+855 92 92 1000
Logo
ទិញដីបើមិនចង់កប់លុយចោលត្រូវចៀសវាងនូវ៤ចំណុចនេះ
Updated on: May 18, 2022, 11:43 p.m.
Published on: July 13, 2021, 3:56 a.m.

ទិញដីបើមិនចង់កប់លុយចោលត្រូវចៀសវាងនូវ៤ចំណុចនេះ


ស្របពេលដែលវិស័យអចលនទ្រព្យកំពុងតែមានការកើនឡើងជាពិសេសការទិញ-លក់ដីធ្លីដែលមានការរីកដុះដាលជាបន្តបន្ទាប់ និងកំពុងពេញនិយមជាខ្លាំងក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែទន្ទឹមនឹងនោះផងដែរក៏មានមនុស្សមួយចំនួនបានចំណាយលុយទិញដីធ្លីត្រូវកប់លុយចោលទទេដោយសារមិនបានគិតគូរ និងពិចារណាឱ្យបានល្អិតល្អន់ ឬអាចនិយាយបានថា ចេះតែទិញដោយគ្មានគម្រោងច្បាស់លាស់ ។ ដើម្បីទិញ-លក់ដីធ្លីឱ្យមានប្រសិទ្ធិភាពជាងមុន និងមិនចំណាយកប់លុយចោលអ្នកត្រូវចៀសវាងនូវ៤ចំណុចខាងក្រោមនេះ ៖

ទី១-ទិញតាមគ្នា

មានអ្នកទិញច្រើនណាស់ បានសម្រុកទិញតាមគ្នា ដោយយល់ថា មានគេទិញច្រើន ឱកាសចំណេញក៏ច្រើន សម្រេចចិត្តទិញ ដោយមិនបានគិតគ្រប់ជ្រុយជ្រោយ ។ មិនបានគិតទាំងសក្តានុពលរបស់ដី កត្តាផ្លូវច្បាប់នានារបស់ដី ជាហេតុធ្វើឱ្យមានបញ្ហានៅពេលក្រោយទិញ ។ មុនតែទិញកុំគិតតែចំណេញ ត្រូវលើកត្តាហានិភ័យដែលអាចកើតឡើង ។

ទី២-ទិញសង្ឃឹមឡើងថ្លៃដោយសារគម្រោង

មានអ្នកទិញច្រើនណាស់ បានជឿជាក់លើម្ចាស់គម្រោង ឬអ្នកលក់ដោយយល់ថា និងមានគម្រោងអភិវឌ្ឍន៍ណាមួយនៅក្បែរដីដែលខ្លួនចង់ទិញ ហើយជំរុញឱ្យតម្លៃដីធ្លីឡើងខ្ពស់ ។ ត្រង់ចំណុចនេះ មានអ្នកទិញខ្លះខកចិត្ត ដោយសារតែគម្រោងវិនិយោគទាំងនោះ មិនបានអភិវឌ្ឍន៍តាមការកំណត់ ពន្យារពេល ឬផ្លាស់ប្តូរទីតាំង ហើយអាចជាព័ត៌មានលឺតគ្នា ដែលមិនមែនព័ត៌មានច្បាស់ការណ៍ ។ ជាលទ្ធផលដីត្រូវបានកប់ច្រើនយូរឆ្នាំ តម្លៃដីបែរជាមិនឡើងថ្លៃ ទៅជាចុះថ្លៃ លក់មិនចេញ ធ្វើឱ្យយើងកប់លុយចោល ចង់លក់ក៏ពិបាក ។

ទី៣-ទិញគ្មានគោលដៅ

ទិញដី ឬអចលនទ្រព្យណាក៏ដោយ បើគ្មានគោលដៅច្បាស់ទេ ពិតជាមានហានិភ័យខ្ពស់ណាស់ ព្រោះលទ្ធផលចុងក្រោយយើងមិនអាចប្រើប្រាស់ដីនោះទៅតាមការចង់បានរបស់យើង ។ ជាឧទាហរណ៍៖ បើយើងចង់ទិញដីសម្រាប់សង់ផ្ទះរកស៊ី បែរជាទៅទិញដៅមិនចំតំបន់មានអំណោយផលរកស៊ី, ឬក៏ទិញសម្រាប់ធ្វើផ្ទះជួល តែយើងទិញខុសកន្លែងមានរោងចក្រ មានមនុស្សច្រើនទៅវិញ ដូច្នេះ ធ្វើឱ្យយើងខាត់បងក្នុងការប្រើប្រាស់សក្តានុពលរបស់ដី ។ មុនទិញដី ត្រូវមានគោលដៅ ត្រូវសួរខ្លួនឯងថា ទិញដី ដើម្បីអ្វីឱ្យច្បាស់ ។

ទី៤-ទិញចំគម្រោងស្អុយ

មានអ្នកទិញមិនតិចទេនៅកម្ពុជាយើង បានទិញចំគម្រោងស្អុយ ព្រោះតែមិនបានត្រួតពិនិត្យឱ្យច្បាស់លាស់លើផ្លូវច្បាប់លើគម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍ ។ ដូច្នេះមុនទិញគម្រោងណាក៏ដោយ ត្រូវតែពិនិត្យមើលឯកសារផ្លូវច្បាប់នានារបស់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ ចៀសវាងទិញមិនបានដី បែរជាបានរឿងខាតលុយទៅវិញ ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)

Comments