+855 92 92 1000
Logo
R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី
Updated on: June 7, 2022, 3:40 a.m.
Published on: July 18, 2018, 9:21 a.m.

R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី


ក្រុមហ៊ុន Guangzhou R & F Properties គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅក្នុងប្រទេសចិន។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនហុងកុងក្នុងឆ្នាំ២០០៥ហើយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដំបូងគេដែលបានចូលជាសមាជិកនៃផ្សារភាគហ៊ុនរបស់ Hang Seng China Properties Index។

អនុវត្តន៍ទៅតាមគោលនយោបាយផ្លូវមួយខ្មែរក្រវ៉ាត់មួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី២១ក្រុមហ៊ុន R & F Properties បានឈានជើងចូលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១៧។

ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន​ R&F Properties  ទទួលបានកំណត់ត្រាលក់ដាច់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យរបស់ខ្លួន។ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនបានឈានដល់ទឹកប្រាក់ចំនួន ១៣.៣៩ ពាន់លានយ័ន (២.០៤ ពាន់លានដុល្លារ) និងទំហំគម្រោងដែលបានលក់រហូតដល់ ៩៧៧,៨០០ ម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងតួលេខក្នុងខែមុនចំណូលកើនឡើង ២៩% និងទំហំលក់បានកើនឡើង១៩%។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុនចំណូលកើនឡើង៦៣% និងទំហំលក់កើនឡើង ៧៧% ។

ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលសរុបចំនួន ៥៦.៩៦ពាន់លានយ័ន (៨.៦៣ ពាន់លានដុល្លារ) និងទំហំគម្រោងលក់បាន ៤,៤១៣,៩០០ ម៉ែត្រការ៉េដែលបានកើនឡើងក្នុងសមាមាត្រ ៤៧% និង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សម្រាប់គម្រោងនៅក្រៅប្រទេសទទួលបានប្រាក់ចំណូល ២.០៨ពាន់លានយ័ន (៣១០លានដុល្លារអាមេរិក) និងទំហំគម្រោងដែលបានលក់ចំនួន ៩៨,៥០០ ម៉ែត្រការ៉េ។

លោក Zhi Hao Chan ជំនួយការប្រធានរបស់ក្រុមហ៊ុន R & F Properties បាននិយាយថាការលក់របស់ក្រុមហ៊ុននៅក្នុងខែមិថុនាឆ្នាំ២០១៨គឺមានកម្រិតខ្ពស់មិនធម្មតាដែលជាចំនួនខ្ពស់បំផុតនៅក្នុងកំណត់ត្រារបស់ក្រុមហ៊ុនក្នុងរយៈពេលតែមួយខែ។ គម្រោងថ្មីចំនួន៩ដែលបានចាប់ផ្តើមនៅក្នុងពេលតែមួយគឺបានជម្រុញកំណើននៃការលក់នេះ។

លើសពីនេះទៀត លោក Zhi កត់សម្គាល់ថាការលក់ដ៏ខ្លាំងក្លានៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨ និងការរំពឹងទុកដោយសុទិដ្ឋិនិយមសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះនឹងធានាថាចំនួននៃការលក់តាមការកំណត់របស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះនឹងសម្រេចបានតាមគោលដៅ។

គម្រោង R & F City នៅក្នុងរាជធានីភ្នំពេញគឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន R & F Properties នៅកម្ពុជា។ ជាមួយអគារទំហំ ៧៦០,០០០ ម៉ែត្រការ៉េ R & F City  ត្រូវបានគេចាត់ទុកថានឹងក្លាយជាទីសម្គាល់ថ្មីមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាការគូសបញ្ជាក់ពីគុណសម្បត្តិរបស់គម្រោង R & F City ដែលជាខុនដូជំនាន់ ថ្មីមួយនេះនៅក្នុងវិស័យលំនៅដ្ឋានប្រណិតនៅក្នុងទីក្រុងភ្នំពេញ។

 * សក្តានុពល

១. ក្រុមហ៊ុន R&F Properties ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិនគម្រោង

R & F City ត្រូវបានសាងសង់ដោយក្រុមការងារជំនាញរបស់ក្រុមហ៊ុន R & F Properties ដែលមានបទពិសោធន៍អភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានប្រណិតរយៈពេល២៤ឆ្នាំហើយមានសា្នដៃសាងសង់នូវប្រភេទសំណង់ច្រើនប្រភេទរាប់ចាប់ពី ការចនាប្លង់ ការសាងសង់ ការត្រួតពិនិត្យវិស្វកម្ម ការទីផ្សារ ការលក់ ការគ្រប់គ្រងអចលនទ្រព្យរហូតដល់ភ្នាក់ងារអចលនទ្រព្យ។​

