+855 92 92 1000
Logo
ផ្លូវសេដ្ឋកិច្ច២ខ្សែនឹងបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពនៅថ្ងៃស្អែក
Updated on: December 29, 2022, 8:50 a.m.
Published on: December 29, 2022, 8:50 a.m.

ផ្លូវសេដ្ឋកិច្ច២ខ្សែនឹងបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពនៅថ្ងៃស្អែក


ផ្លូវជាតិលេខ៣១ និងលេខ៣៣ នឹងប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
 
 
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០ ស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។
 
 
ផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕

Comments