បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ2017 នៅថ្ងៃទី6 និងទី7នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។
កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។
លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដែលមានដូចជាគម្រោង៖ The View និង East One Apartments បាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើងនឹងរងចាំចូលរួមជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។ សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖
នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានបប្រភេទបុរីផងដែរ។
ក្រមហ៊ុនគ្រីដគ្រុបនឹងមានវត្តមានម្តងទៀតនៅក្នុងពិព័រណ៌អចលនទ្រព្យនេះបន្ទាប់ពីទទួលបានជោគ ជ័យយ៉ាងសម្បើមកាលពីពិព័រណ៌លើកទី១ដែលទទួលបានការកក់លំនៅដ្ឋានចំនួន២១យ៉ូនីត។ នៅក្នុងពិព័រណ៌នាពេលខាងមុខនេះក្រុមហ៊ុនគ្រីដនឹងនាំមកគម្រោងលំនៅដ្ឋានដូចជា៖ គម្រោងខុនដូបូដាយជូ បុរីមហាសែនសុខ និងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏។
ក្រុមហ៊ុនស្តារហ្វាយ និងគម្រោងបុរីប៊ូអៅក៏បានចូលរួមបង្ហាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននេះផងដែរ។ គម្រោងទាំងពីរនេះមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជាអន្តរជាតិ ប្រកបដោយស្តង់ដារ និងមាត្រដ្ឋានអន្តរជាតិ។ ក្នុងនេះផងដែរគម្រោងអភិវឌ្ឍន៍ស្ថិតនៅក្រោមការអភិវឌ្ឍន៍ស្តារហ្វាយមានដូចជា៖ ស្កាយលេនខុនដូ ស្កាយលេនវីឡា និងស្តារលេន។
ក៏មានវត្តមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកផងដែរ តួយ៉ាងគម្រោងលំនៅដ្ឋានអរគីដេវីឡាក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌នៅក្នុងខែតុលាខាងមុខនេះផងដែរ។ អរគីដេវីឡាបាននាំយកគម្រោងខុនដូ បុរី មកបង្ហាញនៅក្នុងពិព័រណ៌នេះ។
ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងបុរីចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។
លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "អត្ថប្រយោជន៍នៃពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមកកាន់រាជធានីភ្នំពេញដើម្បីបង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេជាងនេះទៅទៀតពួកគេនឹងបានយល់ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងផ្លាស់ប្តូរយ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាលេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។
សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖
ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh, ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323
ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669
កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ចុះឈ្មោះដោយសេរី នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧
ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
Comments