ក្រុមហ៊ុននេះមានដើមកំណើតនៅក្នុងទីក្រុងក្វាងចូវ និងបានពង្រីកទូទាំងប្រទេសចិនហើយបច្ចុប្បន្ននេះមានវត្តមាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានចូលទៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងកម្ពុជា។ រហូតមកដល់ពេលនេះក្រុមហ៊ុន R & F Properties បានអភិវឌ្ឍគម្រោងធំៗជាង ២២០នៅក្នុងតំបន់ និងបណ្តាទីក្រុងចំនួន៥០ជុំវិញពិភពលោក។

នៅឆ្នាំ២០១៧ក្រុមហ៊ុននេះបានទិញសណ្ឋាគារចំនួន៧៧ពីក្រុមហ៊ុន Wanda Group។ ក្នុងរយៈពេល២ឆ្នាំខាងមុខក្រុមហ៊ុននេះនឹងកាន់កាប់សណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុង ហើយគេរំពឹងថានឹងក្លាយអ្នកគ្រប់គ្រងសណ្ឋាគារប្រណិតធំជាងគេបំផុតមួយនៅលើពិភពលោក។

គម្រោងដែលសាងសង់អភិវឌ្ឍ និងគ្រប់គ្រងដោយក្រុមហ៊ុន R & F Properties ត្រូវបានគេស្គាល់ថាមានគុណភាពភាពល្អជឿទុកចិត្តបាននិងមានភាពស្រស់ស្អាត។

២. ទីតាំង

ក). អនាគតមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិភ្នំពេញ។

ខ). ស្ថិតនៅតាមចំណុចក្តៅគគុកសម្រាប់ការវិនិយោគលើដងមហាវិថីសម្តេច ហ៊ុន សែន។

គ). ចម្ងាយត្រឹមតែ១០គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ឃ). ចម្ងាយត្រឹមតែ៣គីឡូម៉ែត្រផ្សារទំនើប PH Diamond Mall និង PH Eco Mall ដែលនឹងត្រូវបានបើកដំណើរការឆាប់ៗ។

ង). ចម្ងាយត្រឹមតែ១គីឡូមែត្រពីសាលាអន្តរជាតិ ISPP ដែលជាសាលារៀនល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់កម្មវិធីសិក្សា IB លំដាប់ពិភពលោក។

៣. សេវាកម្មលំដាប់ វីអាយភី

ក). សួនច្បារទំហំ ៣,០០០ ម៉ែត្រការ៉េ ទីលាយវាយកូនហ្គោលកន្លែងវាយតែននីស កន្លែងវាយសី និងកន្លែងលេងកីឡាផ្សេងៗទៀត។

ខ). អាងហែលទឹកស្តង់ដារអន្តរជាតិប្រវែង ៥០ម x ២០ម និងអាងហែលទឹកសម្រាប់កុមារ។

គ).កន្លែងជួបជជែកគ្នា សម្រាប់អ្នករស់នៅក្នុងគម្រោងជាមួយកន្លែងការកម្សាន្តដូចជាបន្ទប់លេងអុក និងបន្ទប់លេងប៊ីយ៉ា។

ឃ).  កន្លែងចតឡានមួយសម្រាប់ម្ចាស់មួយ - យានដ្ឋានក្រោមដីល្អបំផុតបំបែករថយន្តពីផ្លូវ។

៤.​ សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក

ក). ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ឈ្មោះថា Tianli ជាក្រុមហ៊ុនលំដាប់ទីមួយរបស់ ប្រទេសចិន​ ផ្តល់នូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយគុណភាពខ្ពស់។

ខ). សេវាកម្មថែទាំអចលនទ្រព្យឈានមុខគេ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជួល។

គ). ធានានូវប្រព័ន្ធការពារសន្តិសុខដ៏ឆ្លាតវៃមួយ ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាព សម្រាប់អ្នករស់នៅក្នុងគម្រោង។

ឃ). ម្ចាស់លំនៅដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ពីការជួលអចលនទ្រព្យយ៉ាងមាន សុវត្ថិភាព។

លោកអ្នកទាំងអាចមកមើលដោយផ្ទាល់ពីផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមអំពី R & F City នៅថ្ងៃនេះ !

អាសយដ្ឋាន: ផ្ទះលេខ ៣៨០ មហាវិថីមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៨ ៨៨៨​ ២៧៧៧

ស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងប្រទេសកម្ពុជា!

Comments