+855 92 92 1000
Logo
ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញខ្នាតយក្ស អាលីបាបា (Alibaba)
Updated on: June 6, 2022, 5:02 p.m.
Published on: April 2, 2019, 3:26 a.m.

ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញខ្នាតយក្ស អាលីបាបា (Alibaba)


បេ្តជ្ញាធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ចូនរបស់ខ្លួន!

ពាណិជ្ជកម្មអនឡាយបានពង្រីកខ្លួនយ៉ាងលឿនគួរឱ្យកត់សម្គាល់មួយរយះពេលចុងក្រោយនេះខណៈដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅតែបន្តចាក់ស្រេះយ៉ាងជ្រៅទៅក្នុងការរស់នៅរបស់ប្រជាជនបច្ចុប្បន្ន។

ក្នុងនោះមានក្រុមហ៊ុនយក្សមួយចំនួនដែលទទួលបានការគាំទ្រ​ក៏ដូចជាការលូតលាស់យ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មអ៊នឡាញ ដោយក្រុមហ៊ុនទាំងនេះរួមមានក្រុមហ៊ុនអាលីបាបា (Alibaba) អាម៉ាហ្សូន (Amazon) រឺអ៊ីបេ (eBay) ជាដើម ដែលក្រុមហ៊ុនទាំងនេះសុទ្ធតែមានអ្នកទិញចេញពីគ្រប់ទីផ្សារបរទេសជុំវិញពិភពលោក។

ដើម្បីរក្សាចំណាត់ថ្នាក់មួយជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញខ្នាតយក្សដែរនោះវាគឺជារឿងសំខាន់មួយដែលក្រុមហ៊ុននោះវាយលុកចូលទីផ្សារប្រទេសផ្សេងៗដែលមិនទាន់មានសកម្មភាពពាណិជ្ជកម្មផ្សេងៗដូចជាការបញ្ជាទិញជាដើម។​ ​

អានអត្ថបទបន្ថែមអំពី៖ ហេតុអ្វីបានជាចិនវិនិយោគនៅក្រៅប្រទេស ខណៈដែលក្នុង ប្រទេសខ្លួនសុទ្ធតែទីក្រុងខ្មោច?

តាមរយៈកិច្ចសម្ភាសន៍ពីកាសែត Capital Cambodia ជាមួយនឹងលោក ខេវិន លី (Kevin Li) ដែលជាប្រធានចាត់ចែងទូទៅខាងផ្នែកដឹកជញ្ជូនទូទាំងពិភពលោករបស់ក្រុមហ៊ុនអាលីបាបា បានឱ្យដឹងថាប្រទេសកម្ពុជាគឺជាទីតាំងស្នូលសម្រាប់ការស្តុកឥវ៉ាន់ និងជាបណ្តាញនៃការដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងៗទៀតដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសថៃ វៀតណាម និងមីយ៉ាន់ម៉ា។

បន្ថែមទៅលើនេះ លោក ជេក ម៉ា (Jack Ma) អគ្គនាយកក្រុមហ៊ុនអាលីបាបាក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដែរថាក្នុងរយះពេលពី៤ទៅ៥ឆ្នាំខ្លួននឹងធ្វើឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការដឹកជញ្ជូនរបស់ខ្លួនទៅកាន់ប្រទេសដែលនៅក្នុងតំបន់ទន្លេមេគង្គ។

ការជ្រើសរើសយកកម្ពុជាជាទីតាំងសម្រាប់ការដឹកជញ្ជូនរបស់អាលីបាបាត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចឈរជើងប្រកួតប្រជែងនៅក្នុងតំបន់ ខណះដែលក្រុមហ៊ុនដែលជាគូប្រកួតប្រជែងរបស់ខ្លួនដ៏ធំបំផុតមួយគឺក្រុមហ៊ុនអាម៉ាហ្សូនបានសម្រេចជ្រើសយកវៀតណាមជាទីតាំងពាណិជ្ជកម្មអនឡាយមួយរបស់ខ្លួនដើម្បីពង្រីកចូលក្នុងទីផ្សារដ៏ធំមួយនេះ។

ក្រៅពីនេះការសម្រេចជ្រើសយកកម្ពុជាសម្រាប់យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនយក្សរបស់ប្រទេសចិនមួយនេះក៏ត្រូវបានគេមើលឃើញថាអាចបណ្តាលមកពីហេតុថារដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងរដ្ឋាភិបាលចិន ​ដូច្នេះហើយការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏មានលក្ខណៈយោគយល់ច្រើនជាពិសេសចំពោះក្រុមហ៊ុនធំៗដូចជាអាលីបាបានេះ។

ក្រៅពីនេះទៅទៀតកម្ពុជាជាប្រទេសដែលប្រើប្រាស់រូបិយបណ្ណដុល្លារ ដូច្នេះហើយអត្រានៃការប្តូរប្រាក់ និងប្រតិបត្តិការសាច់ប្រាក់ពីរូបិយបណ្ឌយ័នរបស់ចិនទៅនឹងរូបិយបណ្ណដុល្លាររបស់អាមេរិច គឺមិនសូវមានលក្ខណៈសាំញ៉ាំនោះឡើយ ពោលគឺមិនដូចជានៅក្នុងប្រទេសថៃ រឺវៀតណាមដែលការប្រតិបត្តិការសាច់ប្រាក់គឺត្រូវប្តូរមកជារូបិយបណ្ណដុង រឺបាត ជាមុនសិន មុននឹងប្តូរទៅជាដុល្លារ។

ការសម្លឹងឃើញពីសក្តានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាពីក្រុមហ៊ុនខ្នាតយក្សមួយនេះត្រូវបានអ្នកជំនាញមានភាពសុទិដ្ឋិនិយមថា វានឹងអាចទាក់ទាញអ្នកវិនិយោគទុនបរទេសជាច្រើនផ្សេងទៀតឱ្យងាកមកចាប់អារម្មណ៍លើកម្ពុជាបានកាន់តែខ្លាំងមួយកម្រិតទៀត៕

ចង់បានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកទិញ ជួលអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

Comments