ទន្ទឹមនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះកាន់តែខ្លាំងឡើងៗធ្វើឱ្យមានកំណើនការអភិវឌ្ឍលំនៅឋានកាន់តែច្រើនដើម្បីផ្គត់ផ្គង់សម្រាប់តម្រូវការជាក់ស្តែង ។ សម្រាប់ការអភិវឌ្ឍផ្នែកលំនៅឋានមានសន្ទុះខ្លាំងទៅលើប្រភេទគម្រោងផ្ទះបុរី និងខុនដូ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគម្រោងផ្ទះបុរីដែលកាន់តែឃ្លាតកាន់តែឆ្ងាយទៅៗពីក្រុងភ្នំពេញ ។
ខាងក្រោមនេះជាជម្រើសខុនដូនៅកណ្តាលក្រុងដែលកំពុងលេចធ្លោជាងគេទាំង១០សម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូបែបប្រណីត ទាំងការរចនា ទេសភាពជុំវិញ សុវត្ថិភាព និងតម្លៃសមរម្យ ៖
10- គម្រោង The Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $15x,xxx)
ការរស់នៅជាមួយបទពិសោធន៍ថ្មី អមដោយទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងសេវាកម្មរួមជាមួយ ការកំសាន្តជាច្រើនមានដូចជា ៖ កន្លែងហាត់ប្រាណ សូណា សួនច្បារ និងអាងហែលទឹក ។ កាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់លំនៅឋានគម្រោងមានចំណតរថយន្ត ៥ ជាន់ ដែលជា ចំណតស្វ័យប្រវត្តិ ។
9- គម្រោង R&F City (ទីតាំង ៖ ផ្លូវ60ម៉ែត្រ, តម្លៃចាប់ពី $10x,xxx)
R&F City គឺជាគម្រោងអភិវឌ្ឍន៍ខុនដូថ្មីមួយដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ ផ្នែកខាងត្បូង នៃក្រុងភ្នំពេញ។ តំបន់ជុំវិញគម្រោងនេះគឺកំពុងតែត្រូវបានអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់លំនៅឋាន និង ពាណិជ្ជកម្ម ជាមួយនឹងការអភិវឌ្ឍអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធល្អប្រណីតមួយចំនួន រួមទាំងមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ60ម៉ែត្រ), មហាវិថីព្រះមុនីវង្សដែលជាមហាវិថីសំខាន់ និងអមទៅដោយស្ថានទូតនានាក៏ស្ថិតនៅក្បែរមួយនេះផងដែរ ។
8- គម្រោង Time Square 306 (ទីតាំង ៖ បឹងកេងកង១, តម្លៃចាប់ពី $9x,xxx)
គម្រោងនេះស្ថិតនៅក្នុងតំបន់សហគមន៍ដ៏មានសក្ដានុពលមួយ ដែលស្ថិតនៅកណ្តាលនៃរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងខុនដូ មជ្ឈមណ្ឌលផ្សារទំនើប, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងសហគ្រាសចម្រុះជាតិសាសន៍ និងហាងតូចធំជាច្រើន ។ Time Square 306 ត្រូវបានរចនាឡើងសម្រាប់ការរស់នៅលំដាប់ខ្ពស់ និងការរស់នៅបែបទំនើប ។
7- គម្រោង Morgan EnMaison | Smart Loft (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx)
គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់នៅកម្ពុជាដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែលជាប្រភេទខុនដូទំនើបមានឡៅតឿ រចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុតសម្រាប់គ្រួសារតូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុខភាព ។
6- គម្រោង Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004, តម្លៃចាប់ពី $7x,xxx)
គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំងការបញ្ចុះតម្លៃថែមជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ។
5- គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx)
គម្រោង ផាក ២១ រេស៊ីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ដោយមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។
4- គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx)
Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យ ស្ថិតក្បែរកោះពេជ្រ ទេសភាពមាត់ទន្លេ ទីតាំងនៅលើកោះនរាណ៍ក្បែរកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្ម សំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។
3- គម្រោង WorldBridge Sport Village (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $6x,xxx)
មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋានដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនេះនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ និងត្រៀមសម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងពេលឆាប់ៗខាងមុខនេះ ។
2- គម្រោង One 70 Condo (ទីតាំង ៖ ដូនពេញ, តម្លៃចាប់ពី $5x,xxx)
ជាខុនដូឯកជនដ៏ប្រណីតមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាតំបន់ដែលមានភាពរុងរឿងបំផុតលើមហាវិថីព្រះមុនីវង្ស ។ គម្រោង One 70 Condo នេះស្ថិតនៅជិតផ្សារទំនើប, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត និងកីឡា ដោយគ្រាន់តែចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ ជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌលផ្សារទំនើប ផ្សារទំនើប ជីបម៉ុង រោងកុន LEGEND និង PPCC ទីលានវាយកូនហ្គោល។
1- គម្រោង Residence H Sen Sok (ទីតាំង ៖ សែនសុខ, តម្លៃចាប់ពី $4x,xxx)
គម្រោងនេះមានទីតាំងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់ដែលមានសក្តានុពលខ្លាំង និងការអភិវឌ្ឍឥតឈប់ឈរ ថែមទាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់ពាណិជ្ជកម្ម និងអាជីវកម្មសំខាន់ៗផ្សេងៗទៀត ៕
Comments