+855 92 92 1000
Logo
Bosch បន្តកំណើនអាជីវកម្មរបស់ខ្លួនខ្លាំងក្លានៅកម្ពុជាការលក់ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា​
Updated on: June 6, 2022, 5:04 p.m.
Published on: June 15, 2017, 6:00 a.m.
Events & Announcements

Bosch បន្តកំណើនអាជីវកម្មរបស់ខ្លួនខ្លាំងក្លានៅកម្ពុជាការលក់ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា​


 

 

 

សន្និសិទសារព័ត៌មានប្រចាំឆ្នាំ២០១៧៖

 

  • ឧស្សាហកម្មសំណង់ និងយានយន្តជាវិស័យចម្បងជំរុញកំណើនអាជីវកម្មដល់ Bosch

  • អាជីវកម្មផ្នែកគ្រឿងបន្លាស់យានយន្ត ទទួលបានកំណើនរហូតដល់បីខ្ទង់ដែលពុំធ្លាប់មាន

  • អតិថិជនស្គាល់ ម៉ាកយីហោ Bosch កាន់តែច្រើនតាមរយៈយុទ្ធនាការទីផ្សាររបស់ខ្លួនលើ​បណ្តាញផ្សព្វផ្សាយនានាក្រោមពាក្យស្លោក “Bosch ធ្វើឲ្យជីវិតកាន់តែប្រសើរ”

  • បំពាក់បំប៉នជំនាញបន្ថែមដល់អ្នកបណ្តុះបណ្តាលជាង ១០០នាក់ តាមរយៈវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងឆ្នាំ២០១៦

 

រាជធានីភ្នំពេញ៖ Bosch ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មនាំមុខគេលើពិភពលោកទទួលបានកំណើនការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។

 

ក្រុមហ៊ុនទទួលបានអត្រាកំណើនក្នុងកំរិតពីរខ្ទង់ចាប់តាំងពីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០។ លោក Andre de Jong ដែលជាអគ្គនាយកក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានមានប្រសាសន៍ថា៖ ”កម្ពុជានៅតែជាទីផ្សារដ៏សំខាន់សម្រាប់កំណើនអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេហ៍ដោយសារស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងកំរិតប្រមាណប្រាំពីរភាគរយ ហើយជាពិសេសកំណើននៅក្នុងផ្នែកយានយន្ត និងសំណង់។  

  

អាជីវកម្មគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍន៍ខ្លាំង

 

 

អាជីវកម្មផ្នែកគ្រឿងបន្លាស់យានយន្តរបស់ Bosch​ គឺជាអាជីវកម្មចម្បងសម្រាប់កំណើនទាំងមូលរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។ ដោយសារការរីកចម្រើនទីផ្សារផ្នែកយានយន្តបានធ្វើឲ្យអាជីវកម្មផ្នែកនេះសម្រេចបាននូវអត្រាកំណើនការលក់រហូតដល់បីខ្ទង់ដែលពុំធ្លាប់មានពីមុនមក។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនយានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៣.៧លានគ្រឿងនៅក្នុងឆ្នាំ២០១៦ដែលមានអត្រាកំណើន១៦ភាគរយក្នុងមួយឆ្នាំ។ លោក Andre de Jong បានមានប្រសាសន៍ថា៖ “ទិដ្ឋភាពនៃវិស័យយានយន្តនៅកម្ពុជាគឺមានលក្ខណៈចម្រុះបើនិយាយអំពីប្រភពផលិត និងប្រភេទយានយន្ត។ អាស្រ័យហេតុនេះហើយបានជាក្រុមហ៊ុន Bosch ពង្រីកស្រឡាយផលិតផលកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពនៃវិស័យនេះ។” លោក Andre de Jong បានបន្ថែមថា៖ “ស្របជាមួយនឹងការខិតខំរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងការពង្រឹងសុវត្ថិភាពយានយន្តធនធ្ងន់ យើងបានពង្រីកនូវស្រឡាយផលិតផលរបស់ក្រុមហ៊ុនដោយបាននាំចូលនូវប្រភេទគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ (off-highway product segment)។”        

 

 

