+855 92 92 1000
Logo
ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”
Updated on: June 6, 2022, 5:02 p.m.
Published on: March 19, 2019, 7:30 a.m.

ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”


ស្របពេល ដែលបរិបទនៃវិនិយោគសកលកំពុងតែផ្លាស់ប្តូរ តំបន់អាស៊ីអាគ្នេយ៍កំពុងតែក្លាយជា ចំណុចក្តៅថ្មីមួយ។ ប្រទេសកម្ពុជាគឺជាតំបន់ ដែលភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹង សក្តានុពលដ៏សម្បើម និងកំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។ វិនិយោគិនជាច្រើនចង់ចាប់​ យក​ឱកាសដីល្អនេះ។ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើន មិនសូវបានដឹងបរិយាកាស គោលនយោបាយ និងច្បាប់ទំលាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

ជាក់ស្តែង ជារឿយៗអ្នកត្រូវមានអ្នកប្រឹក្សាដ៏ជំនាញម្នាក់ ជួយអ្នកក្នុងដំណើរការការងារ ដើម្បីឲ្យអ្នកអាចធ្វើការប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ទាំងនេះទាក់ទងចាប់ពីការស្រាវជ្រាវ រហូតដល់ការទិញជួល ផ្ទះ ឬដី។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន ពិតជាអាចជួយអ្នកបានគ្រប់យ៉ាង និងធ្វើការងារជាច្រើនសម្រាប់អ្នកបានដោយសុវត្ថិភាព។

ក្រុមហ៊ុន FDD Real Estate Co., Ltd គឺជាភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ មានព័ត៌មានយ៉ាង ទូលំទូលាយ ដែលអាចជួយអ្នកក្នុងការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ និងឆាប់រហ័ស​ ស្របទៅនឹងស្ថានភាពជាក់លាក់ និងធ្វើឲ្យអ្នកអាចយល់ច្បាស់ពីទីផ្សារអចលនទ្រព្យទាំងមូល ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាបានល្អបំផុត។

លើសពីនេះទៅទៀតនៅទីនេះមានផ្តល់ជូនសេវាគ្រប់យ៉ាងនៅនឹងកន្លែង ក្នុងនោះរួមសេវាកម្ម ផ្នែកស្វែងរកអចលនទ្រព្យ ការវាយតម្លៃ ច្បាប់ កិច្ចសន្យា និងប្រតិបត្តិការលក់ជួល ជាមួយនឹង ដំណើរការ ការងារប្រកបដោយភាពច្បាស់លាស់ ដើម្បីសម្រេចបានតាមគោលដៅពិតប្រាកដ របស់អ្នក។

ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ជាភ្នាក់ងារផ្តល់ សេវាកម្មលក់ជួលអចលនទ្រព្យ ដែលផ្តោតលើការលក់លំនៅដ្ឋាន និងការលក់ដីធ្លីនៅក្នុង ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានប្រតិបត្តិការងារ ដែលលក្ខណៈប្រកួតប្រជែងខ្លាំង ជាមួយនឹងអចលនទ្រព្យជាច្រើនប្រភេទ (listings) និងអ្នកចាប់អារម្មណ៍ទិញជាច្រើននាក់ (lead) ដែលត្រូវបានគាំទ្រដោយក្រុមអ្នកបច្ចេកទេសច្បាស់លាស់។ ក្រុមហ៊ុននេះបានបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ ភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់នៃសេវាកម្មពហុវិស័យរបស់ពួកគេ។

ឯកទេស៖
  1. សេវាលំនោដ្ឋានថ្មី

  2. សេវាលក់ ឬជួលផ្ទះ

  3. សេវាលក់ ឬជួលផ្ទះអាជីវកម្ម និងការិយាល័យ

  4. សេវាលក់ដី

  5. សេវាវាយតម្លៃអចលនទ្រព្យ

តើត្រូវវាយតម្លៃអចលនទ្រព្យរបស់អ្នកដោយរបៀបណា?​

បច្ចុប្បន្ននេះសកម្មភាពវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសជាច្រើនកំពុងហូរចូលមកក្នុង ប្រទេសកម្ពុជា។ គេឃើញថាសក្តានុពលកំណើននៃថ្លៃដើមនៃលំនៅដ្ឋាន និងដីធ្លីមានកម្រិតខ្ពស់ខ្លាំង។ បន្ថែមលើផលចំណេញត្រលប់ដ៏ខ្ពស់នេះ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀតផងដែរ។​

ប្រសិនបើអ្នកមានអចលនទ្រព្យផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយអ្នកត្រូវការភ្នាក់ងារ ដែលមានជំនាញវិជ្ជាជីវៈ និងមានការទទួលស្គាល់ត្រឹមត្រូវ ដែលអាចផ្តល់សេវាកម្មវាយតម្លៃជាទីគាប់ ចិត្ត។ ក្រុមហ៊ុន FDD Real Estate អាចផ្តល់ជូននូវការវាយតម្លៃប្រកបដោយភាពច្បាស់លាស់ ឆ្លើយតបទៅតម្លៃពិតប្រាកដរបស់អចលនទ្រព្យរបស់អ្នក។

មានភាពងាយស្រួលក្នុងការជួល ឬដាក់លក់ផ្ទះ

 

ប្រសិនបើអ្នកចង់លក់ ឬលក់អចលនទ្រព្យ អ្នកត្រូវរកវិធីដ៏ល្អមួយ ដើម្បីភ្ជាប់ជាមួយអ្នកទិញពិតប្រាកដ។ ប្រសិនបើអ្នកពឹងផ្អែកលើវនៃសង្គម វាត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវ និងគ្មានគោលដៅច្បាស់លាស់។

ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate  កំពុងសហការជាមួយ​ ត្នោត App ដែលជាកម្មវិធីផ្តល់ ព័ត៌មានធំទូលំទូលាយមួយនៅកម្ពុជា និង Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយ អចលនទ្រព្យល្អបំផុតមួយគឺ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាព រវាងអ្នកលក់ និងអ្នកទិញ។

ទីពីរមានរបៀប និងនីតិវិធីជាច្រើន ដែលត្រូវធ្វើនៅពេលអ្នកចង់ដាក់ជួលផ្ទះ។ អ្នកត្រូវធ្វើការជាមួយរដ្ឋាភិបាល ធនាគារ និងមេធាវី និងទាក់ទងជាមួយអ្នកជួល។ ដំណើរការនេះអាចជាការរឿងឈឺក្បាល ប្រសិនបើអ្នកធ្វើដោយខ្លួនឯង។

ក្រុមហ៊ុន FDD Real Estate មានបទពិសោធន៍ច្រើនទាក់ទងនឹងទីផ្សារក្នុងស្រុក និងក្រុម អ្នកជំនាញ ដែលរង់ចាំជួយធ្វើការប្រកបប្រសិទ្ធិភាព ដើម្បីដោះស្រាយគ្រប់ជំហាននៃដំណើរការ។ យើងផ្តល់ជូនសេវាកម្មដល់អ្នកគ្រប់យ៉ាង ទាំងអចលនទ្រព្យ និងសេវាកម្មបម្រើអតិថិជន។ FDD នឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅបំផុត។

តើអ្នកជៀសវាងហានិភ័យនៃការទិញលក់ធ្លីដោយរបៀបណា?

ការបង្កើតហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា៖ ផ្លូវដែក ផ្លូវហាយវេ និងអាកាសយានដ្ឋានថ្មីបានជំរុញ ឱ្យតម្លៃដីហក់ឡើងខ្ពស់។ តម្លៃដីបានកើនឡើងនៅតាមបណ្តាខេត្តក្រុង សំខាន់ៗ៖ ក្រុងភ្នំពេញ សៀមរាប កំពត ក្រុងព្រះសីហនុ និងប៉ោយប៉ែត ដែលជារឿយត្រូវបានផ្សព្វផ្សាយនៅតាម សារព័ត៌មានអន្ដរជាតិ។ ជាការពិតណាវិស័យ ដីបានក្លាយទៅជាផ្នែកមួយដ៏មានប្រជាប្រិយ សម្រាប់ការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏មានហានិភ័យជាច្រើនដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការ ទិញលក់។ ក្នុងនោះរួមបញ្ចូលទាំងជម្លោះដីធ្លី ឯកសារមិនត្រឹមត្រូវ ឬការបោកប្រាស់។ ភ្នាក់ងារដែលអាចទុកចិត្តបានដូចជា FDD អាចជួយអ្នកឱ្យជៀសផុតពីហានិភ័យទាំងនេះ។

អចលនទ្រព្យ FDD នឹងវិភាគទីផ្សារតាមតម្រូវការរបស់អ្នក។ យើងនឹងជួយអ្នកតាមរយៈ ការផ្តល់នូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការ ហើយអ្នកនឹងក្លាយជាអ្នកទិញ និងអ្នកលក់ឆ្លាតវៃ។ យើងហ៊ាននិយាយថា រាល់ហានិភ័យដែលអាចកើតមាន នឹងអាចត្រូវដោះស្រាយប្រកបដោយប្រសិទ្ធភាព។

តើអ្វីដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate Co. , Ltd អាចប្រកួតប្រជែង និងគួរឱ្យ ទុកចិត្តនៅក្នុងទីផ្សារ?
គុណសម្បត្តិរបស់ក្រុមហ៊ុន FDD

១. មានក្រុមជំនាញឯកទេស

២. មានព័ត៌មានច្បាស់លាស់

៣. មានអតិថិជនក្នុងដៃ

៤. មានកេរ្តិ៍ឈ្មោះល្អ អាចផ្តល់ជូនសេវាកម្មល្អបំផុតសម្រាបអតិថិជន

ជាមួយនឹងលក្ខណៈពិសេសទាំងនេះនៅក្នុងដៃ ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate នឹងក្លាយជាភ្នាក់ងារអចលនទ្រព្យធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំ។ នៅពេលអនាគត FDD នៅកម្ពុជានឹងដើរតាមនិន្នាការនៃគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី ២១ របស់ចិន​ ហើយក្រុមហ៊ុននិងខិតខំធ្វើយ៉ាងណាក្នុងបង្កើនគេឈ្មោះដើម្បីឲ្យក្លាយជចាជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស ដែលចង់វិនិយោគលើអចលនទ្រព្យ!

ដើម្បីស្វែងយលបន្ថែមអំពី FDD សូមជួបយើងនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍មានអ្នកចូលរួមតាំងបង្ហាញជាង ១០០ ក្រុមហ៊ុន និងអ្នកទស្សនាជាង ១០,០០០ នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងឆ្នាំ២០១៩ នេះ។

ក្រុមហ៊ុនFDD Real Estate នឹងមានវត្តមាននៅស្តង់លេខ ២០ និង២១។ លោកអ្នកនឹងមានឱកាសស្វែងយល់បន្ថែមពីយើង ព្រមទាំងទទួលយកការផ្តល់ជូនពិសេសនៅក្នុងឱកាសនេះ។

សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើននៅក្នុងកម្មវិធីនេះ!​

Comments