+855 92 92 1000
Logo

Editorial content

ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច
Updated on: June 6, 2022, 5:07 p.m.
Published on: February 20, 2020, 10:39 a.m.
Home & Living
Property Buyers & Sellers Advice

ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច


ជាមួយការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសផ្នែកលំនៅដ្ឋាន ជាក់ស្ដែងយើងឃើញវត្តមានដ៏ច្រើននៃគម្រោងលំនៅដ្ឋានថ្មីៗដែល ជាប្រភេទខុនដូពីកំរិតប្រភេទមធ្យមទៅដល់ប្រភេទប្រណីត។

កាលពីមុនលំនៅដ្ឋានប្រភេទខុនដូហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាជនកម្ពុជាដោយ ភាគច្រើននៃអ្នកទិញអចលនទ្រព្យប្រភេទនេះគឺជាជនជាតិបរទេស។ ជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យ១០០%ចំពោះអចលលទ្រព្យប្រភេទខុនដូ យោងតាម ច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០។ ច្បាប់នេះអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិក្នុងការទិញ និងធ្វើជាម្ចាស់អចលនទ្រព្យនៅកម្ពុជាបានចាប់ពីជាន់ទី១ឡើងទៅនៃអគារសហកម្មសិទ្ធិ ក៏ប៉ុន្ដែម្ចាស់យូនីតជាជនបរទេសមិនអាចមានចំនួនច្រើនជាង៧០%សម្រាប់អគារសហកម្មសិទ្ធិមួយនោះទេ។

ក៏ប៉ុន្ដែទំនោរនេះហាក់មានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយរបៀបនៃការរស់នៅថ្មី និងការក់ើនឡើងនៃប្រាក់ចំណូល មានប្រជាជនកម្ពុជាជាច្រើនបានងាកមកចាប់អារម្មណ៍លើលំនៅដ្ឋានជាប្រភេទខុនដូ។ ទន្ទឹមនឹងនេះយើងក៏មើលឃើញពីនិន្នាការដ៏ពេញនិយមមួយក្នុងចំណោមអ្នកទិញ អចលនទ្រព្យទាំងអស់នោះគឺការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច។

តើការទិញយូនីតខុនដូរដែលមិនទាន់សាងសង់រួចមានផលប្រយោជន៍អ្វីខ្លះ? ការទិញគម្រោងខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាងផលប្រយោជន៍សំខាន់ៗចំនួន៣ដែលមិនអាចរំលងបាននោះរួមមាន៖

ទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ទឹកសន្ទាប់

ក្រុមហ៊ុនអភិវឌ្ឍគម្រោងជាច្រើនត្រូវការដើមទុនបង្វិលដើម្បីយកទៅទូទាត់ការចំណាយផ្សេងៗក្នុងការដំណើរការគម្រោងរបស់ពួកគេ។ ដូច្នេះដើម្បីអាចទទួលបានទុនបង្វិលក្រុមហ៊ុនមួយចំនួនបានដាក់ លក់គម្រោងរបស់ពួកគេទាំងគម្រោងមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។ ដូច្នេះដើម្បីទាក់ទាញ អតិថិជនឲ្យទិញគម្រោងរបស់ពួកគេក្នុងដំណាក់កាលនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនធ្វើការបញ្ចុះតម្លៃដ៏ ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនខ្លះទៀតថែមទាំងផ្ដល់ជូននូវការសន្យាផ្សេងៗដូចជា៖ ការធានាជូលត្រឡប់ ឬការទិញត្រឡប់វិញទាំងស្រុងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ជាមួយអត្រាចំណេញ ខ្ពស់។

មានជម្រើសច្រើន

ការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួចផ្ដល់ឲ្យអ្នកនូវឳកាស និងជម្រើសជាច្រើនក្នុងការជ្រើស រើសប្រភេទយូនីត និងទីតាំងនៃយូនីតដែលអ្នកពេញចិត្ត។

ងាយស្រួលក្នុងការផ្លាស់ប្ដូរ ឬ កែតម្រូវ

ការទិញយូនីតខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវភាពបត់បែន​ និងភាពងាយស្រួលក្នុងការផ្លាស់ប្ដូរការរចនាម៉ូត ការរៀបចំ ឬ កែតម្រូវផ្នែកផ្សេងៗខាងក្នុងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជា៖ ដេគ័រ ទីតាំងទ្វារ ឬបង្អួច ចង្ក្រានបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងអំពូលបំភ្លឺខាងក្នុងជាដើម។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

 

Comments