+855 92 92 1000
Logo
គន្លឹះសំខាន់ចំនួន៨ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យឈានមុនគេ
Updated on: June 7, 2022, 2:32 a.m.
Published on: April 8, 2020, 10:31 a.m.

គន្លឹះសំខាន់ចំនួន៨ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យឈានមុនគេ


ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើននៅលើគ្រប់វិស័យជាពិសេសវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយវត្តមាននៃអគារ និងគម្រោងថ្មីៗជាច្រើនរីកដុះដាលនៅទូទាំងប្រទេស។ ការរីកចម្រើនក្នុងវិស័យនេះបង្កើតឲ្យមានចំនួននៃភ្នាក់ងារអចលនទ្រព្យទាំងជនជាតិខ្មែរ និងបរទេសកាន់តែច្រើនៅក្នុងប្រទេសកម្ពុជាដែលបង្កឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។

ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្សេងៗដើម្បីអាចឈរជើង និងក្លាយជាភ្នាក់ងារអចនទ្រព្យឆ្នើម និងឈានមុខគេនៅក្នុងទីផ្សារដ៏ប្រកួតប្រជែងមួយនេះ។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន៨ដែលអ្នកអាចអនុវត្តបានដើម្បីអាចក្លាយជាភ្នាក់ងារអចនលទ្រព្យឈានមុខគេ៖

១ រៀនពីរបៀបទំនាក់ទំនងល្អ

ការទំនាក់ទំនងគឺជាពិតជាសំខាន់ខ្លាំងណាស់នៅក្នុងគ្រប់មុខជំនួញទាំងអស់​មិនថាតែវិស័យអចលនទ្រព្យនោះទេ។ ដូច្នេះដើម្បីអាចក្លាយជាភ្នាក់ងារអចនលនទ្រព្យលេចធ្លោរអ្នកចាំបាច់ត្រូវចេះពីសិល្បះក្នុងការទំនាក់ទំនងល្អពីព្រោះការទិញ ឬលក់អចលនទ្រព្យត្រូវប្រើពេលវេលាច្រើន និងត្រូវឆ្លងកាត់ច្រើនដំណាក់កាលដែលតម្រូវឲ្យមានការទំនាក់ទំនងច្រើនរវាងអ្នកជាមួយអ្នកទិញ ឬលក់អចនលទ្រព្យ។ វាពិតជាសំខាន់ណាស់ក្នុងការធ្វើឲ្យអតិថិជនរបស់អ្នកគិតថាអ្នកបានយកចិត្តទុកដាក់ និងស្ដាប់ពីតម្រូវការរបស់ពួកគេ។

២ ស្វែងរកដៃគូសហការ

ភ្នាក់ងារអចលនទ្រព្យជោគជ័យតែងធ្វើ់ការសហការជាមួយអ្នកនៅក្នុងវិស័យផ្សេងទៀតដែលជាប់ទាក់ទងជាមួយវិស័យអចលនទ្រព្យពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថាពួកគេមិនអាចទទួលបានជោគជ័យដោយធ្វើការតែម្នាក់ឯងនោះទេ។ វាទាមទារឲ្យអ្នកបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសការស្វែងរកដៃគូសហការដើម្បីគាំទ្រ និងជួយគ្នាទៅវិញទៅមក។ ជាឧទាហរណ៍អ្នកអាចបង្កើតទំនាក់ទំនងជាមួយបុគ្គលិកធនាគារ ឬក្រុមហ៊ុនផ្ដល់សេវាកម្មប្រាក់កម្ជីសម្រាប់ទិញអចលនទ្រព្យ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនដេគ័រ ឬក្រុមហ៊ុនលក់គ្រឿងសំណង់ និងសង្ហារិម អ្នកទាំងនោះអាចណែនាំអំពីសេវាកម្មរបស់អ្នកទៅកាន់អតិថិជនគោលដៅ។

៣ រក្សាមិត្តភាពល្អ​

មិនមែនរាល់អតិថិជនទាំងអស់ដែលអ្នកធ្វើការជាមួយសុទ្ធតែទទួលបានជោគជ័យនោះទេ ពេលខ្លះអតិថិជនមួយអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារអចលនទ្រព្យ ២ ឬ ៣នាក់ក្នុងពេលតែមួយដើម្បីឲ្យជួយស្វែងរកផ្ទះក្នុងក្ដីសុបិន ឬលក់អចនលទ្រព្យរបស់ពួកគេ។ ដូច្នេះបើទោះបីជាអ្នកមិនទទួលបានជោគជ័យក្នុងការធ្វើការជាមួយអតិថិជនម្នាក់នោះក៏ដោយអ្នកគួរតែនៅរក្សាទំនាក់ទំនងល្អជាមួយគាត់ ពីព្រោះគាត់អាចណែនាំអំពីសេវាកម្មរបស់អ្នកទៅកាន់បងប្អូន ឬមិត្តភ័ក្ររបស់គាត់។ វិធីសាស្ត្រល្អមួយក្នុងការរក្សាទំនាក់ទំនងនេះអាចជាការផ្ញើសារអេឡិចត្រូនិចទៅសួរសុខទុក្ខ ឬប្រាប់ពីព័ត៌មាននៃឪកាសវិនិយោគផ្សេងៗដែលផ្ដល់ផលចំណេញខ្ពស់។

