+855 92 92 1000
Logo
គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ
Updated on: May 29, 2022, 2:11 p.m.
Published on: February 28, 2019, 6:48 a.m.

គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ


យោងតាមការចុះផ្សាយដោយ CDC ក្នុងខែកុម្ភៈកាលពីថ្មីកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តឲ្យក្រុមហ៊ុន «Big C Supercenter (Cambodia) Co., LTD» សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ៦.៨លានដុល្លារនៅក្នុងខេត្តបន្ទាយមានជ័យ ។

គម្រោងនេះ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីសាងសង់រួចមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងមានលក់ទំនិញប្រើប្រាស់ ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យម និងទាប ។  

អានអត្ថបទបន្ថែម៖ បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត!

គួរបញ្ជាក់ផងដែរថា គម្រោងនេះក៏នឹងជួយបង្កើតការងារ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ចំនួន ១,២២២ កន្លែង ។ បច្ចុប្បន្ន ក្រុងប៉ោយប៉ែតកំពុងមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង និងជាទីក្រុង ដែលនៅជាប់ព្រំដែនប្រទេសថៃ ដែលវាបានក្លាយជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់នៅប៉ោយប៉ែតសូមចូលទៅកាន់ Realestate.com.kh

Comments