ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍មានសក្តានុពលជាច្រើនរួមមានដូចជា សង្កាត់បឹងកក់ សង្កាត់ ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ និងសង្កាត់ទឹកថ្លា បច្ចុប្បន្នខណ្ឌទួល គោកត្រូវ ត់ទុកថាជាតំបន់ដែល មានការអភិវឌ្ឍន៍រួចជាស្រេចមួយក្នុងចំណោមខណ្ឌចំនួនបួននៅរាជធានី ភ្នំពេញ ដែលមានដូចជា ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌដូនពេញ។ ទួលគោកក៏ត្រូវបានគេស្គាល់ថាជា "តំបន់ដែលមានការរីកចម្រើនយ៉ាង ឆាប់រហ័ស" ទាក់ទងទៅនឹងការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម។
លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ថា "បច្ចុប្បន្នទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់លំនៅដ្ឋានទី២ បន្ទាប់ពី តំបន់បឹងកេងកង១ ដោយសារតែ តំបន់នេះមានផ្ទះធំៗ ដីទំនេរធំៗ និងហេដ្ឋារចនាសម្ព័ន្ធល្អ" ។
"នាពេលថ្មីៗនេះ តំបន់ទួលគោកបានផ្លាស់ប្តូរមុខមាត់របស់ខ្លួនដូចគ្នាទៅនឹងតំបន់បឹងកេងកង១ ដែលបាន បង្ហាញពីសក្តានុពលនៃការវិនិយោគនៅពេលអនាគត ដោយសារតែ តំបន់នេះបានហ៊ុំព័ទ្ធជុំវិញដោយគម្រោង អភិវឌ្ឍន៍ថ្មីៗជាច្រើន។ លើសពីនេះទៅទៀតនឹងមានផ្លូវ៣០ម៉ែត្រថ្មីដែលកំពុងសាង សង់នៅលើផ្លូវរថភ្លើង ចាស់ដែល ស្ថិតនៅចន្លោះ ទួលគោក និងបឹងកក់ដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សីទៅកាន់សង្កាត់ឬស្សីកែវ”។
ទាក់ទងនឹងតម្លៃដីលោក សៀប បាននិយាយថា "តម្លៃដីនៅទួលគោកស្ថិតក្នុងសភាពថេរនៅពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងតំបន់អភិវឌ្ឍន៍ជាស្រេចផ្សេងនៅក្នុងទីក្រុង។ តម្លៃដីនៅទួលគោកមិនមានការកើនឡើង ឬថយ ចុះនោះទេនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះបីជាតម្លៃមានការកើនឡើងតម្លៃខ្លាំងនៅឆ្នាំ ២០១៤ និងឆ្នាំ២០១៥ មុនពេលដែលទីផ្សារតម្លៃដីមកដល់កម្រិតថេរដូចបច្ចុប្បន្ននេះ។ នៅក្នុងស្ថានភាពណាក៏ ដោយ តម្លៃដីនឹងមិនធ្លាក់ចុះនោះទេ បើទោះបីជាមានអ្នកទិញតិច ឬគ្មានអ្នកទិញក៏ដោយ ។
លោកទូច ប៊ិនប៉ែកណា អ្នកគ្រប់គ្រងផ្នែកវាយតំលៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបាននិយាយថា "តំបន់ដែល មានសក្តានុពលបំផុត នៅទួលគោកគឺសង្កាត់បឹងកក់១ និង បឹងកក់២។ តម្លៃដីនៅក្នុងតំបន់ទាំងពីរនេះអាចបែង ចែកជាពីរផ្នែកធំៗគឺដីនៅ តាមបណ្តោយផ្លូវធំដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្មខ្នាតធំ និងដីតាម បណ្តោយផ្លូវតូច ដែលផ្តល់លទ្ធភាពដល់ការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដូចជា ខុនដូ អាផាតមិន និងសណ្ឋាគារ ជាដើម។
“តាមបណ្តោយធំៗដូចជាផ្លូវលេខ ២៨៩ ផ្លូវលេខ ៣១៥ និងផ្លូវលេខ៣៣៧ តម្លៃដីជាមធ្យមមានចន្លោះពី ២,៥០០ ដុល្លារទៅ ៣,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាម បណ្តោយផ្លូវតូច តម្លៃដីជាមធ្យមមានចាប់ពី ១,៥០០ ដុល្លារទៅ ២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
“តំបន់ផ្សេងៗទៀតនៅទួលគោក គឺមិនមានសក្តានុពលច្រើន សម្រាប់ការវិនិយោគនៅពេលអនាគតនោះទេ ដោយសារតែតំបន់ទាំងនោះបានអភិវឌ្ឍន៍ពេញដោយគម្រោងលំនៅ ដ្ឋាន (ផ្ទះល្វែង) ហើយតម្លៃដីធ្លីក៏ខ្ពស់គួរឲ្យ កត់សម្គាល់ដែរ។ តាមបណ្តោយផ្លូវធំៗ ដូចជាមហាវិថីម៉ៅសេទុង ផ្លូវផ្សារដេប៉ូ និងផ្លូវឧកញ៉ាទេពផន តម្លៃដីជាមធ្យមមានពី ៣,០០០ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាមបណ្តោយ ផ្លូវតូចៗនៅសង្កាត់ ផ្សារដេប៉ូ១, ២ និង៣ សង្កាត់ទឹកល្អក់១, ២ និង៣ សង្កាត់បឹងសាឡាង និងផ្សារដើម គរ តម្លៃដីចាប់ពី ១,៥០០ ដល់ ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺកំពុងធ្វើការនៅក្នុងតំបន់ទួលគោក ហើយក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយអ្នកទិញ ក្នុងស្រុក និងអន្តរជាតិឱ្យយល់ដឹងពីតម្លៃនៃប្រភេទអចលនទ្រព្យ នីមួយៗទៅតាមទីតាំងជាក់លាក់ណាមួយ ហើយជាពិសេសផ្តល់ជូនដល់ពួកគេនូវអ្វីដែលពួកគេត្រូវការឲ្យសមស្របទៅតាមថវិការបស់ពួកគេ។
លោក សៀប មានប្រសាសន៍ថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គោលដៅធំបំផុតរបស់ក្រុមហ៊ុនគឺលក់ទំនុកចិត្តដល់ អតិថិជន ដើម្បីផ្តល់ជូនពួកគេនូវសេវាកម្មដែលមានគុណភាព ល្អប្រសើរ និងអាចទុកចិត្តបាន។ ជាមួយនឹងការ បណ្តុះបណ្តាលយ៉ាងពេញលេញដល់បុគ្គលិកទាំងអស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺមានភាពជឿជាក់មួយ ភាគរយជឿជាក់ ថាពួកគេអាចប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលមាន ដើម្បីបម្រើអតិថិជន ជាមួយនឹង សេវាកម្មដែលមានគុណភាពខ្ពស់បំផុត។
ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់នៅកម្ពុជា ហើយក៏មានគោលបំណងចូល រួមចំណែកដល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតគឺជាដៃគូឈ្នះឈ្នះរបស់អ្នក!
ចង់វិនិយោគដីនៅទួលគោកដែរឬទេ? សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments