+855 92 92 1000
Logo
ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: October 28, 2017, 3:18 a.m.

ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា


ក្រុមហ៊ុនសឹង្ហបុរី The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand Limited បានបើកសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ជួលរបស់ខ្លួនឈ្មោះថា CASA Meridian Residence ដែលស្ថិតនៅមជ្ឈមណ្ឌលលំនៅដ្ឋាន និងផ្សារលក់ទំនិញទីក្រុងកោះពេជ្រប្រទេសកម្ពុជា។

CASA Meridian Residence កម្ពស់៣៤ជាន់ មានលំនៅដ្ឋានចំនួន៧៥​ កន្លែងនៅជាន់លើរវាងជាន់ទី២២និង៣៤ ដែលមានមួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេង។ CASA Meridian Residence ក៏មានផ្សារលក់ទំនិញប្រណិត ការិយាល័យប្រភេទ Premium និងឧបការណ៍ហាត់ប្រាណផងដែរ។

លំនៅដ្ឋានជួលមួយនេះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារទំនើប AEON សាលាអន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៌ ស្ថានទូត ការិយាល័យទំនើប ផ្សាររាត្រីកុងទីន័រ និងមជ្ឈមណ្ឌលកំសាន្ត NAGA World ផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងជនបរទេស ដែលផ្ដល់តម្លៃលើជីវិតបែបស៊ីវីល័យ។

អ្នកស្រី Lew Yen Ping អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Ascott នៅវៀតណាមដែលគ្រប់គ្រងលើការពង្រីកអាជីវកម្មនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានប្រសាសន៍ថា Ascott បានកសាងកេរ្តិ៍ឈ្មោះលើការគ្រប់គ្រងលំនៅដ្ឋានជួលលំដាប់ថ្នាក់ពិភពលោករយៈពេល៣០ឆ្នាំមកហើយ។

អ្នកស្រី រំពឹងថានឹងមានតម្រូវការជាច្រើនសម្រាប់អចលនទ្រព្យដំបូងរបស់យើងនៅកម្ពុជាគឺលំនៅដ្ឋាន CASA Meridian Residence ពីព្រោះវាជាលំនៅដ្ឋានជួលលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងភ្នំពេញ។

ក្នុងការបើកសម្ពោធគម្រោង CASA Meridian Residence ក្រុមហ៊ុន Ascott ផ្ដល់ជូនតម្លៃជួលពិសេសដល់អតិថិជនរបស់ខ្លួនជាមួយនឹងតម្លៃចាប់ពី ១ ១៥០ ដុល្លារ ក្នុងមួយខែ ចាប់ពីឥឡូវនេះ រហូតដល់ខែធ្នូឆ្នាំ២០១៧។

ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh

ចំណាយពេលរយៈពេល២នាទីដើម្បីធ្វើការស្ទង់មានឱកាសឈ្នះរង្វាន់ Iphone8

 

 

Comments