One Park (ទីតាំង ៖ ដូនពេញ,តម្លៃចាប់ពី ៖ $27x,xxx)
គម្រោងនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ2019 ហើយបានក្លាយទៅជាទីសម្គាល់ថ្មីមួយនៃទីក្រុងភ្នំពេញ។ ជាមួយនឹងទីតាំងដ៏ប្រណីតស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងរណបភ្នំពេញ ស៊ីធី សេនធ័រ (Phnom Penh City Center) គម្រោង វ័ន្តផាក់ ហ៊ុមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ គោលដៅកម្សាន្តដ៏សម្បូរបែប ក៏ដូចជាអគាររដ្ឋាភិបាល មជ្ឈមណ្ឌលសុខភាព និងស្ថាប័នអប់រំជាច្រើនទៀត ដែលមានចម្ងាយត្រឹមតែ5នាទី ពីគម្រោងនេះ ។ បន្ថែមពីលើនេះទៀត ម្ចាស់អាផាតមិននឹងទទួលបានបទពិសោធន៍រស់នៅដ៏រីករាយជាមួយនឹងអាងហែលទឹក កន្លែងហាត់ប្រាណ អាងត្រាំទឹក “Jacuzzi” កន្លែងក្មេងលេង និងសេវាកម្មជាច្រើនទៀត។ អានបន្ថែម
J Tower 2 (ទីតាំង ៖ បឹងកេងកង1 ,តម្លៃចាប់ពី ៖ 18x,xxx)
ស្ថិតក្នុងសង្កាត់បឹងកេងកង1 អគារខុនដូ J Tower 2 មានកម្ពស់43ជាន់ត្រូវបានរចនា និងសាងសង់ស្របតាមស្តង់ដារជប៉ុន ដើម្បីផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពងាយស្រួល ។ យូនីតនីមួយៗបំពាក់ដោយគ្រឿងសង្ហារឹមទំនើបៗទាន់សម័យ ។ លក្ខណៈពិសេសរបស់អគារគឺគ្មានគូប្រៀប ដោយលោកអ្នកអាចចូលទស្សនាកន្លែងហាត់ប្រាណដោយឥតគិតថ្លៃ, កន្លែងចតរថយន្តធំទូលាយ, កន្លែងប្រដាល់, ហាងកាហ្វេ, អាងហែលទឹកលើអាកាស និងស្កាយបារ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញ។ អានបន្ថែម
The Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី ៖ $15x,xxx)
គម្រោងនេះបានសាងសង់រួចរាល់ជាស្ថាពរ ដែលផ្តល់នូវការរស់នៅជាមួយបទពិសោធន៍ថ្មី អមដោយទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងសេវាកម្ម រួមជាមួយការកំសាន្តជាច្រើនមានដូចជា ៖ កន្លែងហាត់ប្រាណ, សូណា, សួនច្បារ និងអាងហែលទឹក ។ល។ កាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់លំនៅឋានគម្រោងមានចំណតរថយន្ត៥ជាន់ ដែលជាចំណតស្វ័យប្រវត្តិ ។ អានបន្ថែម
R&F City (ទីតាំង ៖ ផ្លូវ60ម៉ែត្រ, តម្លៃចាប់ពី ៖ $10x,xxx)
R&F City គឺជាគម្រោងអភិវឌ្ឍន៍ខុនដូថ្មីមួយដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ ផ្នែកខាងត្បូង នៃក្រុងភ្នំពេញ។ តំបន់ជុំវិញគម្រោងនេះគឺកំពុងតែត្រូវបានអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់លំនៅឋាន និង ពាណិជ្ជកម្ម ជាមួយនឹងការអភិវឌ្ឍអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធល្អប្រណីតមួយចំនួន រួមទាំងមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ60ម៉ែត្រ), មហាវិថីព្រះមុនីវង្សដែលជាមហាវិថីសំខាន់ និងអមទៅដោយស្ថានទូតនានាក៏ស្ថិតនៅក្បែរមួយនេះផងដែរ ។ អានបន្ថែម
Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004 សែនសុខ, តម្លៃចាប់ពី ៖ $7x,xxx)
គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំងការបញ្ចុះតម្លៃថែមជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ។ អានបន្ថែម
Comments