+855 92 92 1000
Logo
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ”  នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: March 31, 2018, 5:36 p.m.

គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨


ទទួលបានពានរង្វាន់៣ និងពានរង្វាន់ទទួលស្គាល់ជាពិសេសចំនួន២!

ភ្នំពេញ៖ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ស្ថាបត្យកម្មលំនៅឋានដែលល្អជាងគេ” និងពានរង្វាន់ទទួលស្គាល់ជាពិសេសផ្នែក “គម្រោងលំនៅឋានដែលល្អជាងគេ” និង “ឌីហ្សាញស្ថាបត្យកម្មទេសភាពដែលល្អជាងគេ”។ លើសពីនេះទៅទៀតក្រុមហ៊ុន Creed Group និងក្រុមហ៊ុន Triple Gem Assets Co., Ltd. បានឈ្នះពានរង្វាន់ចំនួន២ “ពានរង្វាន់ទំនួលខុសត្រូវសង្គម” និង “ពានរង្វាន់គម្រោងអភិវឌ្ឍន៏ចេយិ៍រភាព”។

ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia គឺជាកម្មវិធីអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលបានប្រារព្ធកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ Sofitel Phnom Penh Phokeethra។  ដោយយោងទៅតាមវេបសាយ Realestate.com.kh នៅក្នុងការប្រកួតនោះមានពានរង្វាន់ចំនួន២៦ប្រភេទដែលរួមមានពានរង្វាន់ម្ចាស់អភិវឌ្ឍគម្រោង ពានរង្វាន់ផ្នែករចនា និងពានរង្វាន់អភិវឌ្ឍលំនៅស្ថាន (ខុនដូ, ផ្ទះ និងអគារពាណិជ្ជកម្ម) ដែលមានភ្ញៀវកិត្តិយសព្រមទាំងអ្នកកាសែតអញ្ជើញចូលរួមច្រើនជាង៣៦០នាក់។

អារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏គឺជាគម្រោងទី៣ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Creed Group ដែលមានផ្ទះសរុបប្រមាណ៥០០ខ្នង ក្នុងដំណាក់កាលទី១ដែលមានប្រទេសផ្ទះដូចជា ផ្ទះហាង (A& B), វីឡាកូនកាត់ (A& B), វីឡាភ្លោះ,​ វីឡាគជ់, ឃ្វីនវីឡា និងឃីងវីឡា។ ចំណែកឯទស្សនៈគំនិតនៃស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយតាមបែបវប្បធម៍ជប៉ុន និងកម្ពុជា រីឯប្លង់វីឡាវិញត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅ។ គ្រប់ទស្សនៈគំនិតនៃគម្រោងទាំងអស់របស់ ក្រុមហ៊ុន Creed Group គឺផ្តោតទៅលើគុណភាពជាចេយិ៍រភាពព្រមទាំងផ្តល់ជូននៅជីវិតរស់នៅទាន់សម័យបែបធម្មជាតិ។

ក្រុមហ៊ុន Creed Group

គឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធដ៏ចំណាស់ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសជប៉ុនដោយបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុន Creed Group បានធ្វើការបញ្ចប់គម្រោងជាងប្រមាណរាប់រយគម្រោងនៅទូទាំងពិភពលោក។

ក្រុមហ៊ុន Triple Gem Assets Co., Ltd. បានធ្វើការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Creed នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះហើយបានបង្កើតគម្រោងចំនួនបីក្នុងទីក្រុងភ្នំពេញដែលមានដូចជាគម្រោងខុនដូបូដាយជូ, គម្រោងបុរីមហាសែនសុខ និងគម្រោងអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏

ស្វែងយល់ពីគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ តាមរយៈ Realestate.com.kh

Comments