សំណង់អចលនទ្រព្យប្រភេទលំនៅដ្ឋានយ៉ាងសម្បូរបែបត្រូវបានគេឃើញមានការសាងសង់ឡើងយ៉ាងគំហុកទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ស្របពេលដែលកំណើន និងចំណូលរបស់ប្រជាជនក៏មានការកើនឡើងដូចគ្នា ដែលនិន្នាការមួយនេះបានធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានការកើនឡើងគួរឱ្យកត់សម្គាល់។
មិនថាលំនៅដ្ឋានប្រភេទខុនដូ បុរី ឬដីឡូដ៍សុទ្ធតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារតែអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកសុទ្ធតែបានសម្លឹងឃើញពីឳកាសវិនិយោគមួយនេះ។ តួយ៉ាងដូចជានៅរាជធានីភ្នំពេញតែមួយ មានបុរីមិនក្រោម ១០០ គម្រោងនោះទេ ដែលបានបើកទ្វារចាំបំពេញតម្រូវការរបស់អ្នកស្វែងរកទិញលំនៅដ្ឋាន។ ក្នុងនោះ បុរី វី អាយ ភី ដែលជាបុរីតម្លៃសមរម្យបានលេចមុខមាត់ និងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុង ស្រុក។
ជាមួយនឹងល្បឿននៃការលក់ដ៏មិនគួរឱ្យជឿ បុរី វី អាយ ភី បានលក់ផ្ទះគម្រោងទី២របស់ខ្លួនរហូត ដល់ទៅ ២,០០០ខ្នង ដោយប្រើប្រាស់ពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។ តាមរយៈការសម្ភាសន៍ផ្ទាល់ពីក្រុមការងារជាមួយនឹងលោក ស៊ុម ស៊ីដែត ប្រធានផ្នែកទីផ្សារ និងផ្នែកលក់របស់បុរី វី អាយ ភី ដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រ និងគន្លឹះ ដែលធ្វើឱ្យបុរីមួយនេះអាចលក់បានដាច់ខ្លាំងបែបនេះ។
ខាងក្រោមនេះគឺជាចំណុចគន្លឹះសំខាន់ៗ ដែលលោក ស៊ុម ស៊ីដែតបានលើកឡើងដោយផ្នែកទឡើងស្ថានភាពជាក់ស្តែងនៃការងាររបស់លោក។
១. កេរ្តិ៍ឈ្មោះបុរី
ដើម្បីលក់អចនលទ្រព្យបានជោគជ័យ លោកស៊ីដែនជឿថា ទំនុកចិត្តពីអតិថិជនគឺជារឿងសំខាន់បំផុត។ ដោយសម្លឹងឃើញពីចំំណុចនេះហើយ ទើបបុរី វី អាយ ភី បានព្យាយាមយ៉ាងស្វះស្វែងនៅក្នុងការពង្រឹងរ្តិ៍ឈ្មោះរបស់គម្រោងឱ្យបានល្អប្រសើរតាមរយៈការផ្តល់ជូនបុរីដែលមានស្តង់ដារ និងតម្លៃសមរម្យ។ ជាក់ស្តែងភ្ញៀវមួយចំនួនរបស់គម្រោងបុរី វី អាយ ភី នៅកំពង់សោម គឺជាភ្ញៀវដែលមានទិញផ្ទះនៅបុរី វី អាយ ភី នៅភ្នំពេញរួចទៅហើយ ដោយសារពួកគាត់មានការជឿជាក់ចំពោះក្រុមហ៊ុនមួយនេះ។ ស្វែងយល់ពីឯកសារផ្លូវច្បាប់ពេលទិញផ្ទះក្នុងបុរី!
២. ទីតាំង
ដោយសារតែខេត្តព្រះសីហនុពេលនេះកំពុងមានការបោះជំហានយ៉ាងលឿនបំផុតក្នុងវិស័យអចលនទ្រព្យ ដូច្នេះហើយការជ្រើសយកទីតាំងមកសាងសង់បុរីនេះ គឺពិតជាដោយមើលឃើញលើសក្តានុពល និងអនាគតនៃតំបន់នេះ។ ម្យ៉ាងវិញទៀត បុរី វី អាយ ភី ស្ថិតនៅក្បែរទីប្រជុំជនទៀតផង ដោយចំណាយមិនដល់ ២០ នាទីនោះឡើយ ដើម្បីធ្វើដំណើរទៅកាន់ឆ្នេរអូរឈើទាល។ រីឯនៅឯទីតាំងផ្ទាល់ ក៏មានផ្សារសហគមន៍ផ្ទាល់ខ្លួនក្នុងបុរី ក៏ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើននៅក្បែរនោះដែរ។
៣. តម្លៃ
បើនិយាយពីតម្លៃវិញ លោក លោក ស៊ីដែត បញ្ជាក់ថា បុរី វី អាយ ភី ផ្តល់ជូននៅតម្លៃយ៉ាងសមរម្យបំផុត ដែលផ្តល់ឱកាសឱ្យអតិថិជនគ្រប់រូប ជាពិសេសអ្នកមានចំណូទាប និងមធ្យមក៏អាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនបានដែរ។ លើសពីនេះទៀត ខាងក្រុមហ៊ុនផ្ទាល់ក៏មានជាការបង់រំលោះរយៈពេលយូររហូតដល់ទៅ ១៥ ឆ្នាំសម្រាប់អតិថិជនចង់បង់ប្រាក់ផ្ទាល់ជាមួយគម្រោង។
៤. គុណភាពសំណង់
លើកឡើងពាក់ព័ន្ធនឹងគុណភាព លោកបានបញ្ជាក់ថាគម្រោងនីមួយៗត្រូវធានាពីគុណភាព ត្រឹមត្រូវដល់អ្នកទិញ។ គម្រោងបុរី វី អាយ ភីបានសាងសង់ផ្ទះរាប់ពាន់ខ្នងហើយដើម្បីធានាបានគុណភាពយូរអង្វែង គម្រោងបានជ្រើសរើសក្រុមអ្នកអភិវឌ្ឍន៍សុទ្ធតែជាវិស្វករជំនាញដែលមានបទពិសោធន៍ក្នុងការសាងសង់លំនៅដ្ឋានជាច្រើនឆ្នាំមកហើយ។ បន្ថែមលើនេះទៀត ក្រុមវិស្វករជំនាញទាំងអស់បានយកចិត្តទុកដាក់យ៉ាងសកម្មបំផុតទៅលើការត្រួតពិនិត្យលើការសាងសង់ និងគុណភាពសំណង់ផ្ទាល់ខ្លួនឯង ដើម្បីធានាថារៀងរាល់ផ្ទះរបស់បុរី វី អាយ ភី នីមួយៗសុទ្ធតែធ្វើទៅតាមស្តង់ដារផ្លូវការដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
៥. បណ្តាញនៃភ្នាក់ងារលក់
ក្រៅពីចំណុចទាំងឡាយខាងលើ ការរៀបចំបណ្តាញភ្នាក់ងារលក់គម្រោងរបស់បុរី វី អាយ ភី ក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ផងដែរ ពោលគឺបុគ្គលិកផ្នែកលក់ម្នាក់ៗសុទ្ធតែត្រូវបានហ្វឹកហ្វឺនបង្ហាត់បង្ហាញពីយុទ្ធសាស្ត្រនៃការលក់ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះទៅទៀត បុរី វី អាយ ភី ក៏មានរៀបចំទីតាំងលក់គម្រោងនៅកន្លែងផ្សេងៗគ្នា ដើម្បីងាយស្រួលឱ្យអតិថិជនស្វែងរក និងសាកសួរព័ត៌មាន។
៦. យុទ្ធសាស្ត្រទីផ្សារ
ចុងក្រោយ ក៏ជាចំណុចសំខាន់មិនអាចខ្វះបានដែរនោះ គឺការផ្តោតទៅលើយុទ្ធសាស្ត្រទីផ្សារ។ បុរី វី អាយ ភីតែងតែដាក់ចេញជាយុទ្ធសាស្ត្រដ៏ទាក់ទាញជាច្រើនដូចជាការសម្រួលលក្ខខណ្ឌបង់ប្រាក់ ការចូលរួមពិពណ៌ធំៗ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គេហទំព័រអចលនទ្រព្យដូចជានៅលើ Realestate.com.kh និងការផ្សព្វផ្សាយក្រៅប្រព័ន្ធអ៉ីនធើណិតផងដែរ។
ទាំងអស់នេះគឺជាគន្លឹះសង្ខេបខ្លីៗដែលបុរី វី អាយ ភីបានចែករម្លែក និងបង្ហាញពីចំណុចខ្លាំងនៅពីខាងក្រោយភាពជោគជ័យនៃការលក់គម្រោងបុរីរបស់ខ្លួន។ អត្ថបទនេះអាចចាត់ទុកជាគន្លឹះមួយសម្រាប់បណ្តាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាបុគ្គលក្នុងវិស័យពាក់ព័ន្ធមួយនេះ ក្នុងការតម្រង់យុទ្ធសាស្ត្រនៃការលក់របស់ខ្លួន ដើម្បីឱ្យទទួលបានលទ្ធផលផ្លែផ្កាដូចជាបុរី វី អាយ ភី នេះដែរ៕
Comments