គ្រប់គ្នាតែងតែចង់បានលំនៅដ្ឋានមួយដ៏ល្អដែលផ្តល់ភាពសុខសាន្តក្នុងការរស់នៅ និងសម្រាប់ប្រកបរបរអាជីវកម្ម។ មានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គម្រោងបុរីបូអៅមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះអាជីវកម្ម ផ្ទះល្វែងនិងគម្រោងលំនៅដ្ឋានប្រភេទខុនដូ។ អភិវឌ្ឍន៍លើផ្ទៃដីជាង 53,000 ម៉ែត្រការ៉េ។
ប្រធានផ្នែកលក់នៅគម្រោងបុរី បូអៅ បាននិយាយថា “នេះពិតជាទីតាំងដ៏មានសក្តានុពល ផ្តល់ភាពងាយស្រួលទាំងការរស់នៅនិងសកម្មភាពពាណិជ្ជកម្ម។ គម្រោងលំនៅដ្ឋាននេះ មិនត្រឹមតែសម្រាប់ការរស់នៅប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើជំនួញដើម្បីទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។”
ស្ថិតនៅជិតផ្សាររឯករាជ្យ៣ នៅជិតទីប្រជុំជន សាលាអន្តរជាតិ មន្ទីរពេទ្យ ធនាគារ រោងចក្រ និងបណ្តុំតំបន់ពាណិជ្ជកម្មជាដើម។ ទីតាំងអំណោយផលយ៉ាងខ្លាំងសម្រាប់ធ្វើឱ្យការរស់នៅមានភាពងាយស្រួលទាំងការរស់នៅនិងការវិនិយោគ។
“ផ្ទះអាជីវកម្មបានធ្វើការលក់ប្រមាណ50%ហើយនឹងត្រូវប្រគល់ឱ្យអតិថិជននៅខែតុលាឆ្នាំ2017 ខណៈពេលដែលការសាងសង់ផ្ទះល្វែងនឹងចាប់ផ្តើមនៅចុងឆ្នាំ2017 និយាយអំពីចំនួនលំនៅដ្ឋានសរុប 284 យូនីតនៃចំនួនប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្ម។ ជាមួយគ្នានេះផងដែរគម្រោងខុនដូមានចំនួន2,070 យូនីតដែលនឹងត្រូវចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះហើយ។” នេះបើយោងតាម កញ្ញា Jin
បើនិយាយអំពីតម្លៃកញ្ញាបានឆ្លើយថា “គម្រោងបុរីរបស់យើងតម្លៃចាប់ពី $180,000 សម្រាប់ផ្ទះប្រភេទអាជីវកម្មចំណែកឯប្រភេទផ្ទះល្វែងមានតម្លៃចាប់ពី$140,000”
មានប័ណ្ណកម្មសិទ្ធិជាប្រភេទប្លង់រឹងជាមួយគ្នានេះផងដែរអ្នកអភិវឌ្ឍន៏បានផ្តល់ជម្រើសនៃការបង់ប្រាក់យ៉ាងងាយស្រួល តួយ៉ាងការជ្រើសរើសបង់ប្រាក់តាមរយៈធនាគារជាដើម។ លោកអ្នកអាចបង់ប្រាក់ផ្តាច់តែម្តងដោយមានការបញ្ចុះតម្លៃប្រមាណ4%នៃតម្លៃលំនៅដ្ឋានដែលអ្នកបានទិញ!
ជាទីតាំងដ៏មានសក្តានុពលហើយផ្តល់ភាពងាយស្រួលទាំងការរស់នៅនិងងាយស្រួលក្នុងការប្រកបរបរអាជីវកម្មបានយ៉ាងងាយស្រួល គម្រោងលំនៅដ្ឋានបុរីបូអៅជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក៕
Comments