+855 92 92 1000
Logo
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥
Updated on: May 9, 2022, 5:59 a.m.
Published on: February 20, 2019, 11:29 p.m.

កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥


កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនទាំង៥ធំៗ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែកំពុងបន្តទាក់ទាញក្រុមអ្នកវិនិយោគមកពីគ្រប់ទិសទីឱ្យស្កាត់មកចាប់យកឳកាសនៅក្នុងរាជធានីដែលកំពុងតែស្ថិតនៅក្នុងវ័យលូតលាស់មួយនេះ។

តួយ៉ាងយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រឺហៅកាត់ថា CDC បានបង្ហាញថារដ្ឋាភិបាលកម្ពុជាបានធ្វើការអនុម័ត និងទទួលស្វាគមន៍ក្រុមអ្នកវិនិយោគពីក្រៅប្រទេសឱ្យចូលមកវិនិយោគក្នុងប្រទេសកម្ពុជាចំនួន៥ក្រុមហ៊ុនបន្ថែមទៀតហើយ។

អានបន្ថែមអំពីការណែនាំក្នុងការចុះបណ្ណកម្មសិទ្ធិដីដោយចែកជាដុំ!

ក្រុមហ៊ុនទាំង៥នេះបាននាំយកទុនសរុបចូលក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណជា៦១៧.៦លានដុល្លារអាមេរិចដែលវាក៏នឹងផ្តល់ជាឳកាសការងារទៅដល់ពលរដ្ឋក្នុងស្រុកប្រហែល៩,៥៩៤កន្លែងផងដែរ។ ក្រុមហ៊ុនទាំង៥នោះមានដូចជា៖

១. ក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.

ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ ដែលរួមមានដូចជាការអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ដែលមានចំនុះសរុប៨០០បន្ទប់បណ្តុំអាគារជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីលានវាយកូនហ្គោល ផ្ទះវីឡានិងបឹងហ្គាឡូ រមនីយដ្ឋាន សួនកំសាន្ត ផែចំណតកប៉ាល់ និងគម្រោងផ្សេងៗជាច្រើនទៀត។

គម្រោងនេះនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងស្រុកគីរីសាគរខេត្តកោះកុងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៥០០.៤លានដុល្លារអាមេរិច។ វត្តមានរបស់គម្រោងនេះនឹងផ្តល់ជាការងារដល់ទីផ្សារកម្ពុជាបានរហូតដល់ ៥,១៥០កន្លែងឯណោះ។

២. ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.

ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មប្រភេទរីសត សណ្ឋាគារលំដាប់ផ្កាយ៥(សរុប៣០០បន្ទប់) និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ សាងសង់នៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ គម្រោងនេះគ្រោងប្រើប្រាស់ទុនប្រមាណ ៨៨.៤លានដុល្លារអាមេរិចដើម្បីអភិវឌ្ឍន៍ ខណះដែលវានឹងនាំមកវិញនូវការងារចំនួន ២, ៥៩៨កន្លែង។

៣. ក្រុមហ៊ុន KAI GAO PAPER INDUSTRY CO.,LTD.

ក្រុមហ៊ុននេះនឹងចូលខ្លួនមកវិនិយោគលើរោងចក្រផលិតម្សៅក្រដាស រឺជាភាសាអង់គ្លេសថា «Paper Pulp and Lignin» ដោយប្រើប្រាស់ឈើដាំដុះនៅក្នងស្រុកជាវត្ថុធាតុដើម។ គម្រោងនេះនឹងដាក់ទីតាំងវិនិយោគនៅឯភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងជាមួយនឹងទឹកប្រាក់សរុប១៧.២លានដុល្លារអាមេរិច និងបង្កើតការងារបានចំនួន ២៦១កន្លែង។

៤. ក្រុមហ៊ុន FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.

ក្រុមហ៊ុននេះនឹងចូលមកវិនិយោគលើរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទដោយទីតាំងរបស់រោងចក្រគឺស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៣ត្រង់ភូមីព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងគម្រោងទឹកប្រាក់វិនិយោគសរុប ៧.៧លានដុល្លារអាមេរិច និងផ្តល់ការងារសរុបបានចំនួន១,០៧៥កន្លែង។

៥. ក្រុមហ៊ុន TOP RISE MASTER INDUSTRY CO.,LTD.

ក្រុមហ៊ុននេះធ្វើការវិនិយោគលើរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារគ្រឿងអគ្គីសនី។ គម្រោងនេះនឹងបោះទីតាំងនៅក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១០កន្លែង។

គូសបញ្ជាក់ផងដែរថាវិនិយោគពីបរទេសទៅលើវិស័យជាច្រើននៅកម្ពុជាត្រូវបានគេឃើញថាជាដំណើរការវិជ្ជមានមួយ ព្រោះសកម្មភាពនេះមិនត្រឹមតែផ្តល់ជាឳកាសការងារបានច្រើនជាងមុនទៅដល់ប្រជាជនខ្មែរនោះទេ ប៉ុន្តែវាក៏បាននាំមកនូវជំនាញធ្វើ ដែលអាចជួយឱ្យយើងអាចរៀនសូត្រតាម និងច្នៃប្រឌិតចេញពីនោះផងដែរ៕

ស្វែងរកព័ត៌មាននូវការអភិវដ្ឍន៍ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!

Comments