រាជធានីភ្នំពេញបានប្រែខ្លួនពីតំបន់ជនបទទៅជាតំបន់ដែលមានការអភិវឌ្ឍអចលនទ្រព្យថ្មីៗ និងគួរឱ្យរំភើប។ វឌ្ឍនភាពរបស់ទីក្រុងគឺស្ថិតក្នុងដំណាក់កាលមួយដែលគម្រោងជាច្រើនកំពុងរួមបញ្ចូលទាំងប្រភេទអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្មមកក្នុងគម្រោងតែមួយ ដែលនេះគឺជានិន្នាការថ្មីសម្រាប់គម្រោងអភិវឌ្ឍន៍ប្រណីតៗក្នុងរាជធានីមួយនេះ។
គម្រោង Wealth Mansion ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Everhealth International Investment and Development Co., Ltd. ដែលជាគម្រោងអភិវឌ្ឍន៍កម្រិតកំពូលដែលស្ថិតនៅតំបន់ជ្រោយចង្វារ។ គម្រោងនេះបានចាប់ផ្ដើមការដ្ឋានសាងសង់ជាផ្លូវការកាលពីឆ្នាំ២០១៩ និងជាគម្រោងមួយក្នុងចំណោមគម្រោងថ្មីៗបំផុតដែលនឹងលេចរូបរាងឡើងនៅក្នុងតំបន់ជ្រោយចង្វារ ផ្ដល់ជូនជម្រើសលំនៅឋានដ៏ពិសេសមួយទៀតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យក្នុងតំបន់នេះ។ ខណៈពេលដែលដំណើរការសាងសង់នៃគម្រោងនេះបានជួបប្រទះបញ្ហាប្រឈមក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនាញការផ្នែកគ្រប់គ្រងប្រកបដោយបទពិសោធរបស់គម្រោង Wealth Mansion នៅទីបំផុត បានយកឈ្នះលើការលំបាករបស់ខ្លួន ហើយធ្វើឱ្យគម្រោងនេះដំណើរការឡើងវិញយ៉ាងរលូន។
Wealth Mansion គឺជាគំរូដ៏ល្អបំផុតសម្រាប់លំនៅឋានដែលផ្ដល់ជូននូវការរស់នៅប្រកបដោយភាពទាន់សម័យយ៉ាងពិតប្រាកដ។ វាបានរួមបញ្ចូលគ្នានូវកត្តាធំបំផុតចំនួន ៣ យ៉ាង អំណោយផលសម្រាប់ការវិនិយោគសម្រាប់អនាគតខាងមុខ។
ទីតាំងដ៏ពេញនិយម
Wealth Mansion ស្ថិតនៅប្របមាត់ទន្លេនៃតំបន់ជ្រោយចង្វារ ខាងកើតនៃទន្លេសាប ដែលផ្ដល់ជូននូវទស្សនីភាពនៃទន្លេបួនមុខ។ គម្រោងអភិវឌ្ឍន៍នេះមានកម្ពស់ ៤៥ ជាន់ (ស្មើនឹង ១៦៦ម៉ែត្រ) ដែលឈរនៅចំណុចប្រសព្វនៃបណ្ដាញគមនាគមន៍យ៉ាងរស់រវើក មានដូចជា សាឡាង និងបណ្ដាញផ្លូវរថភ្លើងនាពេលអនាគត។
អ្នកអភិវឌ្ឍន៍ទីក្រុងភ្នំពេញកំពុងស្វែងរកតំបន់ថ្មីនៅពេលដែលទីក្រុងពង្រីកទៅខាងក្រៅ ហើយជ្រោយចង្វារត្រូវបានជាប់ឈ្មោះជាតំបន់ធំបន្ទាប់។ តំបន់ដែលត្រូវគេបំភ្លេចចោល ឥឡូវកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
