+855 92 92 1000
Logo
ជិត​១៩​លាន​ដុល្លារ ! ៣​ក្រុមហ៊ុន​ចុះបញ្ជី​រួចរាល់​បង្កើត​ការងារ​ជាង​២០០០​កន្លែង
Updated on: June 4, 2022, 10:15 p.m.
Published on: May 3, 2022, 7:23 a.m.

ជិត​១៩​លាន​ដុល្លារ ! ៣​ក្រុមហ៊ុន​ចុះបញ្ជី​រួចរាល់​បង្កើត​ការងារ​ជាង​២០០០​កន្លែង


តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ណ​ត​ប្រ៊ី​ត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥១៤​កន្លែង​ ។

២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តោល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី មាន​ទុន​វិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧១៤​កន្លែង ។

៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រោង​គោ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ចំនួន ១០,៥ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៧៧ កន្លែង ៕

Comments