+855 92 92 1000
Logo
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
Updated on: December 26, 2022, 7:19 a.m.
Published on: December 26, 2022, 7:19 a.m.

ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ


ការប្រើប្រាស់ដីធ្លីតែងតែមានបន្តជាហូរហែដើម្បីបំពេញតម្រូវការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យលំនៅឋាននៅ​តាមបណ្តាខេត្ត-ក្រុង ឬតាមតំបន់ដែលកំពុងតែមានសក្តានុពលអចលនទ្រព្យជាដើម ។ បើតាមអ្នកជំនាញបានបង្ហាញ​ទស្សនៈថា ប្រសិនបើចង់វិនិយោគក្នុងរយៈពេលវែងគួរតែវិនិយោគដីធ្លីជាការប្រសើរបំផុត ។

ពេលនេះជាឱកាសស័ក្តិសមល្អក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈ​ពេល​១០ឆ្នាំខាងមុខ ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគ ។

បើតាមអ្នកជំនាញខាងលើបានឱ្យដឹងថា «តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិ​យោគ​លើដីធ្លី ដោយ​គ្រាន់​តែទិញទុកលក់យកចំណេញនឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ» ។

លោក ង៉ែត ជូ បានបន្តថា «ដោយហេតុថា ដូចប្រទេស​អ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹង​កាន់តែ​​​​​ថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែ​មានភាព​រីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់​សកម្មភាព​សេដ្ឋកិច្ច​ពិតប្រាកដ» ។

លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគអះអាងថា ពេលនេះជាឱកាសវិនិយោគ​ទាន់ស្ថាន​ភាពសេដ្ឋ​កិច្ច​មិន​សូវល្អតម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចំណូលអកម្មតាមរយៈការជួល ឬអភិវឌ្ឍជា​គម្រោង​នានាជាដើមនាពេលអនាគត ៕

Comments