កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សំគាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ រាជធាភ្នំពេញ គឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ ។
ទីក្រុងភ្នំពេញគឺជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគេមើលឃើញថា ការអភិវឌ្ឍន៍ខុនដូមានការកើនឡើង ។ ដែលក្នុងនោះបានផ្លាស់ពីអគារសំណង់អគារទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញជាដើម ។ ដើម្បីឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល realestate.com.kh នឹងបង្ហាញអំពីលក្ខណៈសម្បត្តិ៥យ៉ាងសម្រាប់ការរស់នៅខុនដូ ៖
ទី១-ជួយសន្សំពេលវេលាងាយស្រួលក្នុងការធ្វើការ
ជាធម្មតាគម្រោងខុនដូនីមួយៗត្រូវបានអ្នកវិនិយោគមួយចំនួនសាងសង់ភាគច្រើនស្ថិតនៅកណ្តាលរាជធានីភ្នំពេញដើម្បីជាការងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកកន្លែងធ្វើការ ដែលវាខុសប្លែកពីគម្រោងផ្ទះបុរីមួយចំនួនដែលត្រូវរសាត់អណ្តែតកាន់តែឆ្ងាយទៅៗពីកណ្តាលក្រុង ។
២-ផ្តល់អារម្មណ៍នៃការរស់នៅបែបឯកជន និងស៊ីវិល័យ
សម្រាប់លោកអ្នកដែលមានបំណងក្នុងការរស់នៅតាមបែបផែនជីវិតស៊ីវិល័យ និងប្រកបដោយឯកជនភាព ខុនដូ ជាជម្រើសសាកសមល្អបំផុតសម្រាប់លោកអ្នក ដោយហេតុថា ខុនដូ ងាយស្រួលរស់នៅមិនមានការរំខានពីបរិស្ថានខាងក្រៅនោះឡើយ ។
៣-សុវត្ថិភាពខ្ពស់
គម្រោងខុនដូជាច្រើនដែលកំពុងបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញគឺតែងតែផ្តោតសំខាន់លើបញ្ហាសុវត្ថិភាពជាចំបងដោយអ្នកអភិវឌ្ឍន៍ទាំងនោះមានផ្តល់ជូននូវសន្តិសុខការពារយាមកាម២៤ម៉ោងក្នុង១សប្តាហ៍ដែលផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នករស់នៅខុនដូ ។
៤-ទីតាំងនៅកណ្តាលក្រុង
ចំណុចសំខាន់របស់គម្រោងខុនដូជាច្រើនគឺផ្សារភ្ជាប់ទៅនឹងតំបន់ និងទីតាំងរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការធ្វើដំណើរដូចជា ជិតផ្សារទំនើប, តំបន់កំសាន្ត, ភោជនីយដ្ឋាន ។ល។ ជាក់ស្តែងដូចជាគម្រោងខុនដូ Parc 21 Residence ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងត្របែកជាដើមដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មងាយស្រួលសម្រាប់ការរស់នៅ និងងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កន្លែងធ្វើការជាដើម ។
៥-មិនពិបាកក្នុងការជួសជុល
ខុសប្លែកពីគម្រោងផ្ទះនានា ការស្នាក់នៅខុនដូគឺផ្តល់ភាពងាយស្រួលដោយមិនបារម្ភអំពីការជួសជុលនានាដែលកើតមានឡើងព្រោះថា ម្ចាស់គម្រោងខុនដូមានផ្តល់មកជាមួយនឹងសេវាកម្មជួលជុលរួចជាច្រើនករណីដែលមានតម្រូវការណាមួយពីអតិថិជនដោយមិនធ្វើឱ្យអតិថិជនពិបាកក្នុងការដើររកជាងនានាមកជួសជុល ៕
Comments