+855 92 92 1000
Logo
ស្ថាបត្យកម្មធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ
Updated on: June 7, 2022, 7:10 a.m.
Published on: July 7, 2018, 2:51 a.m.

ស្ថាបត្យកម្មធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ


ស្ថាបត្យកម្មគឺជាសិល្បៈ និងវិទ្យាសាស្រ្តនៃការរចនាដែលផ្តល់ឱ្យយើងនូវបរិយាកាសនៃការរស់នៅមួយ។ បច្ចុប្បន្ននេះគម្រោងជាច្រើនត្រូវបានសាងសង់ដោយយកចិត្តទុកដាក់ខ្ពស់លើផ្នែកស្ថាបត្យកម្មដែលផ្តោតសំខាន់លើការរចនាគ្រោងប្លង់មេ និងទំនាក់ទំនងនៃសេវាកម្មចាំបាច់ដើម្បីបំពេញតាមសេចក្តីត្រូវនៃការរស់នៅ។

នៅក្នុងប្រវត្តិសាស្ត្រនៃស្ថាបត្យកម្មទំនើបស្ថាបត្យករមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានលំនៅដ្ឋានរបស់ប្រជាជន។ ស្ថាបត្យករដ៏ល្បីល្បាញដូចជា៖ លោក Le Corbusier លោក Walter Gropius និង លោក Ernst May ជាដើមបានព្យាយាមរចនាប្លង់ទីក្រុង និងសាងសង់លំនៅដ្ឋាន ដែលមានលក្ខណៈ ធម្មជាតិ មានពន្លឺ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។

នៅក្នុងសម័យស្ថាបត្យកម្មខ្មែរទំនើប លោក វណ្ណ មូលីវណ្ណ បិតាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់កម្ពុជាបានព្យាយាមជម្រុញ និងធ្វើទំនើបកម្មការរស់នៅសម្រាប់ប្រជាជនខ្មែរ។ លោក ម៉ូលីវណ្ណ​ បានសាងសង់គម្រោងលំនៅដ្ឋានដោយគោរពតាមរបៀបរស់នៅបែបប្រពៃណី ប៉ុន្តែធ្វើឲ្យមានភាពទាន់សម័យដោយការបញ្ចូលរចនាបទថ្មីគំនិតសាងសង់ថ្មីផែនការ និងសេវាកម្មសំខាន់ៗ។

លោក Masaaki Iwamoto ជាស្ថាបត្យករ និងជាជំនួយការសាស្រ្តាចារ្យនៃមហាវិទ្យាល័យផ្នែករចនានៃសាកលវិទ្យាល័យ Kyushu ប្រទេសជប៉ុនបាននិយាយថាស្ថាបត្យកម្មគឺអាចធ្វើឲ្យ ការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល។ លោក Iwamoto បានសង្កត់ធ្ងន់ថា  “ជាក់ស្តែងគម្រោងមួយចំនួនរបស់លោក ម៉ូលីវ៉ាន់ ដូចជា៖ "បុរីមួយរយខ្នងនៅទួលគោក" និង "អាគារប៊ូឌីង” នៅតាមដងទន្លេបាសាក់គឺជាគម្រោងដែលមានស្ថាបត្យកម្មល្អៗដែលអាចបង្ហាញថាស្ថាបត្យកម្មពិតជាផ្នែកមួយដ៏ចាំបាច់សម្រាប់ការរស់នៅ។

ទោះបីជាយ៉ាងណាលោក Iwamoto បាននិយាយថា “មិនមានគំរូស្ថាបត្យកម្មណាមួយដែលចាត់ទុកថាត្រឹមត្រូវទេវាអាស្រ័យទៅលើគំនិតរបស់ស្ថាបត្យករ។  លោកបានបញ្ជាក់ថា “សម្រាប់ខ្ញុំសារៈសំខាន់នៃស្ថាបត្យកម្មដ៏ល្អមួយគឺស្ថិតលើភាពសមហេតុសមផលតាមបរិបទរបស់វា”។​ ក្រៅពីនេះសុវត្ថិភាពភាពបត់បែនការសម្របតាមបរិយាកាស ​និងបែបផែនរស់នៅរបស់មនុស្សជាកត្តាដ៏សំខាន់សម្រាប់ជីវិត។

បច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានជាច្រើនបានបើកដំណើរការ និងសាងសង់នៅទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងអភិវឌ្ឍន៍ចម្រុះ Seagate Suite មាន៤៥ជាន់ដែលមានលំនៅដ្ឋានចំនួន ១,១១៨ យូនីតកំពុងអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ។

