+855 92 92 1000
Logo
ភាពឆ្លាតវៃក្នុងការវិនិយោគនៅក្នុងបរិបទទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន
Updated on: June 3, 2022, 2:35 p.m.
Published on: January 9, 2019, 3:48 a.m.

ភាពឆ្លាតវៃក្នុងការវិនិយោគនៅក្នុងបរិបទទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន


អចលនទ្រព្យកម្ពុជាកំពុងក្លាយជាចលករដ៏សំខាន់មួយជំរុញសេដ្ឋកិច្ច​កម្ពុជាជាក់ស្តែងនៅឆ្នាំ២០១៨កន្លងទៅ ធនាគារពិភពលោកបានគូសបញ្ជាក់ថាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងនៅរក្សាក្នុងរង្វង់លើសពី ៦% នៅត្រឹមឆ្នាំ២០២០។

កំណើនដ៏ខ្លាំងនៅក្នុងវិស័យអចលនទ្រព្យជំរុញសក្តានុពលកាន់តែច្រើនសម្រាប់អ្នកវិនិយោគទាំងវិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រ្ុក និងក្រៅស្រុក។ ស្របពេលដែលមានកំណើនបែបនេះ វិនិយោគិនជាច្រើនទទួលបានផលចំណេញដ៏ច្រើនពីវិស័យ ប៉ុន្តែក៏មានវិនិយោគិន អ្នកទិញអចលនទ្រព្យ និងអ្នកប្រឡូកក្នុងវិស័យថ្មីថ្មោងមួយចំនួនបានទទួលរងការខាតបង់ផងដែរ។​

ដូច្នេះដើម្បីទទួលបានផលចំណេញគ្រប់កាលៈទេសៈមិនថាស្ថិតនៅក្នុងស្ថានភាពណាមួយនោះ វាទាមទាឲ្យអ្នកទិញខ្លួនឯងសម្រេចចិត្តវិនិយោគដោយភាពឆ្លាតវៃ។   “តើការវិនិយោគបែបណា ដែលគេចាត់ទុកថាការវិនិយោគដោយភាពឆ្លាតវៃនៅក្នុងបរិបទនៃទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន?”

នៅក្នុងបទសម្ភាសន៍ជាមួយ Realstate.com.kh TV លោក សុត វីរៈ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL បានធ្វើការបកស្រាយលើចំណុចគន្លឹះសំខាន់ៗ ដែលវិនិយោគិនត្រូវស្វែងយល់ឲ្យបាន​គ្រប់ជ្រុងជ្រោយមុនពេលទិញអចលនទ្រព្យ។

ចំណុចទាំងនេះពាក់ព័ន្ធទៅនឹងមូលដ្ឋាននៃព័ត៌មានជាក់លាក់នៅពេលសម្រេចចិត្តវិនិយោគការ ជ្រើសភូមិសាស្ត្រត្រឹមត្រូវសម្រាប់ការវិនិយោគ ហានិភ័យ ការបញ្ជៀសហានិភ័យការវិនិយោគ ក្នុងរូបភាពមួយត្រឹមត្រូវមួួយសម្រាប់វិនយោគិនក្នុងស្រុក និងការស្វែងរកប្រភពព័ត៌មានច្បាស់លាស់នៅពេលទិញអចលនទ្រព្យជាដើម។

ចង់ដឹងអំពីការបកស្រាយស៊ីជម្រៅលើប្រធានបទនេះ អ្នកអាចទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។

រំលឹកផងដែរថា Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីប្រធានបទនានាទាក់ទងនឹងនិន្នាការទីផ្សារ ច្បាប់វិនិយោគ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារ អចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕

ស្វែងយល់អំពីការវិនិយោគ និងព័ត៌មានអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!

Comments