+855 92 92 1000
Logo
ខណ្ឌទាំង៧ ដែលបង្ហាញពីការធ្លាក់ចុះតម្លៃខុនដូ រហូតដល់ ៣០% នៅចុងឆ្នាំ២០២០
Updated on: June 6, 2022, 5:00 p.m.
Published on: January 8, 2021, 9:18 a.m.

ខណ្ឌទាំង៧ ដែលបង្ហាញពីការធ្លាក់ចុះតម្លៃខុនដូ រហូតដល់ ៣០% នៅចុងឆ្នាំ២០២០


និន្នាការទីផ្សារនៃក្រុមហ៊ុន Realestate.com.kh ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគិន​ និងអ្នកទិញ នូវចក្ខុវិស័យលើទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងច្រើននៅក្នុងឆ្នាំ ២០២០។ អតិថិជនបរទេសដែលសម្លឹងរកមើលការអភិវឌ្ឍន៍ និង / ទិញអចលនទ្រព្យដែលមានតម្លៃថ្លៃ មានការធ្លាក់ចុះនៅក្នុងឆ្នាំកន្លងមក ដែលបណ្តាលឱ្យគម្រោងលំដាប់ខ្ពស់ជាប់គាំង ធ្លាក់ចុះតម្លៃ និងមានការពិចារណាឡើងវិញនូវយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ។ ការរីករាលដាលនៃ កូវីត-១៩ ពិតជាធ្វើឱ្យរាំងស្ទះដល់លំហូរវិនិយោគទុនផ្ទាល់ពីបរទេសដែលបណ្តាលឱ្យ សកម្មភាពអចលនទ្រព្យធ្លាក់ចុះ។

វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានភាពប្រសើរឡើងនៅឡើយទេក្នុងរយៈមួយឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍និន្នាកាទីផ្សាររបស់ក្រុមហ៊ុន Realestae.com.kh បានបង្ហាញអំពីតម្លៃលក់មធ្យមសម្រាប់អចលនទ្រព្យសម្រាប់ការរស់នៅ ក្នុងរាជធានីភ្នំពេញ ​ជាមួយនឹងតម្លៃលក់មធ្យមភាគទាបជាង ៣០% ។

គំនូសបង្ហាញពីនិន្នាការនៃតម្លៃលក់នៅរាជធានីភ្នំពេញៈ

  • ឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានដាក់សម្ពាធបន្ថែមលើទីផ្សារអចលនទ្រព្យ
  • តម្លៃលក់មធ្យមនៃខុនដូ និងអាផាតមិនដែលស្ថិតនៅខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ មានការធ្លាក់ចុះដល់ ៣០%
  • តម្លៃលក់មធ្យមនៃខុនដូ និងអាផាតមិនក្នុងខណ្ឌមានជ័យ ខណ្ឌ ៧ មករា និងខណ្ឌពោធិ៍សែនជ័យក៏មានការធ្លាក់ចុះរហូតដល់ ១១%
  • ករណីកូវីត១៩ ដែលទើបកើតឡើងថ្មីបានបន្តដាក់សម្ពាធទីផ្សារនៅកម្ពុជា

តម្លៃដែលបានបង្ហាញនៅលើនិន្នាការទីផ្សារគឺជាតម្លៃលក់មធ្យម ដែលជាតម្លៃនៅទូទាំងរាជធានីភ្នំពេញហើយត្រូវបានរៀបចំឡើងជាមគ្គុទេសក៍ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកជួរតម្លៃនៃអចលនទ្រព្យ។ ក្រុមហ៊ុន Realestate.com.kh កំពុងណែនាំអ្នកទិញដែលមានចំណាប់ អារម្មណ៍ឱ្យចូលមើលគេហទំព័រខុនដូសម្រាប់លក់នៅភ្នំពេញសម្រាប់តម្លៃជាក់លាក់របស់គម្រោងដែលពួកគេកំពុងស្វែងរក។

តម្លៃលក់ខុនដូជាមធ្យមនៅខណ្ឌដូនពេញ តាមប្រភេទបន្ទប់គេង មានតម្លៃ ២៦៩,០០០ ដុល្លារ ក្នុងខែវិច្ឆិកាឆ្នាំ២០២០។ ចំនួននេះមានការធ្លាក់ចុះ ២០% ស្មើនឹង ២១៥.០០០ ដុល្លារនៅខែធ្នូឆ្នាំ២០២០។ ខណ្ឌចំការមនទទួលរងគ្រោះខ្លាំងជាងគេជាមួយនឹងការធ្លាក់ចុះ ៣០ % នៃតម្លៃលក់ខុនដូជាមធ្យម ពី ២៧០.០០០ ដុល្លារក្នុងខែវិច្ឆិកាដល់ ១៨៨.៥០០ ដុល្លារនៅខែធ្នូបន្ទាប់។

ខណ្ឌទួលគោក ក៏មានផលប៉ះពាល់យ៉ាងខ្លាំងដែរធ្វើឲ្យតម្លៃលក់មធ្យមធ្លាក់ចុះដល់ ២២% ពី ៤៥០,០០០ដុល្លារ មកត្រឹម ៣៥០,០០០ដុល្លារ ស្របពេលដែរខណ្ឌជ្រោយចង្វារត្រូវបានបង្ហាញពីការធ្លាក់ចុះនៃតម្លៃលក់ មធ្យមតម្លៃលក់មធ្យមរបស់វាមានការធ្លាក់ចុះដល់ ២៦% ពី ២៣០,០០០​ដុល្លារ​ មកនៅ១៧០,០០០ដុល្លារ។

