+855 92 92 1000
Logo
ទប់កូវីដសិន ! ៣ចំណុចសំខាន់ៗដែលអ្នកគួរដកឃ្លាទិញផ្ទះក្នុងសម័យកូវីដនេះ
Updated on: May 27, 2022, 7:07 p.m.
Published on: July 29, 2021, 7:45 a.m.

ទប់កូវីដសិន ! ៣ចំណុចសំខាន់ៗដែលអ្នកគួរដកឃ្លាទិញផ្ទះក្នុងសម័យកូវីដនេះ


ការ​ដែល​មាន​បំណង​ក្នុង​ការ​ដែល​មានផ្ទះ​ជា​របស់​ខ្លួន​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ដែល​ចង់បាន​នេះ​ផង​ដែរ​ក៏​ត្រូវ​មើលទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង​ដូច​គ្នា​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​កើតឡើង ។

​ក្នុង​សម័យកាល​កូ​វី​ដ​១៩​នេះ ទោះបីជា​អ្នក​ចង់បាន​ផ្ទះ​ខ្លាំង​យ៉ាងណា​ក៏​អ្នក​គួរតែ​ទ្រាំ​សិន​ដែរ ព្រោះ​វា​មិនមែន​ជា​ពេល​សម​ស្រប​សម្រាប់​អ្នក​ក្នុង​ការ​ទិញ​ផ្ទះ​នោះ​ទេ ។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​ទាំង​៣​ដែល​អ្នក​មិន​គួរ​សម្រេចចិត្ត​ទិញ​ផ្ទះ​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ទេ ៖​

ទី​១-​កត្តាការ​ចំណាយ​

បើ​អ្នក​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ពេល​នេះ អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​យ៉ាងច្រើន​ក្នុង​ការ​បង់​ដំណាក់កាល​ដំបូង និង​ការ​បង់​ជា​ប្រចាំខែ ក្នុង​ខណៈ​ដែល​ស្ថានភាព​បច្ចុប្បន្ន​តម្រូវ​ឱ្យ​អ្នក​ព្យាយាម​កាត់​បន្ថយ​ការ​ចាយវាយ​ឱ្យ​បាន​តិច​ជាង​មុន ។ មួយវិញទៀត បច្ចុប្បន្ន​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​គឺ​មាន​តែ​នៅ​ជាយក្រុង និង​ក្រៅ​ក្រុង​ប៉ុណ្ណោះ ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ចំណាយ​កាន់​ច្រើន​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ ដែល​វា​មិន​សម​ស្រប​ជាមួយ​ស្ថានភាព​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ឡើយ ។​

ទី​២-​កត្តាស្ថានភាព​មិនប្រាកដប្រជា

គិត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​កំពុង​តែ​អូស​បន្លាយ​នៅឡើយ ដូច្នេះ​ទោះបី​អ្នក​មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​បាត់បង់​ការងារ​ក៏​ដោយ ប៉ុន្តែ​បើ​កូ​វី​ដ​១៩ នៅ​តែ​អូស​បន្លាយ​ទៅ​ទៀត អ្នក​ក៏​នៅ​តែ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ដូច​គ្នា ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នក ។​

ទី​៣-កត្តា​បញ្ហា​សេដ្ឋកិច្ច​

​បើ​យោង​តាមប្រភព ADB បានឱ្យដឹងថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​នឹង​ជួយ​ទ្រទ្រង់​នូវ​តម្រូវការ​ខ្លាំង​នៃ​ផលិតផល​សម្រេច​នាំ​ចេញ​របស់​កម្ពុជា និង​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស ។ កំណើន​សេដ្ឋកិច្ច​កម្ពុជា​៤%​សម្រាប់​ឆ្នាំ​២០២១​នេះ​ជា​ការ​កើន​ផ្លា​ត​ត្រឡប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​អត្រា -៣,១% កាលពី​ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ។ 

ប្រទេស​កម្ពុជា​ក៏​មិន​ខុស​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ​នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវ​បាន​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ហើយ​ទោះបី​បញ្ចប់​កូ​វី​ដ​១៩​ក៏​ពិភពលោក​ទាំងមូល​រួម​ទាំង​កម្ពុជា​ផង​អាច​នឹង​ជួប​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ ។ ព្រោះ​ភ្លាម​ៗ​អ្វី​គ្រប់យ៉ាង​មិន​អាច​ងើបឡើង​ដូច​ដើម​បាន​ទេ ពិសេស​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​គឺ​រស់​ក្នុង​សកលភាវូបនីយកម្ម ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​គឺជា​លក្ខណៈ​អន្តរជាតិ ៕

Comments