+855 92 92 1000
Logo
Updated on: June 6, 2022, 5:06 p.m.
Published on: June 21, 2015, 10:22 p.m.
Realestate News

ប្រាំគន្លឹះក្នុងការចរចារលើអចលនទ្រព្យ ឲ្យមានប្រសិទ្ធិភាព! ភាគទី១


ខាងក្រោមគឺជាប្រាំគន្លឹះនៃការចរចារអចលនទ្រព្យដើម្បីជួយអ្នកឲ្យគិតបានគ្រប់ជ្រុងជ្រោយក្នុងការចរចារអចលនទ្រព្យ និង ទទួលបានលទ្ធផលល្អប្រសើរ។

ហេតុអ្វីត្រូវការអ្នកជួយសម្របសម្រួល ចំពោះភាគីទាំងពីរស្របពេលដែលពួកគេអាចដោះស្រាយបានដោយខ្លួនឯង?

តើអ្នកធ្លាប់ធ្វើការចរចារតាមបែបនេះដែរឫទេ?

  • អ្នកលក់រថយន្ត៖ "តម្លៃគឺ ៥,០០០ដុល្លារ"
  • អ្នក៖ "ខ្ញុំចង់ឲ្យតម្លៃចំនួន ២,៥០០ ដុល្លារ"
  • អ្នកលក់រថយន្ត៖ "ខ្ញុំអាចបញ្ចុះតម្លៃបន្តិចទៀត គឺត្រឹម ៤,០០០ដុល្លារ"
  • អ្នក៖ "ត្រឹម ៣,០០០ដុល្លារបានទេ"
  • អ្នកលក់រថយន្ត "យល់ព្រម ខ្ញុំនឹងនិយាយជាមួយអ្នកគ្រប់គ្រងឲ្យផ្តល់ជូនត្រឹម ៣,៥០០ ដុល្លារ។"
  • អ្នក៖ "យល់ព្រម ខ្ញុំទិញក្នុងតម្លៃមួយនេះ។"

ក្នុងឧទាហរណ៍ខាងលើនេះ អ្នក និងអ្នកលក់រថយន្តចាប់ផ្តើមតម្លៃចន្លោះ ២,៥០០ដុល្លារ និងចុងក្រោយអាចជួបចំណុចរួមមួយ។ នេះជាទម្រង់ទូទៅបំផុតនៃការចរចារ និងត្រូវបានគេស្គាល់ថាជា 'ការតថ្លៃ'។

ជាអកុសលការតថ្លៃជាទូទៅផ្តល់លទ្ធផលតិចតួចសម្រាប់ភាគីទាំងសងខាងដោយសារភាគីទាំងពីរបោះបង់ចោលតម្លៃដូចគ្នា ដូច្នោះគ្មានខាងណាមួយទទួលបានទៅតាមតម្លៃដែលខ្លួនចង់បាននោះទោះ។

មានវិធីសាស្ត្រក្នុងការចរចារមួយចំនួន! អនុវត្តន៍តាមគន្លឹះសាមញ្ញនៃការចរចារអចលនទ្រព្យ និងមើលភាពដែលអាចផ្លាស់ប្តូរបានរបស់អ្នក។

១. ពិចារណាលើគោលបំណងនៃភាគីទាំងសងខាង

ក្នុងនាមជាអ្នកទិញអចលនទ្រព្យ មនុស្សដែលផ្តោតលើការចិត្តទុកដាក់សំខាន់បំផុតគឺអ្នកលក់ ហើយអ្នកដែលគួរតែផ្តោតសំខាន់លើការចង់បានរបស់គេជាមុនសិន។ ស្វែងយល់ភ្លាមៗ និងរកឲ្យឃើញពីអ្វីដែលជម្រុញពួកគេឲ្យចង់លក់។ ជាពិសេសផ្តោតលើការពិចារណាលើអ្វីផ្សេងមិនមែនជាហិរញ្ញវត្ថុ អ្នកនឹងភ្ញាក់ផ្អើលដែលការលក់ផ្ទះ ឬអចលនទ្រព្យរបស់អ្នក ដោយមូលហេតុផ្សេងទៀតច្រើនជាងលុយ។

ឧទាហរណ៍ៈ

  • អ្នកលក់ត្រូវផ្លាស់ប្តូរពីភ្នំពេញទៅប្រទេសផ្សេងដោយបន្ទាន់ ប្រហែលជាផ្តល់ជូនពេលខ្លីក្នុងការបង់ប្រាក់ក្នុងអំឡុង ពេលនៃការចរចារគ្នា ឧទាហរណ៍ ក្នុងរយៈពេល៣០ថ្ងៃ។ ឫក៏កក់មុន ៥០% ភ្លាមៗ និង ប្រាក់ដែលនៅសល់អាចបង់ក្នុងរយៈពេលវែង។
  • អ្នកលក់កំពុងសាងសង់ផ្ទះថ្មី ដែលត្រូវផ្លាស់ប្តូរទៅកាន់ទីនោះ : ជួលអចលនទ្រព្យឲ្យអ្នកលក់វិញបន្ទាប់ពីទិញរួចរហូតដល់ពេលផ្ទះថ្មីសាងសង់រួចរាល់។
  • ប្រពន្ធស្ទាក់ស្ទើរមិនចង់លក់ផ្ទះ: សម្រាប់ការចរចារអចលនទ្រព្យ ទាមទារឲ្យមានអ្នកថតរូបដែលមានជំនាញឲ្យថតរូប ក្រុមគ្រួសារក្នុងផ្ទះជារូបបញ្ឈរមុនពេលពួកគេចេញពីផ្ទះនោះ។ ធ្វើបែបនេះប្រពន្ធនឹងមានអារម្មណ៍កក់ក្តៅនៅពេល នាងមានរូបថតអនុស្សាវរីយ៍ក្នុងផ្ទះរបស់នាង។
២. កុំភ្លេចភ្នាក់ងារអចលនទ្រព្យៈ

សូមចងចាំថាផ្នែកធំមួយនៃការចរចារលើអចលនទ្រព្យ និងចុងក្រោយសម្រេចទិញ គឺជាភ្នាក់ងារអចលនទ្រព្យ។ ភ្នាក់ងារតំណាងឲ្យការចាប់អារម្មណ៍របស់អ្នកលក់ ប៉ុន្តែពួកគេក៏មានការលើកទឹកចិត្តខ្លួនឯងដែរ ដូចនេះ ការសំខាន់ត្រូវមានភ្នាក់ងារនៅខាងអ្នកនៅក្នុងការចរចារលើអចលនទ្រព្យ ព្រោះពួកគេអាចជួយអ្នកឲ្យមានភាពងាយស្រួលបំផុតចំពោះអ្នកលក់។

ឧទាហរណ៍៖ ប្រសិនបើមានការផ្តល់ជូនពីរស្មើគ្នាខាងតម្លៃទិញ ភ្នាក់ងារទំនងជាមានឥទ្ធិពលលើអ្នកលក់ដើម្បីឲ្យទទួលយក ការផ្តល់ជូនពីអ្នកទិញណាមួយ ដែលភ្នាក់ងារពេញចិត្ត។  មានចំណុចដែលអ្នកអាចពង្រឹងរបៀបក្នុងការចរចារអចលនទ្រព្យ ជាមួយនឹងភ្នាក់ងារអចលនទ្រព្យៈ

  • ក្តីរំពឹងក្នុងការលក់អចលនទ្រព្យវិញលើភ្នាក់ងារ។
  • ជួលភ្នាក់ងារធ្វើជាអ្នកគ្រប់គ្រងសម្រាប់អចលនទ្រព្យ។
  • ផ្តល់ជូននូវសំណេរមួយ ឫវីដេអូ ឫលិខិតសរសើរសម្រាប់សេវាកម្មល្អរបស់ពួកគេ ប្រសិនបើការលក់ទទួលបានជោគជ័យ។
  • សន្យាជាមួយភ្នាក់ងារអចលនទ្រព្យថានឹងធ្វើជាអ្នកផ្សព្វផ្សាយបន្តដល់មិត្តភក្កិឲ្យពួកគេធ្វើជាអ្នកទិញជោគជ័យដែរ។
ចូលចិត្តដំបូន្មាននេះទេ? សូមអានអត្តបទភាគ២នៅទីនេះ!
 

Comments