អាជីវកម្មផ្នែកឧបករណ៍ជាងជំនាញនៅតែរក្សាបានកំណើនវិជ្ជមាន ដែលកំណើននេះបានមកពីការបន្តរីកលូតលាស់នៃឧស្សាហកម្មសំណង់។ នៅត្រឹមបំណាច់ឆ្នាំ២០១៦មានគំរោងវិនិយោគសំណង់ជាង២,៦០០ ដែលបានអនុម័តរួចនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាង១៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ហើយទំហំទឹកប្រាក់វិនិយោគសរុបនៃគម្រោងទាំងនោះមានរហូតដល់ទៅ៨.៥ពាន់លានដុល្លា។ លោក Andre de Jong បានមានប្រសាសន៍ថា៖ “Bosch មានគោលបំណងចូលរួមចំណែកដល់ភាពរីកចម្រើននៃបច្ចកវិទ្យានៅក្នុងវិស័យសំណង់របស់កម្ពុជា។

 

 

ដើម្បីគាំទ្រដល់ការរីកលូតលាស់ដ៏ខ្លាំងខ្លានៃវិស័យនេះ ក្រុមហ៊ុនសំណង់នានាត្រូវមានលទ្ធភាពទទួលបាននូវឧបករណ៍ជាងដ៏ត្រឹមត្រូវ និងមានគុណភាពខ្ពស់។ ដូច្នេះហើយនៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនយើងបាននាំមកនូវផលិតផលឧបករណ៍ជាងប្រភេទថ្មីមានឈ្មោះថា​ “Heavy Duty” ដែលឧបករណ៍ជាងនេះមានគុណភាពខ្ពស់ធនប្រើប្រាស់បានយូរអង្វែង ហើយត្រូវបានផលិតឡើងជាពិសេសតម្រូវនឹងប្រភេទការងារសំណង់ធន់ធ្ងន់។”

 

 

ការរីកចំរើនវិស័យសំណង់នេះក៏បានផ្តល់ឱកាសដល់អាជីវកម្មផ្នែកប្រព័ន្ធសុវត្ថិភាពដើម្បីផ្តល់នូវដំណោះស្រាយសុវត្ថិភាព និងសន្តិសុខដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានាដែលមានដូចជា ខុនដូ ការិយាល័យ និងសណ្ឋាគារជាដើម។ អាជីវកម្មផ្នែកនេះសម្រេចបាននូវកំណើនការលក់ខ្ពស់ខ្លាំងរហូតដល់ពីរខ្ទង់ហើយផលិតផលកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធសោរទ្វាសុវត្ថិភាព (access control systems) បានរួមចំណែកចម្បងដល់កំណើននេះ។   

 

 

អាជីវកម្មផ្នែកច្ចេកវិទ្យាគ្រឿងចក្របញ្ជាក៏ទទួលបានលទ្ធផលល្អផងដែរនៅក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នអាជីវកម្មផ្នែកនេះផ្តល់នូវដំណោះស្រាយសម្រាប់វិស័យផលិតកម្ម កសិកម្ម រ៉ែ ថាមពល និងសំណង់។ Bosch ក៏បានពង្រីកបន្ថែមនូវផលិតផលថ្មីនៅក្នុងវិស័យសំណង់ ដែលរួមមានផលិតផលបំលែងហ្វ្រេកង់ (frequency converters) ដើម្បីជួយសន្សំសំចៃថាមពលអគ្គិសនីសម្រាប់អគារ។

 

 

បង្កើតម៉ាកយីហោសាជីវកម្មល្បីល្បាញនៅកម្ពុជា

 

 

ដើម្បីគាំទ្រដល់លូតលាស់អាជីវកម្មរយៈពេលវែង និងដើម្បីធ្វើឲ្យអតិថិជនបានដឹងកាន់តែច្បាស់ពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា  Bosch បានបើកយុទ្ធនាការម៉ាកយីហោសាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូងកាលពីឆ្នាំមុនក្រោមពាក្យស្លោក “ធ្វើឲ្យជីវិតកាន់តែប្រសើរ”។ សកម្មភាពនៃយុទ្ធនាការនេះ ដែលបានអនុវត្តនៅកម្ពុជាគឺផ្តោតលើឌីជីថលដែលរួមមាន microsite ភ្ជាប់ជាមួយ Facebook app ហើយភ្ជាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតដូចជា កាសែត ទូរទស្សន៍ ព្រមទាំងផ្សព្វផ្សាយលើផ្ទាំងប៉ាណូ រថយន្តក្រុង និងចំណតរថយន្តក្រុងជាដើម។  ដោយឡែកនៅក្នុងឆ្នាំ២០១៧​ Bosch នឹងបន្តយុទ្ធនាការខាងលើក្នុងជំហានទីពីរផងដែរ។

