+855 92 92 1000
Logo

Editorial content

តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?
Updated on: June 7, 2022, 4:36 a.m.
Published on: February 18, 2020, 11:31 a.m.
Realestate News
Comparisons

តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?


តើមូលនិធិប្រាក់សន្សំជាអ្វី?

មូលនិធិប្រាក់សន្សំ គឺជាមូលនិធិផ្នែកហិរញ្ញាវត្ថុសំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្ម ម្ចាស់អាជីវកម្ម ឬ គណៈកម្មាធិការនៃក្រុមម្ចាស់អគារទាំងមូល ដើម្បីធានាអំពីការចំណាយ ការថែទាំ និងការពង្រឹងគុណភាពនៃសំណង់អគារសហកម្មសិទ្ធិ។

តើមូលនិធិប្រាក់សន្សំប្រើសម្រាប់ធ្វើអ្វី?

មូលនិធិប្រាក់សន្សំប្រើសម្រាប់ទូទាត់ថ្លៃចំណាយចំាបាច់នៅពេលអនាគត ឬ សម្រាប់ការងារដែលត្រូវចំណាយដើមទុនធំៗ។ ឧទាហរណ៍អំពីផ្ទះរបស់អ្នក៖ ប្រសិនបើក្បឿងដំបូលផ្ទះរបស់អ្នកមានបញ្ហាបាក់បែក ថ្លៃជួសជុលនេះនឹងត្រូវចំណាយដោយមូលនិធិថែទាំ។ ចំណែកការជួសជុលដំបូលទាំងមូលវិញ រាល់ចំណាយនឹងត្រូវចេញដោយមូលនិធិប្រាក់សន្សំ។

តើមូលនិធិប្រាក់សន្សំត្រូវបានគណនាដោយរបៀបណា?

ឧទាហរណ៍ពីប្រទេសផ្សេងទៀត៖ មូលនិធិប្រាក់សន្សំត្រូវបានគណនាតាមសភាពនិងគុណភាពរបស់អគារ ដែលហៅថាការព្យាករណ៍នៃមូលនិធិប្រាក់សន្សំ (sinking fund forecast)។ ការវាយតម្លៃមូយនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញ និងមានការចូលរួមដោយផ្ទាល់ពីម្ចាស់សាជីវកម្ម ឬអ្នកតំណាងក្រុម។ អ្នកវាយតម្លៃនឹងត្រួតពិនិត្យទៅលើគុណភាពរបស់អគារ សួនច្បារ និងគ្រឿងម៉ាស៊ីន សម្រាប់គណនានូវវដ្ដជីវិតរបស់ពួកវា ដើម្បីព្យាករពី ការជួសជុល និងការផ្លាស់ប្ដូរផ្សេងៗនៅថ្ងៃអនាគត។ ការកំណត់អាយុកាល ឬ វដ្ដជីវិតនេះ អាចកំណត់បានពី ៧ ទៅ ១៥ ឬ ២០ឆ្នាំ គិតចាប់ពីថ្ងៃវាយតម្លៃរួច។

ការវាយតម្លៃនេះក៏បានគិតបញ្ចូលពីការចំណាយនៅថ្ងៃអនាគតផងដែរ។ ការចំណាយទាំងនេះនឹងត្រូវបែងចែក និងបង់ជាប្រចាំខែ ឬប្រចាំឆ្នាំ​ ហើយប្រាក់ទាំងអស់នេះនឹងត្រូវបានរក្សាទុកដោយអ្នកតំណាងក្រុមម្នាក់ រហូតដល់ពេលមានតម្រូវការជួសជុលផ្សេងៗ។

បើគ្មានការបង្កើត និងការគ្រប់គ្រងល្អនៃមូលនិធិប្រាក់សន្សំនោះទេ ម្ចាស់អចលនទ្រព្យទាំងនោះនឹងប្រឈមមុខនឹងការចំណាយខ្ពស់នៅក្នុងទម្រង់មួយដែលតម្រូវឲ្យមានការប្រមូលប្រាក់ភ្លាមៗ។ មូលនិធិសន្សំប្រាក់នេះមានតួនាទីយ៉ាងសំខាន់ ក្នុងករណីដែលសំណង់មានបញ្ហា​ឬតម្រូវឲ្យមានការផ្លាស់ប្ដូរសម្ភារផ្សេងៗ ដូចជាជណ្ដើរយន្ដជាដើម។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

 

Comments