ខណ្ឌមានជ័យ ខណ្ឌ៧មករា និងខណ្ឌពោធិសែនជ័យ មានការធ្លាក់ចុះនៃតម្លៃលក់មធ្យមដូចគ្នា។ អចលនទ្រព្យនៅខណ្ឌមានជ័យមានការធ្លាក់ចុះ ១១ % នៃតម្លៃលក់មធ្យមពី ២៥០,០០០ ដុល្លារ​ មកត្រឹម២២២,៥០០ ដុល្លារ។ រីឯខណ្ឌពោធិ៍សែនជ័យដែលនៅជិតនោះក៏ធ្លាក់ចុះ៨% នៃតម្លៃលក់មធ្យមពី ១៥២,០០០ដុល្លារ មកត្រឹម ១៤០,០០០ដុល្លារ។ តំបន់ទីប្រជុំជនក្នុងខណ្ឌ ៧ មករាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ៧% ជាមួយនឹងតម្លៃមធ្យមធ្លាក់ចុះពី ១៤៧,៣៤០ ដុល្លារត្រឹម ១៣៩.០០០ ដុល្លារ។

ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែស្ថិតក្នុងស្ថានភាពដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងល្អ។ រូបថតៈ Ratana Plaza Top Apartment ក្នុងខណ្ឌសែនសុខ។

ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃតម្លៃលក់ខុនដូជាមធ្យម អាចត្រូវបានគេសន្មតថាមានផលប៉ះ ពាល់មកពីកូវីត ១៩ ក្នុងស្រុកលើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ចំពោះព្រះរាជាណាចក្រ កម្ពុជាបានបញ្ជាក់ថាមានតិចជាង ៣០០ករណីប៉ុណ្ណោះ មុនពេលមានហេតុការណ៍កើតឡើង។ ករណីចាប់ពីពេលនោះមកបានកើនដល់ ៣៦៥ ករណី។ នៅក្នុងរបាយការណ៍របស់កាសែតខ្មែរថែម បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានបញ្ចប់ដោយអាជ្ញាធរសុខាភិបាលតាមដាន និងការដាក់ប្រជាជនឲ្យនៅដាច់ពីគ្នា។

ឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា បានបង្កឱ្យមានការភ័យខ្លាចជាថ្មី បង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ទំនុកចិត្តដែលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនៃជម្ងឺដ៏កាចសាហាវនេះ ត្រូវបានធ្វើឱ្យរង្គោះរង្គើឡើងវិញក្នុងពេលត្រឹមមួយយប់ ដែល ធ្វើឲ្យប្រជាជនជាច្រើនជ្រើសរើសការឃុំខ្លួនឯងនៅផ្ទះ ក្នុងរយៈប៉ុន្មានសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុ។ ក្រុមហ៊ុនមួយចំនួន រួមទាំងអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានចាប់ផ្តើមធ្វើការពីផ្ទះម្តងទៀត។

ករណីថ្មីៗ កើតឡើងពីពលករចំណាកស្រុកដែលវិលត្រឡប់មក ឥឡូវនេះមានចំនួន ២១ នាក់ហើយករណីសរុបមានចំនួនសរុប ៣៨៦ គិតត្រឹមថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ ។ ការតាមដាន និងការដាក់ឲ្យនៅដាច់ដោយឡែកនេះនៅតែបន្ត ហើយយើងយល់ថាករណីថ្មីៗ នៅតែបន្តកើតមានរហូតទាល់តែក្រសួងសុខាភិបាលគ្រប់គ្រងបាន។

កាលពីថ្ងៃទី៣១ ខែធ្នូ ធនាគារជាតិនៃកម្ពុជា បានចេញការព្យាករណ៍ថាសេដ្ឋកិច្ចជាតិនឹងកើន ឡើង៤%។ របាយការណ៍នេះបញ្ជាក់ពីកំណើនសេដ្ឋកិច្ចដែលរំពឹងទុកថាវិស័យហិរញ្ញវត្ថុនឹង មានភាពរឹងមាំ ជាមួយនឹងវិស័យសំណង់ និងអចលនទ្រព្យដែលរំពឹងថានឹងមានសកម្មភាពថ្មី ស្របតាមការវិនិយោគផ្ទាល់ពីបរទេស ការរកប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចទាំងមូលដែលត្រូវអនុវត្តតាម។

ប្រទេសកម្ពុជាត្រូវបានកំណត់សម្គាល់ថាប្រជាជនខ្លួនរស់នៅជាមួយនឹងការគំរាមគំហែងនៃកូវីត-១៩ពេញមួយឆ្នាំនេះ ។ ទោះបីព្រះរាជាណាចក្រនេះមានសំណាងដោយគ្មានអ្នក ស្លាប់ពីការឆ្លងជំងឺកូវីត-១៩ ក៏ដោយ ក៏ចំនួនប្រជាជនដែលរងគ្រោះខាងសេដ្ឋកិច្ចមានសភាព ធ្ងន់ធ្ងរដែរ។ ម៉្យាងវិញទៀតពេលវេលាដែលបានចំណាយជាមួយការគំរាមកំហែងនៃករណីថ្មីៗ បានធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់មានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលត្រូវធ្វើ ដើម្បីរក្សាអាជីវកម្ម និងសុខុមាលភាពរបស់ពួកគេ។

Comments