 

 

លើកស្ទួយការបង្កើនគុណភាពជីវិតដល់សហគមន៍

 

 

ទស្សនវិជ្ជារបស់ក្រុមហ៊ុនក្នុងការបង្កើនគុណភាពជីវិតបានពង្រីកវិសាលភាពលើសពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅការជួយសង្គមនៅក្នុងប្រទេសដែលក្រុមហ៊ុនប្រកបអាជីវកម្ម។ ចំណែកនៅក្នុងប្រទេសកម្ពុជា Bosch បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រុបង្គោលមកពីស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានាតាំងពីឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១៦​ Bosch បានផ្តល់វគ្គហ្វឹកហ្វឺនដល់គ្រូបង្គោលជាង១០០នាក់ ហើយក៏បានបរិច្ចាគផលិតផល Bosch មួយចំនួនផងដែរដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល។ លោក Andre De Jong បានមានប្រសាសន៍ថា៖ “Bosch មានប្រវត្តិយូរលង់ណាស់មកហើយក្នុងការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ។ វាគឺជាការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរដល់សហគមតាមរយៈការផ្ទេរចំណេះ និងជំនាញពិត។ ”

 

ទស្សនវិស័យ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧ របស់ Bosch Group

 

 

នៅក្នុងឆ្នាំ២០១៧ ដោយមានការព្យាករណ៍អំពីការលូតលាស់ផ្នែកសេដ្ឋកិច្ចមានកំរិតទាប និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ Bosch មានគោលដៅសម្រេចកំណើនការលក់នៅចន្លោះពីបីទៅប្រាំភាគរយ។ ហើយទោះបីជាមានការវិនិយោគទុកមុនច្រើនដើម្បីការពារអនាគតរបស់ក្រុមហ៊ុនយ៉ាងណាក៏ដោយយើងនៅតែបន្តកំណត់យកលទ្ធផលវិជ្ជមាន។ លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានមានប្រសាសន៍ថា៖ “ភាពជោគជ័យលើអាជីវកម្មថ្ងៃនេះ នឹងផ្តល់នូវឱកាសដល់យើងដើម្បីកំណត់នូវអនាគតពិភពលោកសម្រាប់ថ្ងៃស្អែក។ ហើយក្នុងនាមជាក្រុមហ៊ុននាំមុខផ្នែករបកគំហើញបច្ចេកវិទ្យា យើងកំពុងកំណត់អនាគត និងជំរុញការផ្លាស់ប្តូរ។” ចំណុចស្នូលនៃការផ្លាស់ប្តូរ​នេះគឺការផ្លាស់ប្តូរនៅក្នុងផ្នែកបច្ចេកវិទ្យាយានយន្ត និងបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT)។ នៅត្រឹមឆ្នាំ២០២០ គ្រប់ផលិតផលអេឡិចត្រូនិចថ្មីៗរបស់ Bosch ទាំងអស់នឹងមានបំពាក់បច្ចេកវិទ្យាតភ្ជាប់ ហើយចំណុចសំខាន់គឺបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញាញ​ (AI)។ ក្នុងរយៈពេលជាងប្រាំឆ្នាំទៀត Bosch នឹងវិនិយោគចំនួន៣០០លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញ្ញាញ។   

 

 

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Bosch សម្រេចបានកំណើនការលក់ខ្ពស់រហូតដល់៨.៣ភាគរយនៅក្នុងឆ្នាំ២០១៦ ដែលមានបរិមាណទឹកប្រាក់រហូតដល់ ២០.៨ ពាន់លានអឺរ៉ូ (+១២ ភាគរយបន្ទាប់ពីផលប៉ះពាល់នៃអត្រាប្តូរប្រាក់)។ បរិមាណផលលក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះស្មើនឹង២៨ភាគរយនៃផលលក់សរុបរបស់ Bosch ហើយកាលពីឆ្នាំមុនស្មើនឹង២៧ភាគរយប៉ុណ្ណោះ។

 

 

ស្វែងរកព័ត៌មានបន្ថែមអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh

 

 

 

 

Comments