+855 92 92 1000
Logo
ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក
Updated on: June 6, 2022, 5:03 p.m.
Published on: April 12, 2018, 7:28 a.m.

ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក


ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីយើងឃើញថាវិស័យអចលនវត្ថុនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដើម្បីជម្រុញដល់វិស័យនេះឲ្យកាន់តែមានសក្តានុពលកាន់តែខ្លាំងជាងមុននេះផងដែរក៏ដូចជាការលើកទឹកចិត្តដល់អ្នកដែលបានខិតខំទាំងកំលាំងទាំងកំលាំងចិត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។

កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណដែល ល្អបំផុត។

បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់ផងដែរ។

បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជា។ ពានរង្វាន់នេះស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​ សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។

សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​

ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។

អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី៕

លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.comប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.kh

តាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments