+855 92 92 1000
Logo
ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន
Updated on: October 17, 2022, 12:09 p.m.
Published on: October 6, 2022, 9:49 a.m.

ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន


ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុតក្នុងការ​ទិញលក់​អចលន​​ទ្រព្យ ។ ដូច្នេះទាំងអ្នកលក់ និងអ្នកទិញត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀប​នៃការ​ផ្ទេរ​កម្ម​សិទ្ធិនេះ ដើម្បីចៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ ។

ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុសំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែល​បញ្ជាក់​ពីការ​ផ្ទេរសិទ្ធិ​នៃអចលនវត្ថុ​ពី​ម្ចាស់អចលនទ្រព្យដើមទៅម្ចាស់អចលនទ្រព្យថ្មី ដោយ​មាន​ការ​ទទួល​ស្គាល់​តាមផ្លូវច្បាប់ ។ ប៉ុន្តែក្នុងនោះផងដែរ ប្រសិនបើលោកអ្នកមិនបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ (ផ្ទេរឈ្មោះ) ពីម្ចាស់ដើម មកឈ្មោះរបស់លោក​ដែល​ជាម្ចាស់​អចលន​ទ្រព្យថ្មីទេនោះ តើដឹងឬទេលោកអ្នក (ម្ចាស់ថ្មី) អាចនឹងជួបបញ្ហាជាច្រើនដូចខាងក្រោមនេះ ៖

  1. ម្ចាស់ដើមអាចបាត់ខ្លួន ឬប្តូរទីលំនៅថ្មីដែលជាផលពិបាកក្នុងការស្វែងរក
  2. ទទួលមរណៈភាព
  3. ម្ចាស់ដើមអាចនឹងទាមទារប្រាក់ជាថ្នូរនឹងការផ្តិតមេដៃផ្ទេរឈ្មោះ
  4. ម្ចាស់ដើមអាចនឹងបដិសេធមិនព្រមផ្តិតមេដៃ
  5. ទាំងម្ចាស់ដើម និងម្ចាស់ថ្មីអាចនឹងបាត់កិច្ចសន្យាទិញលក់ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់ថាអចលនទ្រព្យនោះពិតជាបានធ្វើការទិញលក់ពិតប្រាកដមែន
  6. បាត់ប្លង់រឹង ឬត្រូវទឹកខូច ឬត្រូវភ្លើងឆេះ និងដាច់រហែកប្លង់រឹងជាដើម
  7. ករណីក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុននោះក្ស័យធន ទ្រព្យដែលមានឈ្មោះក្រុមហ៊ុន​អាចនឹងត្រូវបាន​ដាក់​លក់ឡៃ​ឡុង ។ល។

Comments