៤ ប្រើប្រាស់បច្ចេកវិទ្យា

បច្ចេកវិទ្យាបច្ចុប្បន្នដើរតួយ៉ាងសំខាន់នៅក្នុងការដំណើរការ និងពង្រីអាជីវកម្ម ពីព្រោះបច្ចេកវិទ្យាទំនើបអាចនាំយកអាជីវកម្មរបស់អ្នកទៅកាន់ប្រភពទីផ្សារធំ។ ដូច្នេះវាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវបង្កើតគេហទំព័រ និងគណនីនៅក្នុងប្រព័ន្ទទំនាក់ទំនងសង្គមល្បីៗដូចជា Facebook ឬ ​Youtube ដើម្បីធ្វើការផ្សព្វផ្សាយអំពីសេវាកម្មរបស់អ្នក និងលក្ខណៈពិសេសផ្សេងៗនៃសេវាកម្មក៏ដូចជាខ្លួនអ្នកផ្ទាល់។

៥ ធ្វើការវាយតម្លៃអតិថិជនជាមុនសិន

វាពិតជាប្រសើរណាស់ក្នុងការទទួលបានអតិថិជនច្រើនក៏ប៉ុន្ដែអ្នកត្រូវចង់ចំាថាមិនមែនអ្នកដែលសួរនាំព័ត៌មានទាំងអស់គឺសុទ្ធតែជាអតិថិជនគុណភាព ឬនិយាយដោយងាយយល់ពួកគេទាំងអស់មិនមែនសុទ្ធតែមានបំណងច្បាស់លាស់ និងពិតប្រាកដក្នុងការទិញ ជួល ឬលក់អចនទ្រព្យនោះទេ។ ដូច្នេះដើម្បីកុំឲ្យខ្ជះខ្ជាយពេលវេលា អ្នកត្រូវសិក្សាស្វែងយល់ និងវាយតម្លៃជាមុនសិនថាតើអតិថិជនម្នាក់ហ្នឹងគឺជាអតិថិជនគុណភាពដែរ ឬទេ?

៦ បង្កើតផែនការយុទ្ធសាស្រ្ដ

ការកំណត់ផែនការយុទ្ធសាស្រ្តគឺជាផ្នែកសំខាន់មួយនៅក្នុងមុខជំនួញ ដើម្បីទទួលបានភាពជោគជ័យអ្នកចាំបាច់ត្រូមានផែនការច្បាស់លាស់ដើម្បីកំណត់ និងសិក្សាពីភាពជោគជ័យរបស់អ្នក។ តាមរយៈផែនការនេះអ្នកអាចសិក្សាពីចំណុចខ្លាំង និងខ្សោយរបស់អ្នកផងដែរ។ អ្នកត្រូវមានផែនការប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីដឹងឲ្យច្បាស់ថាមានចំណុចណាខ្លះដែលអ្នកត្រូវបន្ថែមការយកចិត្តទុកដាក់។

៧ ការស្លៀកពាក់

ការរៀបចំខ្លួន និងការស្លៀកពាក់គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ភ្នាក់ងារអចលនទ្រព្យ ពីព្រោះវាជួយបង្កើនទំនុកចិត្ត និងការជឿជាក់របស់អតិថិជនចំពោះអ្នក។ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានរៀបចំខ្លួនប្រកបដោយវិជ្ជាជីវៈគ្រប់ពេលទាំងអស់ដែលអ្នកចេញទៅជួបជាមួយអតិថិជន។

៨ ធ្វើការជាមួយ Realestate.com.kh

Realestate.com.kh គឺជាក្រុមហ៊ុនទីផ្សារផ្នែកអចលនទ្រព្យលេខ១នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយក្រុមហ៊ុនអភិវឌ្ឍលំដាប់កំពូលៗជាច្រើន និងភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាមរយៈការផ្ដល់សេវាកម្មផ្នែកទីផ្សារ។ ក្រុមហ៊ុនបានអភិវឌ្ឍមុខងារថ្មីៗ និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យអចលនទ្រព្យ (Proptech) ដើម្បីជួយទៅដល់អតិថិជនរបស់យើងឲ្យទទួលជោគជ័យ និងមានលទ្ធភាពពង្រីកមុខជំនួញរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់យើង សូមទំនាក់ទំនងទៅកាន់

កញ្ញា គឹម វឌ្ឍនា (ភាសាខ្មែរ)
+855 12 879413
vatana.kim@realestate.com.kh

Mr. Alex Sing (English)
+855 15 583420
+61 434 644 957 (WhatsApp)

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments