នៅពេលទិញបុរីមិនត្រឹមតែចង់បានគម្រោងមួយដែលផ្តល់ឲ្យយើងនូវផាសុកភាព គុណភាព សុវត្ថិភាព ប៉ុណ្ណោះទេប៉ុន្តែជាធម្មតាយើងតែងតែចង់រស់នៅក្នុងផ្ទះនោះឱ្យបានកាន់តែលឿនតែម្តង។ ជាធម្មតាគម្រោងបុរីមួយចំនួនត្រូវការរយៈពេលយូរមួយដើម្បីបញ្ចប់គម្រោងរបស់ខ្លួន ដូច្នេះប្រសិនបើសិនជាអ្នកដែលបានទិញផ្ទះនោះមុនពេលគម្រោងបានបញ្ចប់យើងត្រូវចាំរហូតដល់គម្រោងនោះបានបញ្ចប់ដែលជាមធ្យមអាចឈានដល់ទៅ១ឆ្នាំកន្លះ រឺ២ឆ្នាំឯណោះ។
ដូចបានរៀបរាប់ខាងដើមគម្រោងបុរីហេងមានជ័យបានបញ្ចប់ការសាងសង់១០០%ហើយលោកអ្នកអាចទិញភ្លាមចូលរស់នៅបានភ្លាម។ គ្រាន់តែមានប្រាក់ចំនួន១២,៥០០ដុល្លារនៅក្នុងដៃអាចក្លាយជាម្ចាស់ផ្ទះដែលពោរពេញទៅដោយគុណភាព និងសោភណ្ឌភាពនៅបុរីហេងមានជ័យនេះ។ គម្រោងនេះមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចម្ងាយប្រមាណត្រឹមតែ១គីឡូម៉ែត្រចុះពីស្ពានច្បាអំពៅ បត់ចូលខាងស្ដាំដៃចម្ងាយ៤០០មពីផ្លូវជាតិលេខ១តាមបណ្តោយផ្លូវធ្វើលិខិតឆ្លងដែន។
បុរីហេងមានជ័យមានផ្ទះល្វែងសម្រាប់លក់ ដែលមានកំពស់ ២ជាន់ ២ជាន់កន្លះ និង៣ជាន់កន្លះដោយក្នុងនោះមានបន្ទប់គេងចាប់ពី៤ដល់៦បន្ទប់ជាមួយតម្លៃលក់ដ៏សមរម្យ។ គម្រោងនេះសាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានលំនៅដ្ឋាននៅក្នុងទីប្រជុំជនដែលកំពុងមានសក្តានុពលបូករួមជាមួយបរិស្ថានរស់នៅប្រកបដោយធម្មជាតិ និងភាពស្ងប់ស្ងាប់ពីការរំខាននូវសម្លេងចរាចរណ៍ផ្សេងៗ។
ការសាងសង់របស់គម្រោងបុរីនេះគឺមានការយកចិត្តទុកដាក់ផ្ទាល់ពីម្ចាស់បុរីតែម្តង ដោយធានាឱ្យបាននូវសម្ភាៈ និងម៉ូតផ្ទះទំនើបទាន់សម័យប្រកបដោយស្តង់ដាអន្តរជាតិ។ ចំណែកឯការរៀបចំ និងការរចនា ម៉ូតនៅក្នុងផ្ទះវិញគឺចូលទៅធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាតែម្តងដោយសារតែផ្ទះនីមួយត្រូវបានតុបតែងជាមួយនឹងក្បាច់ស្អាតៗជាមួយបន្ទប់ធំទូលាយ។ រីឯគ្រឿងបរិក្ខាក្នុងផ្ទះទៀតសោតរួមមានដូចជាអំពូលភ្លើង អិដ្ឋការ៉ូ បរិក្ខារបន្ទប់ទឹក បន្ទប់គេង និងផ្ទះបាយជាដើមសុទ្ធតែនាំចូលមកពីបរទេសដើម្បីធានាអាយុកាលនៃការប្រើប្រាស់។
ក្រៅពីនេះលក្ខណៈពិសេសរបស់បុរីហេងមានជ័យនោះគឺត្រង់ថាបុរីនេះស្ថិតនៅក្នុងទីប្រជុំដែលកំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះអ្នកដែលស្នាក់នៅបុរីនេះមិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយនោះឡើយព្រោះថាភោជនីយដ្ឋាន សាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងហាត់ប្រាណ និងកន្លែងកំសាន្តនានាសុទ្ធតែនៅជុំវិញបុរីនេះ។
កាន់តែពិសេសជាងនេះទៅទៀតម្ចាស់គម្រោងក៏៏មានការបង់ប្រាក់ជាច្រើនជម្រើសដែលអាចផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅក្នុងគម្រោងដែលកំពុងមានសក្តានុពលមួយនេះ។
Comments