លោក Yeli ជានាយកផ្នែករចនារបស់គម្រោង Seagate Suite បាននិយាយថាយើងសាងសង់គម្រោងនេះឡើងដើម្បីផ្សារភ្ជាប់ធម្មជាតិទៅនឹងជីវិតរស់នៅបែបទាន់សម័យ។ លោកបានសង្កត់ធ្ងន់ថា៖  “គម្រោង Seagate Suite ស្ថិតនៅក្នុងទីតាំងល្អដែលអគារភាគច្រើនបែរទៅរកទេសភាពដ៏ទាក់ទាញនៃសមុទ្រ កោះ ភ្នំ និងទេសភាពដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។” លើសពីលំនៅដ្ឋាន ជាមួយគម្រោង Seagate Suite ការរចនាត្រូវធ្វើឡើងសម្រាប់ការរស់នៅប្រកបដោយប្រណិតភាព និងជាកន្លែងដែលអាចស្នាក់នៅធ្វើការងារ កំសាន្ត ញ៉ាំអាហារ និងទិញទំនិញនៅនឹងកន្លែងតែមួយ។

ស្រដៀងគ្នានឹងគម្រោង Seagate គម្រោង Bodaiju Residences ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងក្រុងភ្នំពេញបានអភិវឌ្ឍន៍លើផ្ទៃដីទំហំជាង២ហិកតាដែលត្រូវសាងសង់ជា៦អគារក្នុងមួយអគារមាន១៤ជាន់ជាមួយលំនៅដ្ឋានសរុបចំនួន៩០០យូនីត។  លោកស្រី ចេង សុខា អនុប្រធានផ្នែកលក់ និងជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគ្រីដគ្រុប (ខេមបូឌា) បានលើកឡើងថាផែនការមេគឺជាស្នូលសំខាន់សម្រាប់គ្រប់គម្រោងទាំងអស់ហើយរចនាបទនៃស្ថាបត្យកម្មសម្រាប់គម្រោងអភិឌ្ឍន៍ចម្រុះប្រកបដោយនិរន្តភាពនឹងរួមចំណែកយ៉ាងសំខាន់ចំពោះគម្រោងនេះ។

បញ្ចេញទស្សនៈស្រដៀងគ្នានឹងទស្សនៈរបស់អ្នកនាង សុខា ដែរ លោក ហ៊ុន ចាន់សាន នាយកគ្រប់គ្រងក្រុមហ៊ុន Re-Edge Architecture & Design បាននិយាយថាស្ថាបត្យកម្ម និងរចនាបទដែលមានការច្នៃប្រឌិតខ្ពស់ នឹងធ្វើឲ្យរសនិយមរបស់អ្នករស់នៅក្នុងគម្រោង កាន់តែមានភាពស៊ីវិល័យ។

លោកជឿថាស្ថាបត្យកម្មបន្ថែមតម្លៃឲ្យគម្រោងពាក់ព័ន្ធទម្រង់នៃសំណង់អគារព្រមទាំងមុខងារនីមួយៗសម្រាប់អ្នករស់នៅរួមទាំងបរិយាកាសជុំវិញ។ ស្ថាបត្យកម្មនិងការរចនាក៏អាចបង្កើតកន្លែងសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈជាប្រស្រ័យទាក់ទងគ្នា។​ ដែលនេះជាអ្វីដែលជម្រុញអារម្មណ៍គ្រប់គ្នាឲ្យមានភាពកក់ក្តៅ​សប្បាយរីករាយនិងមានមោទនភាពចំពោះគម្រោង។

ស្ថាបត្យកម្ម និងការរចនាគឺជាផ្នែកមួយនៃរសជាតិជីវិតដែលផ្សារភ្ជាប់ជីវភាពរស់នៅប្រចាំថ្ងៃទៅកាន់ភាពច្នៃប្រឌិតនៃស្ថាបត្យកម្ម។ ជាមួយគ្នានេះផងដែរវាក៏បានធ្វើឲ្យជីវិតរស់នៅរបស់យើងប្រកបដោយផាសុកភាព ភាពរីករាយ ស្ងប់សុខ និងបន្តការរស់នៅកាន់តែមានភាពសម្បូរបែប។

ជារួមស្ថាបត្យកម្ម និងការរចនាមានតួនាទីសំខាន់ណាស់សម្រាប់បរិស្ថានរស់នៅ និងតម្លៃនៃអចលនទ្រព្យទាំងមូល។ លោក Yeli បានជឿថា “មានតែគម្រោងដែលមានការចនាប្រកបដោយការ​ច្នៃប្រឌិតប៉ុណ្ណោះទើបអាចទទូួលបានការគាំទ្រពីអតិថិជន។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនយកចិត្តទុកដាក់ខ្លាំងលើការរចនាទេនោះវានឹងមានផលប៉ះពាល់ខ្លាំងលើតម្លៃ គុណភាព និង​ការរស់នៅដែលប្រកប​ដោយផាសុកភាពសម្រាប់ទាំងអ្នករស់នៅ និងអ្នកអភិវឌ្ឍន៍។”

គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យអចលនទ្រព្យ Realestate.com.kh មានព័ត៌មានថ្មីៗ សម្រាប់អ្នកទិញ និងអ្នកលក់។ អ្នកអាចចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅថ្ងៃនេះ និងបន្តតាមដានព័ត៌មានថ្មីៗ…

តើអ្នកកំពុងស្វែងរកជួលអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យនៅកម្ពុជាដែរឬទេ?

Comments