+855 92 92 1000
Logo
ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប
Updated on: June 6, 2022, 5:02 p.m.
Published on: March 13, 2019, 11:00 p.m.

ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប


ខេត្តសៀមរាបគឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា។ មានតំបន់ទេសចរណ៍ ជាច្រើននៅក្នុងខេត្តនេះបានទាក់ទាញភ្ញៀវទេសចររាប់លានអ្នកជារៀងរាល់ឆ្នាំ​ (បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប)។​  ប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនគឺ ប្រាសាទ អង្គរវត្ត ដែលត្រូវបានគេចាត់ទុកថាជាកន្លែងល្អផ្តាច់គេមួយក្នុងពិភពលោក។ ភូមិអណ្តែតទឹក និងភ្នំគូលែន ក៏ជាកន្លែងទេសចរណ៍ពេញនិយមនៅក្នុងតំបន់នេះផងដែរ។ 

យោងតាមទិន្នន័យថ្មីៗរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរបរទេសជាង ២.៥៩  លាននាក់បានមកទស្សនាប្រាសាទអង្គរវត្តនៅឆ្នាំ ២០១៨ ដែលក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ៤៣.៣៧ ភាគរយ ​ស្មើនឹងជាង ១.១ លាននាក់។

សៀមរាបមានគោលដៅស្រូបយកភ្ញៀវទេសចរចិនចំនួន ២ លាននាក់នៅត្រឹមឆ្នាំ ២០២០ ។ គម្រោងនឹងចាប់ផ្តើមជាមួយគម្រោងព្រលានយន្តហោះអន្តរជាតិ តម្លៃ ៨៨០ លានដុល្លារ។ រដ្ឋាភិបាលក៏បានចាត់រៀបចំផែនការជាមុន ដើម្បីធានាផ្តល់ជូនសេវាកម្មពេញលេញ សម្រាប់ភ្ញៀវទេសចរចិន ដូចជា៖​ វិធីបង់ប្រាក់យ័ន និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតដូចជា WeChat និង Alipay ជាដើម។

ខណៈពេលដែលវិស័យទេសចរណ៍បន្តកើនឡើង តម្រូវការបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប ក៏កំពុងហក់ឡើងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់កន្លែងស្នាក់នៅនៅតែមានចំនួន តិចជាតម្រូវការរបស់អ្នកទេសចរ ដែលមានប្រមាណជា ៦ លាននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះមានសណ្ឋាគារលំដាប់ផ្កាយប្រាំមានត្រឹមតែ ៨០​ ប៉ុណ្ណោះនៅក្នុងតំបន់នេះ។

ក្នុងរយៈពេលវែង ខេត្តសៀមរាបត្រូវការសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនថែមទៀត ដើម្បីបំពេញ តាមតម្រូវការនៃភ្ញៀវទេសចរកំពុងកើនឡើង។ នេះមានន័យថាទស្សនវិស័យនៃការវិនិយោគផ្នែកសណ្ឋាគារគឺមានភាពជោគជ័យច្រើន។

សណ្ឋាគារ Angkor 4 Season Hotel ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន Yuan Sheng Shi Ye Co, Ltd ជាគម្រោងវិនិយោគមួយក្នុងចំណោមគម្រោងវិនិយោគដ៏សំខាន់បំផុតនៅចំកណ្តាលក្រុង សៀមរាប។ សណ្ឋាគារ Angkor 4 Season Hotel អាចធ្វើដំណើរត្រឹមតែ ៥ នាទី ពីផ្លូវផាប់ស្រ្ទីដ និងផ្សាររាត្រី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងក្រុង។ គម្រោងនេះគ្របដណ្ដប់ផ្ទៃដីចំនួន ១,៤៩៥ ម៉ែត្រការ៉េ និងមានកម្ពស់ ២២.៤ ម៉ែត្រ ក្នុងនោះមាន ៦ ជាន់ បែងចែកមាន ១០៨ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងយ៉ាងល្អ និងមានគ្រឿងសង្ហារិមយ៉ាងប្រណិត។

  • សណ្ឋាគារលំដាប់ផ្កាយ ៤ ដែលធានាផលចំណេញត្រឡប់មានស្ថេរភាព និងការកើនឡើង ថ្លៃដើម

  • ធានាជួលរយៈពេល ១០ ឆ្នាំ ជាមួយអត្រា ៦% ក្នុងមួយឆ្នាំ

  • ធានាទិញត្រលប់វិញដោយអ្នកអភិវឌ្ឍជាមួយនឹងកំណើនថ្លៃដើម ២% ក្នុងមួយឆ្នាំ

  • អាចទទួលបានកម្ចីរហូតដល់ ៥០%

  • បញ្ចប់រួចរាល់មួយនឹងការតុបតែងដ៏ស្រស់ស្អាត និងបំពាក់គ្រឿងសង្ហារិមគុណភាពខ្ពស់

  • ផ្តល់ជូន ៨ ថ្ងៃ/ឆ្នាំ ឲ្យស្នាក់នៅដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃពិសេស ( VIP) ៧% សម្រាប់ការស្នាក់នៅបន្ថែមទៀត

  • សេវាកម្មអចលនទ្រព្យផ្តល់ជូនដោយគិតថ្លៃក្នុងអំឡុងពេលដាក់ជួល

សណ្ឋាគារ Angkor 4 Season Hotel មានលក្ខណៈពិសេសបំផុត ដែលកំពុងទាក់ទាញ និងបង្ហាញឲ្យ ឃើញពីភាពសម្បូបែបនៃតំបន់អាស៊ីអាគ្នេយ៍។ មានស្រះឈូកដ៏ស្រស់ស្អាត និងដើមដូង ដែលផ្តល់នូវម្លប់ត្រជាក់ និងបរិយាកាសស្រស់ស្រាយ។ អគារទាំង ៣ ប្លុក ឈរជារាង្គអក្សរ U ជិតៗគ្នា និងមានអាងហែលទឹកនៅចំកណ្តាល មានកៅអីអង្គុយលេង និងតុ ដែលអ្នកអាចងូតទឹកលេង ឬសម្រាកក្រោមឆ័ត្រ។

សណ្ឋាគារ Angkor 4 Season Hotel ត្រូវបានបែងចែកជាប្លុក A ប្លុក B និងប្លុក C ដែលប្លុកនីមួយៗ មានប្លង់ផ្សេងៗគ្នា។ យូនីតនៅក្នុងប្លុក A ទាំងអស់បែរមុខទៅភាគខាងត្បូង ហើយយូនីតទាំងនេះ មានទំហំពី ៣៧.២៨ ម៉ែត្រការ៉េ ដល់ ៣៧.៤០ ម៉ែត្រការ៉េ និងមានអាងទឹកដ៏ស្រស់ស្អាត។ ប្លុក B មានយូនីតធំទូលាយ និងអាចមើលឃើញអាងហែលទឹក និងសួនច្បារ ជាមួយទេសភាពដ៏ស្រស់ស្អាត នៅសៀមរាប។ ប្លុក C ស្រដៀងគ្នាទៅនឹងប្លុក A ដែរ ប៉ុន្តែមានយូនីតប្រភេទផ្សេងៗគ្នាជាច្រើន។

ទាក់ទងទៅនឹងការស្នាក់នៅ សណ្ឋាគារ Angkor 4 Season Hotel នឹងផ្តល់នូវសេវាកម្មពេញលេញ រួមមាន៖ កន្លែងទទួលភ្ញៀវដ៏ធំទូលាយ បារ ហាងការហ្វេ អាងហែលទឹក និងកន្លែងហាត់ប្រាណ។ ភ្ញៀវនៅសណ្ឋាគារ Angkor 4 Season Hotel នឹងទទួលបានបទពិសោធដ៏ស្នាក់នៅដ៏រីករាយ ជាមួយសេវាកម្មគ្រប់យ៉ាងនៅនឹងកន្លែង។ ទន្ទឹមនឹងនេះដែរ ការស្នាក់នៅទីនេះត្រូវបានគេរំពឹងថា នឹងមានអត្រានៃការកាន់កាប់ខ្ពស់។

សូមពិនិត្យមើលលម្អិតរាល់សេវាកម្មទាំងនេះ!

