+855 92 92 1000
Logo
Updated on: June 6, 2022, 5:06 p.m.
Published on: June 25, 2015, 4:26 a.m.
Realestate News

ប្រាំគន្លឹះក្នុងការចរចារលើអចលនទ្រព្យ ឲ្យមានប្រសិទ្ធិភាព! ភាគទី២


ខាងក្រោមគឺជាប្រាំគន្លឹះនៃការចរចារអចលនទ្រព្យដើម្បីជួយអ្នកឲ្យគិតបានគ្រប់ជ្រុងជ្រោយក្នុងការចរចារអចលនទ្រព្យ និងទទួលបានលទ្ធផលល្អប្រសើរ។

ហេតុអ្វីអ្នកត្រូវការអ្នកជួយសម្របសម្រួល នៅពេលភាគីទាំងអាចសម្រេចគោលបំណងរបស់ពួកគេហើយនោះ? តើអ្នកខកខានវិធីសាស្រ្តនេះមែនទេ? សូមអានភាគ១នៅទីនេះ ៣.មានទំទុកចិត្តទៅលើការវិនិច្ឆ័យរបស់អ្នកហើយនិងការផ្តល់ជូនពិតប្រាកដ៖

មានការនិយាយគ្នានៅក្នុងវិស័យអចលនទ្រព្យថា "ពេលវេលាជាអ្នកសម្លាប់កិច្ចព្រមព្រៀង" នៅក្នុងជំហានដ៏លឿនរបស់ទីផ្សារអចលនទ្រព្យដូចជានៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ កន្លែងទាំងនេះគឺពិតជាមានការអភិវឌ្ឍដ៏លឿននៃទីផ្សារអចលនទ្រព្យ។ ដូច្នេះយើងស្នើឱ្យមានកាស្រាវជ្រាវទីផ្សារអចលនទ្រព្យយ៉ាងហ្មត់ចត់និងធ្វើការនៅទីកន្លែងនោះ អោយបានជិតស្និត និងមានគុណភាពបំផុត។ ជាការពិតណាស់យើងសូមផ្ដល់អនុសាសន៍ទៅលើការចាប់ផ្តើមការស្រាវជ្រាវរបស់អ្នកនៅក្នុងគេហទំព័រ Realestate.com.kh ចូលទៅមើលអចលនទ្រព្យដែលទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ដោយការផ្តល់ជូនសម្រាប់អ្វីដែលអ្នកបានដឹងថាអចលនទ្រព្យគឺមានតម្លៃហើយអ្នកប្រាកដជាមានឱកាសក្នុងការទិញផ្ទះនិងដីឬក៏អាចជួនដូរអចលនទ្រព្យទ្រព្យមុនពេល អ្នកទិញដទៃផ្សេងទៀតឆក់ឪកាសដ៍ល្អនេះផងដែរ។ ចូរចងចាំថានៅក្នុងការចរចារចុងក្រោយគឺមិនបានទទួលការចាប់អារម្មណ៍ កុំផ្តល់តម្លៃទាបពេក នៅពេលដែលតម្លៃពិតប្រាកដអ្នកបានដឹងរួចទៅហើយ ប្រសិនបើមានករណីនេះកើតឡើងមែនអ្នកប្រហែលជាអ្នកទិញដែលអាចបាត់បង់នូវឱកាសទិញអចលនទ្រព្យ។

៤.ស្លាប់រស់នឹងសម្តី៖

សូមកុំឲ្យភាគីផ្សេងទៀតដឹងអំពីទំហំទឹកប្រាក់ដែលអ្នកមាន នៅពេលដែលភាគីអ្នកលក់ដឹងអំពីទំហំ ទឹកប្រាក់របស់អ្នកហើយនោះ ពួកគេនឹងប្រើប្រាស់យុទ្ធសាស្រ្តនូវការលក់មួយបែបទៀតទៅលើអ្នក! និយាយជា រួមការលាក់បំាងនូវទំហំទឹកប្រាក់ ឬការសំងាត់នេះជាគន្លឹះដ៏ប្រសើរដែលគួរយល់ដឹងគ្រប់កាលៈទេសៈទំាង អស់។

ដូចគ្នានេះដែរការផ្តល់ជូនអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាត្រូវបានដាក់លក់ក្នុងទីផ្សារ “តម្លៃលក់លើទីផ្សារ” ជាការសំខាន់នៅពេលអ្នកលក់ដាក់តម្លៃលក់មួយនៅលើទីផ្សារលើកដំបូងក្នុងការដាក់ មុនពេលការចាប់ផ្តើមការចរចាទិញលក់។ ជាមួយព័ត៏មានដែលអ្នកត្រូវបានគេដាក់នៅទីតាំងល្អដើម្បីឱ្យមានការផ្តល់ជូននៅក្នុងបរិបទនៃតម្លៃរបស់អ្នកលក់។ ប្រសិនបើអ្នកទិញធ្វើការសម្រេចទៅលើការទិញអចលនទ្រព្យលើកដំបូងពួកគេ នឹងបង្កអោយមានហានីភ័យក្នុងការដាក់តម្លៃពីការចាប់ផ្តើមហើយនោះអាចជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងដែលមិនល្អមួយ។

៥.លុយគីជាស្តេច

អ្នកលក់មិនចូលចិត្តភាពមិនច្បាស់លាស់ណាមួយនៅក្នុងកិច្ចព្រមព្រៀងជាមួយអំពី "កត្តាហិរញ្ញវត្ថុ" អាចជាកិច្ចព្រមព្រៀងមួយនៅពេលដែលមានការផ្តល់ជូនជាសាច់ប្រាក់សុទ្ធ ដែលធ្វើឲ្យអ្នកដែលចង់ទិញផ្សេងទៀតមានប្រៀបជាង។ នេះគឺជាមូលហេតុដែលវាជាការសំខាន់ក្នុងការរៀបចំហិរញ្ញវត្ថុរបស់អ្នក ហើយត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយលើកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សនៅពេលដែលតម្លៃនេះត្រូវបានព្រមព្រៀងគ្នា។ សាច់ប្រាក់គឺតែងតែជាស្តេចនៅក្នុងការចរចាវិស័យអចលនទ្រព្យនៅក្នុងប្រទេសណាមួយ ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្តង។ ការដែលអាចផ្តល់ជូននូវសាច់ប្រាក់ឱ្យអ្នកលក់ដែលផ្តល់ជូននូវទំនុកចិត្តជាក់លាក់ ហើយនេះគឺជាតម្លៃបន្ថែមទៀតដើម្បីផ្តល់ជូនអ្នកលក់ខ្ពស់ជាងមុនដែលមិនអាចដោះស្រាយបាន។

ព្យាយាមវិធីសាស្រ្តអំពីការចរចារអំពីអចលនទ្រព្យ អ្នកនឹងប្រាកដថានឹងទទួលបានអចលនទ្រព្យមួយក្នុងក្តីស្រមៃ អាស្រ័យលើ ការចរចារ មិនអាស្រ័យលើអ្នកលក់តែម្នាក់ឯងនោះទេ!

negotiation tips

តើអ្នកខកខានវិធីសាស្រ្តនេះមែនទេ? សូមអានភាគ១នៅទីនេះ

 

Comments