ចង់បានលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសាររបស់អ្នកដែរឬទេ?
ដូច្នេះមុននឹងទិញលំនៅដ្ឋានមួយលោកអ្នកត្រូវគិតពិចារណាឲ្យបានម៉ត់ចត់ដើម្បីកុំឲ្យខាតបង់ថវិការ និងពេលវេលាជាដើម។ បុរីទាំងនោះត្រូវសាងសង់ឡើងប្រកបដោយស្តង់ដាអន្តរជាតិ គុណភាពសាងសង់ត្រូវតែរឹងមាំ ជាពិសេសត្រូវប្រាកដថាគម្រោងបុរីនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
ប្រសិនបើលោកអ្នកចង់ស្វែងរកគម្រោងលំនៅដ្ឋានដែលមានលក្ខខណ្ឌដូចខាងលើគម្រោងបុរីវីអាយភីគឺជាគម្រោងលំនៅដ្ឋានដ៏ល្អបំផុតសម្រាប់លោកអ្នក។ គម្រោងនេះជាគម្រោងលំនៅដ្ឋានដ៏ទំនើបមួយក្នុងចំណោមគម្រោងជាច្រើននៅក្នុងខណ្ឌដង្កោដែលជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅជាយក្រុងភ្នំពេញ។
គ្របដណ្តប់ផ្ទៃដី ៧ ហិចតា គម្រោងបុរីវីអាយភីសាងសង់ឡើងជាលំនៅដ្ឋានជិត ១,០០០ខ្នង ហើយអ្នកទិញអាចជ្រើសរើសជាមួយប្រភេទវីឡាកូនកាត់ប្រណីត ដែលមានពីរទំហំគឺ ៤,២ ម៉ែត្រ x ៩ ម៉ែត្រ និង ៤,២ ម៉ែត្រ x ១២ ម៉ែត្រជាមួយនឹងទំហំសល់ខាងមុខពី៥ម៉ែត្រ ទៅ ៩ម៉ែត្រ និងទំហំសល់ខាងក្រោយពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតលើបុរីវីអាយភីគឺទីតាំងដ៏ល្អឥតខ្ចោះ តម្លៃសមរម្យ និងលក្ខខណ្ឌទូទាត់ប្រាក់ដ៏ងាយស្រួលដែលនឹងផ្តល់ភាពទាក់ទាញ និងផ្តល់លទ្ធភាពសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម។
គម្រោងបុរីវីអាយភីមានទីតាំងល្អបំផុតស្ថិតនៅក្នុងខណ្ឌដង្កោ (ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម) តាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ដែលជាតំបន់មានការវិនិយោគខ្លាំងសំបូររោងចក្រ និងមានចម្ងាយ៣គីឡូម៉ែត្រក្រុមហ៊ុន Khmer Beverage (រោងចក្រស្រាបៀរកម្ពុជា) ។
បុរីវីអាយភី ក៏នឹងអភិវឌ្ឍន៍តំបន់ក្នុងគម្រោងរបស់ខ្លួនឲ្យទៅជាកន្លែង ដែលមានសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការនៃការរស់នៅរបស់ពលរដ្ឋក្នុងគម្រោង ដូចជា ៖ ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងកម្សាន្ត និងម្យ៉ាងទៀតតំបន់នេះក៏ស្ថិតនៅជិតមជ្ឈមណ្ឌលផ្តល់សេវាកម្មសំខាន់ៗ ជាច្រើនរួមមាន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ សាលារៀន ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។ លើសពីនេះ ទីតាំងបុរីវីអាយភីមានចម្ងាយប្រមាណ ២០ នាទីប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមិនដល់១០នាទីពីគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ (ផ្លូវ៦០ម៉ែត្រ)។
រីឯផ្ទះរបស់គម្រោងបុរីវីអាយភីគឺកំពុងដាក់លក់ជូនអតិថិជនក្នុងតម្លៃសមរម្យបំផុតចាប់ពី២៨,៨០០ដុល្លារឡើងទៅ ដោយផ្ទល់ជម្រើសបង់រំលោះយ៉ាងងាយស្រួលបំផុតគឺចាប់ពី១៨៨ដុល្លារឡើងទៅក្នុងមួយខែ។
សម្រាប់ការសាងសង់របស់គម្រោងបុរីវីអាយភី បច្ចុប្បន្នបានកំពុងដំណើរការបុកគ្រឹះ ហើយគម្រោងទាំងមូលនឹងត្រូវ បញ្ចប់ក្នុងរយៈពេល ១៨ ខែ។ អតិថិជននឹងទទួលបានលំ នៅដ្ឋានរបស់ខ្លួននៅត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខ៕
Comments