ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន១,៦៤៣
នៅក្នុងសញ្ញាណមួយបានបង្ហាញថាការកើនឡើងនៃសំណង់អគារនេះនឹងមិនធ្លាក់ចុះនាពេលអនាគនោះឡើយ។ វិស័យសំណង់និងអចលនទ្រព្យរបស់ប្រទេសកម្ពុជាគឺជាគ្រឹះសេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមគ្រឹះសេដ្ឋកិច្ចធំៗទាំង៤នៃសេដ្ឋកិច្ចប្រទេសកម្ពុជាដែលវិស័យនេះមានទឹកប្រាក់វិនិយោគសរុប២.១៥ពាន់លានដុល្លារនៅក្នុងពាក់កណ្តាលនៃឆ្នាំដំបូង។ គ្រឹះសេដ្ឋកិច្ចចំនួន៣ផ្សេងទៀតរួមមាន៖ វិស័យកាត់ដេរ វិស័យទេសចរ និងវិស័យកសិកម្ម។
នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ក្រសួងមានមុខងារតាមដាននឹងស្រង់ស្ថិតិនៃចំនួនគម្រោងអភិវឌ្ឍនដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានអនុម័តគម្រោងសរុបចំនួន១,៦៤៣នៅលើផ្ទៃដីចំនួន៥.៣៥លានម៉ែត្រការ៉េ។
ជាមួយនឹងនិន្នាការនាពេលបច្ចុប្បន្ននេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងបានដឹងថាតួលេខឆ្នាំនេះគឺបានវាដាច់ពីចំនួនតួលេខកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៧គម្រោងសរុបចំនួន៣,០៥២នៅលើផ្ទៃដីទំហំ១០.៧៤លាន ម៉ែត្រការ៉េដែលមានតម្លៃសរុប៦.៤២ពាន់លានដុល្លារ។
ប្រទេសចិនគឺជាប្រទេសវិនិយោគអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ចំណែកឯប្រទេសដទៃទៀតមានដូចជា៖ សិង្ហបុរី ម៉ាឡេស៊ី និងតៃវ៉ាន់ក៏មានការវិនិយោគអចលនទ្រព្យច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកអភិវឌ្ឍអចលនទ្រព្យនិងអ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដែលមានដូចជា៖ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Guangzhou Yuetai Group, ក្រុមហ៊ុនអចលនទ្រព្យ Guangzhou R & F និងក្រុមហ៊ុន Jiayuan International Group មានគម្រោងអចលនទ្រព្យសំខាន់ៗកំពុងដំណើរការឬស្ថិតនៅក្នុងគម្រោងផែនការដែលស្ថិតនៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
វិនិយោគិនអចលនទ្រព្យមកពីកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជារួមមាន៖ Booyoung Town, Yon Woo Co. , Ltd. និង World City Co. ចំណែកឯប្រទេសជប៉ុនមានដូចជា៖ CREED និង Arakawa ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការអភិវឌ្ឍន៍លំនៅដ្ឋានការអភិវឌ្ឍន៍បែបអាជីវកម្ម និងការអភិវឌ្ឍន៍ចម្រុះបានលេចឡើងស្ទើរគ្រប់តំបន់នៃផ្ទៃប្រទេសក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លោកបានមានប្រសាសន៍ថាទាំងនេះរួមមានអគារខ្ពស់ៗទីក្រុងថ្មីនិងគម្រោងលំនៅដ្ឋានធំៗជាច្រើន។
គម្រោងអភិវឌ្ឍន៍មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេគម្រោងជាច្រើនផ្សេងទៀតក៏មាននៅក្នុងខេត្តសៀមរាបនិងខេត្តព្រះសីហនុផងដែរ។ គម្រោងអភិវឌ្ឍន៍មួយចំនួនទៀតក៏នឹងគម្រោងទៅកាន់តំបន់ផ្សេងៗនៃផ្ទៃប្រទេសផងដែររួមមាន៖ ខេត្តកោះកុង កែប បាត់ដំបង ប៉ោយប៉ែតដែលជាប់ព្រំប្រទល់ថៃជាដើម។
កាលពីប្រាំឆ្នាំមុនលោក សេង ឡូត បានកត់សម្គាល់ថាបច្ចុប្បន្នប្រទេសកម្ពុជាមានអគារខ្ពស់ៗដែលមានចំនួនជិត១,០០០អគារ (កំពស់៥-៥៤ជាន់) ហើយគម្រោងអភិវឌ្ឍន៍នេះស្ថិតនៅទីតាំងជិត២០០កន្លែងនៃគម្រោងទីក្រុងថ្មី គម្រោងលំនៅដ្ឋានធំៗជាច្រើន។ អគារខ្ពស់ៗត្រូវបានកំពុងតែបន្តដែលជាសញ្ញាណមួយបង្ហាញពីវិស័យសំណង់អគារកាន់តែបន្តអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
ការអភិវឌ្ឍន៍អចលនទ្រព្យសំខាន់ៗដែលបានបញ្ចប់ឬកំពុងដំណើរការនៅរាជធានីភ្នំពេញរួមមាន៖ The Palm, Prince Central Plaza, Parkway, CEO KT Pacific និង The Bridge ។ នៅក្នុងខេត្តព្រះសីហនមាន៖ D’Seaview, Blue Bay និង SeaGate Suite ។ នៅខេត្តសៀមរាបមានគម្រោងផ្សារទំនើបដ៏ធំបំផុតរួមមាន៖ Heritage Walk និងគម្រោងបុរីជាច្រើនផងដែរ។
លោក សេង ឡូត បានសំដែងការលើកទឹកចិត្តថាប្រទេសមានសន្តិភាពស្ថិរភាពនយោបាយ ដែលធ្វើឲ្យបរិយាកាសអាជីវកម្មកាន់តែប្រសើរ។ វិនិយោគិនមិនភ័យខ្លាចក្នុងការវិនិយោគទឹកប្រាក់រាប់លានដុល្លារនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ មតិខ្លះ ទៀតលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាដែលជាហេតុផលមួយទៀតសម្រាប់ទំនុកចិត្តវិនិយោគិននៅកម្ពុជា។
ដោយសារវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌ និងវិស័យសំណង់/អចលនទ្រព្យបានជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើងជាមធ្យមរហូតដល់៧ភាគរយនៅក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះដែលជាតួលេខកើនឡើងដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
កាលពីឆ្នាំមុនវិស័យកាត់ដេរដែលមានតម្លៃ២២ពាន់លានដុល្លារបន្ទាប់មកវិស័យសំណង់ និងអចលនទ្រព្យស្មើរនឹង២៩ភាគរយវិស័យកសិកម្មស្មើរនឹង២៥ភាគរយ និងវិស័យទេសចរណ៍១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕
Comments