+855 92 92 1000
Logo
ចង​រកស៊ី​ដី ! គួរ​ទិញ​ដី​៣​ប្រភេទ​នេះ​ទើប​មានឱកាស​អាច​ឆាប់​មាន
Updated on: May 21, 2022, 11:06 a.m.
Published on: March 21, 2022, 10:13 a.m.

ចង​រកស៊ី​ដី ! គួរ​ទិញ​ដី​៣​ប្រភេទ​នេះ​ទើប​មានឱកាស​អាច​ឆាប់​មាន


ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ជា​និច្ច​បើ​ទោះបីជា​ត្រូវ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩​ក៏​ដោយ ជា​ពិសេស​ដីធ្លី​កាន់តែ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ។ ស្រប​ពេល​នេះ​ផង​ដែរ ចរន្ត​នៃ​ការ​ទិញ​-​លក់​ដីធ្លី​កាន់តែ​មាន​តម្រូវការ​ច្រើន​ឡើង​ៗ​ដោយសារ​តែ​វា​ហុច​ផល​ចំណេញ​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ ។ ដូច្នេះ​តើ​គួរ​ទិញ​ដី​ប្រភេទ​ណា​ទើប​ទទួល​បាន​ផល​ចំណេញ​ខ្ពស់?

ទី​១- ដី​ដែល​មាន​តម្លៃ​ទាប

ជា​ធម្មតា​ដី​ដែល​មាន​តម្លៃ​ទាប មាន​ម៉ូយ​ច្រើន​ងាយស្រួល​លក់​ចេញ ។ ជាក់ស្តែង​ដូច​ជា​ដី​ដែល​នៅ​តំបន់​ជាយក្រុង​ជាដើម​ដែល​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​៣០​ដុល្លារ ឬ​៥០​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​វា​អំណោយផល​សម្រាប់​អ្នក​ដែល​មាន​កម្រិតជីវភាព​មធ្យម​អាច​ទិញ​បាន និង​ងាយ​ឆាប់​រក​ចេញ​បាន​លឿន ។ ហើយ​បើ​ដី​នោះ​មាន​ទីតាំង​ជាប់​ផ្លូវ​ធំ ឬ​ស្ថិត​ក្នុង​ផែនការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ទៀត​គឺ​កាន់តែ​ល្អ​ប្រសើរ ។

Customer visit land

ទី​២- ដី​តម្លៃ​ចន្លោះ​ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េ

សម្រាប់​ដី​ដែល​មាន​តម្លៃ​ចន្លោះ​ចាប់ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េ​ហាក់​មាន​ភាព​ពិបាក​លក់​បន្តិច ប៉ុន្តែ​នៅ​តែ​មានឱកាស​ក្នុង​ការ​ចំណេញ​ព្រោះ​អ្នក​ដែល​ទិញ​ដី​ប្រភេទ​នេះ​ភាគច្រើន​អាច​ទិញ​ដើម្បី​ទុក​សាង​សង់ផ្ទះ​លក់ ឬ​វិនិយោគ​ទុក​ធ្វើ​អ្វី​ផ្សេង​ៗ​ជាដើម ។ ដី​ដែល​ស្ថិត​ក្នុង​តម្លៃ​ចន្លោះ​ចាប់ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េ​នេះ ប្រ​សិន​ដី​ដែល​មាន​ទំហំ​តូច​គឺ​មាន​ភាព​ងាយស្រួល​ជាង​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី​១០​ហិ​កតា​ឡើង​ទៅ ព្រោះ​អ្នក​ដែល​អាច​ទិញ​ដី​ដែល​មាន​ទំហំ​ធំ​បែប​នេះ​ភាគច្រើន​ទិញ​ដើម្បី​សាងសង់​បុរី​សម្រាប់​លក់ ។

ទី​៣- ដី​តម្លៃ​ចាប់ពី​៦០០​ដល់​១០០០​ដុល្លារ​/​ម៉ែត្រការ៉េ

ដី​ប្រភេទ​នេះ​ភាគច្រើន​អ្នក​ដែល​អាច​ទិញ​បាន​គឺ​ទិញ​ដើម្បី​សាងសង់​ផ្ទះ​វីឡា​ប្រណីត​ៗ​ដែល​មាន​តម្លៃ​ខ្ពស់​ខ្ទង់​៣០​ម៉ឺន​ទៅ​១​លាន​ដុល្លារ ។ ពោល​ដី​ដែល​មាន​តម្លៃ​ចាប់ពី​៦០០​ដល់​១០០០​ដុល្លារ​/​ម៉ែត្រការ៉េ​គឺ​មាន​ភាព​ពិបាក​ក្នុង​ការ​ស្វែងរក​អតិថិជន​សម្រាប់​ទិញ​ណាស់ ប៉ុន្តែ​ប្រសិនបើ​អាច​លក់​ចេញ​បាន​ច្បាស់​ជា​ទទួល​បាន​ផល​ចំណេញ​កប់​ពពក ៕

Comments