កន្លែងទទួលភ្ញៀវ

បន្ទប់ទទួលភ្ញៀវធំទូលាយធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍កក់ក្តៅនៅពេលដែលពួកគេចូលទៅមកដល់សណ្ឋាគារ ហើយពួកគេអាចថតរូបដ៏ស្រស់ស្អាតគ្រប់កន្លែង ដោយសារទីនេះបានរចនាឡើងយ៉ាង ឆើតឆាយ សម្រាប់បរិយាកាសដ៏ស្ងប់ស្ងាត់មួយ ដែលសាកសមនឹងអារម្មណ៍រីករាយសម្រាប់ ថ្ងៃឈប់សម្រាក។

ភោជនីយដ្ឋាន

ការធ្វើដំណើរដ៏រីករាយត្រូវតែភ្ជា​​ប់មកជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗ។ ភោជនីយដ្ឋាននៅក្នុង សណ្ឋាគារនេះនឹងផ្តល់ជូនជម្រើសជាច្រើនសម្រាប់អ្នកទេសចរ។ គ្រប់មុខម្ហូបទាំងអស់ ត្រូវបានរៀបចំយ៉ាងជំនាញជាមួយនឹងស្រាដ៏ឆ្ងុយឆ្ងាញ់។

អាងហែលទឹក

អ្នកអាចរីករាយជាមួយការងូតទឹកនៅក្នុងអាងហែលទឹកដ៏ស្រស់ស្អាត បន្ទាប់ពីការធ្វើដំណើរពេញ មួយថ្ងៃនៅជុំវិញខេត្តសៀមរាប។ នេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ដេកហាលថ្ងៃ ជាមួយខ្យល់ អាកាសបរិសុទ្ធ និងការលម្ហែកាយដ៏រីករាយ។

តំបន់សេវាកម្មជុំវិញ

មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៧ សណ្ឋាគារAngkor 4 Season Hotel បានព័ន្ធជុំវិញ ដោយភោជនីយដ្ឋាន ធនាគារ និងសាលារៀន។ ទីតាំងនៃសណ្ឋាគារមានលក្ខណៈងាយស្រួលចេញចូល ទៅតំបន់ទេសចរណ៍នានានៅក្នុងខេត្តនេះ។ ទីនេះមានចម្ងាយ ១ គីឡូម៉ែត្រពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបដែលអាចធ្វើដំណើរតែ ២០ នាទីប៉ុណ្ណោះ និងចម្ងាយ ៥.៥ គីឡូម៉ែត្រ ឬ​ ១៣  នាទីពីប្រាសាទអង្គរវត្ត ហើយត្រឹមតែ ៥ នាទីពីផ្លូវផាប់ស្ទ្រីដ និងផ្សារចាស់។ ហាងទំនិញ(មិនគិតពន្ធ)គឺមានចំងាយតែ ៨០០ ម៉ែត្រប៉ុណ្ណោះ។

ដើម្បីស្វែងយល់បន្ថែមអំពីសណ្ឋាគារ Angkor 4 Season Hotel សូមមកពិគ្រោះជាមួយយើងនៅក្នុងពិព័រណ៍លំនៅដ្ឋាកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។

សណ្ឋាគារAngkor 4 Season Hotel ស្ថិតនៅស្តង់លេខ ១៨ និង១៩។ ក្រៅពីគម្រោងនេះនៅ ខេត្តសៀមរាបអ្នកទេសចរនឹងអាចស្វែងយល់អំពីគម្រោងរមណីយដ្ឋានខ្នាតធំំមួយនៅខេត្តមណ្ឌលគិរី។

មណ្ឌលគិរីគឺជាខេត្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានព្រៃឈើ ទេសភាពធម្មជាតិដ៏ សំបូរបែប និងទឹកជ្រោះដ៏ស្រស់ស្អាត។ ពិតណាស់ មណ្ឌលគិរីជាខេត្តទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ហើយគម្រោងលំនៅដ្ឋានលក្ខណៈលម្ហែកាយ មិនទាន់ត្រូវបានបង្កើតច្រើននៅឡើយនៅតំបន់នេះ។

សូមចូលរួមទស្សនានៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩! ចុះឈ្មោះចូលរួមដោយ ឥតគិតថ្លៃឥឡូវនេះ!

Comments