+855 92 92 1000
Logo
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​
Updated on: October 20, 2022, 7:10 a.m.
Published on: October 20, 2022, 7:10 a.m.

ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​


យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ​ក្នុង​ការ​បើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុន​ Toyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១៥០កន្លែង ។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះគ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ។

ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD ។ ក្រុមហ៊ុននេះដែរ មាន​ទុន​វិនិយោគ​ប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះ​គ្រោង​បង្កើត​រោងចក្រផ្គុំដំឡើងរថយន្ត ISUZU ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕

Comments