+855 92 92 1000
Logo
គ្រប់ទឹក ! ធ្លាប់តែជាដីទុកចោលពេលនេះដីក្នុងតំបន់១នេះត្រូវប៉ាន់ខ្លាំងថ្លៃជាងមាស
Updated on: June 3, 2022, 12:31 p.m.
Published on: December 6, 2021, 8:46 a.m.

គ្រប់ទឹក ! ធ្លាប់តែជាដីទុកចោលពេលនេះដីក្នុងតំបន់១នេះត្រូវប៉ាន់ខ្លាំងថ្លៃជាងមាស


បច្ចុប្បន្នបើនិយាយពីការរីកចម្រើននៃគម្រោងបុរី និងផ្ទះល្វែងគឺគ្មានបណ្ដាខេត្ដណាដែលមានគម្រោង​អភិវឌ្ឍន៍​បុរី​ច្រើន​ជាងទីក្រុងភ្នំពេញឡើយ គ្រាដែលរាជធានីមួយនេះជាបណ្ដុំនៃការងារ និងកំពុងមាន​តម្រូវ​ការ​លំនៅឋានច្រើននាពេលបច្ចុប្បន្ន ។ ការរីកចម្រើននៃគម្រោងផ្ទះបុរី ផ្ទះល្វែង ខុនដូ អគារពាណិជ្ជកម្មធំៗ រោងចក្រ សហគ្រាស -ល- ជាច្រើនដែលជាកត្តាមួយធ្វើឱ្យមានតម្រូវការដីកាន់តែច្រើនឡើងដើម្បីបំពេញតម្រូវរបស់អ្នកវិនិយោគនានា ។

ស្ថិតក្នុងសភាពមេរោគកូវីដ១៩នៅមិនទាន់បាត់ទាំងស្រុងអាចធ្វើឱ្យទីផ្សារអចលនទ្រព្យមានការប្រែប្រួលធ្លាក់តម្លៃទាបបានជាងពេលធម្មតា ប៉ុន្តែក៏មានតំបន់ខ្លះនៅតែអាចរក្សាតម្លៃបានដដែលដូចជាតំបន់កណ្តាលក្រុងជាដើម ។ ប៉ុន្តែទន្ទឹមនឹងនោះប្រសិនបើមានលុយចង់វិនិយោគលើអចលនទ្រព្យ តើគួរតែជ្រើសរើសតំបន់ណាដែលអាចទទួលបានចំណេញច្រើន?

ការជ្រើសទិញដីនៅតាមបណ្ដាតំបន់ជាយក្រុងក៏ជាជម្រើសល្អក្នុងអំឡុងពេលកូវីដ១៩មិនទាន់សាបសូន្យនេះ ប្រសិនជាមានឱកាសវាក៏ប្រសើរជាងការទិញដីនៅតាមបណ្ដាខេត្ដដែលមិនសូវមានភាពចំណេញ និងអាចនឹងកប់ ហើយទីផ្សារវិញមិនថា ស្ថិតក្នុងតំណាក់កាលណានោះទេគឺដីនៅតំបន់ជាយក្រុងអាចនៅតែលក់បានមានអ្នកទិញ ។ 

ជាក់ស្តែង តម្លៃ​ដីឋិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ បានកើនឡើង​យ៉ាងគំហុកក្នុងរយៈពេលជិត៨ឆ្នាំចុងក្រោយ ដោយ​កើនឡើងដល់ទៅ១១ដងក្នុងរយៈពេល​​ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន ។ នេះបើតាមការសិក្សាពីក្រុមហ៊ុនអចលនទ្រព្យ ។

តាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ទាក់ទងនឹងអនាគតនៃទីផ្សារអចលនទ្រព្យភាគខាងត្បូងរាជធានីភ្នំពេញបានចេញផ្សាយថា ទីតាំងដីតាមបណ្តោយ​ផ្លូវ៦០ម៉ែត្រដែល​មានតម្លៃជាមធ្យម ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៣ បានកើនដល់ជាមធ្យម ២២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន ។ តម្លៃនេះបង្ហាញពីការកើនឡើង១១ដងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ ។

នៅតាមបណ្ដាខេត្ដមិនសូវជាអ៊ូអរ ហើយបើខេត្ដមួយមានឱកាសទីផ្សារខ្លាំង លុះត្រាតែខេត្ដនោះមានសក្ដានុពលអភិវឌ្ឈខ្លាំងដែរ ។ ចំណែកដីនៅក្នុងតំបន់ជាយក្រុងយ៉ាងណាក៏ដោយ ក៏មានភាពងាយស្រួលក្នុងការសាងសង់លំនៅដ្ឋាន ក្បែរទីក្រុងបានងាយស្រួល ហើយការចេញមកប្រកបការងារក៏មិនមានភាពលំបាកដែរ ។

ការលើកឡើងនេះមិនមែនមានន័យថា ដីនៅខេត្តមិនល្អទេ វាល្អគ្រាន់តែត្រូវចំណាយពេលយូរ និងទទួលបានផលចំណេញតិចជាងជាយក្រុង ។ តាមពិតដីធ្លីនៅតំបន់ណាក៏ល្អដែរ តែសម្រាប់តំបន់ដែលមានចរាចរណ៍ទិញលក់ច្រើន គឺនៅឆៀងខាងលិចក្រុងភ្នំពេញ ៕

Comments