យូនីតលំនៅឋានប្រណីត
អ្នករចនាម៉ូដរបស់គម្រោង Wealth Mansion យកចិត្តទុកដាក់ខ្ពស់ចំពោះគ្រប់ទិដ្ឋភាពនៃលំនៅឋាននៃគម្រោងនេះ។ ក្រុមហ៊ុន Rixing Design ដែលជាក្រុមហ៊ុនរចនាអន្តរជាតិដ៏ល្បីល្បាញ បានបង្កើតបរិយាកាសរស់នៅយ៉ាងរីករាយ ដោយលាយឡំនូវជីវសាស្រ្តចម្រុះ និងលក្ខណៈពិសេសនៃតំបន់ជ្រោយចង្វារមកក្នុងការរចនានៃអគារ Wealth Mansion។
ស្ថាបត្យករនៃគម្រោង Wealth Mansion ប្រើប្រាស់បានយ៉ាងល្អនូវខ្យល់អាកាសបរិសុទ្ធ និងពន្លឺធម្មជាតិនៃតំបន់ជុំវិញ ជាមួយនឹងការការរចនាប្លង់ ដែលរួមបញ្ចូលនូវផ្នែកខាងមុខរាងពងក្រពើ សួនច្បារនៅគ្រប់ជាន់ និងផ្លូវដើរបើកចំហ។ Wealth Mansion គឺជាជម្រកដ៏មានផាសុកភាពដែលប្រើប្រាស់ថាមពលក្នុងកម្រិតអប្បបរមា ពោលគឺដោយសារការរួមបញ្ចូលគ្នានៃជីវសាស្រ្តចម្រុះទាំងបីយ៉ាង។
ការរចនាប្លង់បាតដ៏ឆ្លាតវៃរបស់ Wealth Mansion អនុញ្ញាតឱ្យអ្នករស់នៅទទួលបាននូវបទពិសោធនៃការរស់នៅដ៏អស្ចារ្យមួយ តាមរយៈការរចនាប្លង់ដ៏គួរឲ្យទាក់ទាញ ការរចនាម៉ូដយ៉ាងស្អាតផូផង់ និងមុខងារជាក់ស្តែង។ ការរចនានៃអាផាតមិនដែលមានបន្ទប់គេង២ ផ្តោតសំខាន់លើបន្ទប់គេង ផ្ទះបាយ និងរានហាល។ បន្ទប់មេគ្រួសារភាគច្រើនភ្ជាប់មកជាមួយនូវបន្ទប់ទឹកផ្ទាល់ខ្លួនយ៉ាងប្រណីត។ អ្នករស់នៅអាចរីករាយជា មួយបរិយាកាសបែបគ្រួសារដែលពោរពេញដោយភាពកក់ក្ដៅ។
បរិក្ខារអគារលំដាប់ខ្ពស់
Wealth Mansion ផ្តល់នូវបទពិសោធរស់នៅយ៉ាងពេញលេញជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែប។ ចាប់ផ្តើមពីបន្ទប់ទទួលភ្ញៀវប្រកបដោយផាសុកភាពដែលមានទីតាំងស្ថិតនៅក្នុងកន្លែងរង់ចាំសម្រាប់ អ្នករស់នៅក្នុងអគារសម្រាកលំហែកាយនាពេលរសៀល។ ក្រៅពីនេះ នៅមានអាងហែលទឹកទំនើបទំនើបទំហំ ៤០០ម៉ែត្រការ៉េ និងអាងហែលទឹកទំហំ ១,០០០ម៉ែត្រការ៉េមួយទៀត ក៏ដូចជា មជ្ឈមណ្ឌលស្ប៉ាទាន់សម័យ ភោជនីយដ្ឋាន/ហាងកាហ្វេ និងសាលសន្និសីទ/សាលពហុមុខងារ ព្រមទាំងបរិក្ខារជាច្រើនទៀត។
បន្ថែមពីលើនេះទៀត អ្នករស់នៅនឹងទទួលបានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តតាមរយៈការការពារសន្តិសុខ២៤ម៉ោង និងសេវាសំអាតគេហដ្ឋានប្រកបដោយវិជ្ជាជីវៈ៕
Comments