់យើង អ្នកនឹងមានឱកាសក្នុងការទទួលបាននូវទស្សនាវដ្តីតាមប្រព័ន្ធអនឡាញរបស់យើងមុនអ្នកផ្សេងទៀតនៅក្នុងប្រទេសនេះ!
នៅក្នុងការបោះពុម្ពលើកនេះយើងសិក្សាអំពី៖
-
ប៉ោយប៉ែត និងបាត់ដំបងដែលជាតំបន់ដ៏មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ
-
ដំបូន្មានដ៏មានប្រយោជន៍សម្រាប់ធ្វើការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ និងសៀមរាប
-
បច្ចុប្បន្នភាពនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដែលទទួលឥទ្ធិពលពីវិនិយោគិនចិន
-
ការបង្ហាញដោយសង្ខេបនៃដំបូន្មានដល់វិនិយោគិនចំពោះវិស័យអចលនទ្រព្យនៅក្នុងប្រទេស កម្ពុជា ដោយធ្វើការលើកចំណុច២ដែលរួមមាន៖ និតិវិធីនៃការគ្រប់គ្រងអចលនទ្រព្យរបស់ ជនបរទេសនៅក្នុងប្រទេសកម្ពុជា និងការរីកចម្រើននៃវិស័យទេសចរនៅក្នុងប្រទេសកម្ពុជា ផងដែរ។
-
ជាការពិតណាស់អ្នកអាចស្វែងរកនូវជម្រើសជាច្រើននៃអចលនទ្រព្យសម្រាប់ជួល និងលក់នៅទូទាំងប្រទេស និងអាចស្វែងយល់ពីការសិក្សាពីគម្រោងអចលនទ្រព្យថ្មីនៅកម្ពុជា។
អ្នកទិញ និងអ្នកលក់អចលនទ្រព្យដ៏ឆ្លាតវៃត្រូវតែដឹងឲ្យបានច្បាស់អំពីលក្ខខណ្ឌនៃទីផ្សារអចលនទ្រព្យមុនពេលធ្វើការសម្រេចចិត្តណាមួយ។ ដោយសារតែកត្តាទាំងនេះបានជាទស្សនាវដ្ដី "អចលនទ្រព្យកម្ពុជា" បានដាក់បញ្ចូលទាំងការវិភាគ និងដំបូន្មានដ៏មានសារៈសំខាន់ពីទីផ្សារអចលនទ្រព្យកម្ពជា ហើយទស្សនាវដ្តីនេះជាមគ្គុទេសមួយដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការស្វែងយល់ពីការវិនិយោគអចលនទ្រព្យនៅកម្ពុជាដោយភាពឆ្លាតវៃ។
ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh
Comments