+855 92 92 1000
Logo
លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
Updated on: June 6, 2022, 3:27 p.m.
Published on: March 10, 2022, 8:32 a.m.

លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន


ថ្វីបើ​ការ​រស់នៅ​ក្នុង​ខុន​ដូ​ជា​បរិបទ​ថ្មី​សម្រាប់​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​ខុន​ដូ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​លំនៅ​ដ្ឋា​ន​បច្ចុប្បន្ន​ ។ ប្រជាជន​កម្ពុជា​ភាគច្រើន​ហាក់​មិន​ទាន់​បាន​ឈ្វេងយល់​ស៊ីជម្រៅ​នៅឡើយ​ពី​ផល​ចំណេញ​នៃ​ការ​រស់នៅ​ក្នុង​ខុន​ដូ ឬ​អាច​និយាយ​បាន​ថា ពួក​គាត់​នៅ​មាន​ទំនោរ​ច្រើន​ទៅ​លើ​លំនៅ​ឋាន​ក្នុង​បុរី ឬ សង់​ជាប់​ផ្ទាល់​ដី ។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់​៥​យ៉ាង​ក្នុង​ការ​រស់នៅ​ខុន​ដូ ៖

ទី​១- ទីតាំង

បើ​ទិញ​ផ្ទះ​នៅ​តំបន់​តែ​មួយ យើង​មិន​អាច​ទិញ​បាន​នោះ​ទេ ប៉ុន្តែ​យើង​អាច​ទិញ​ខុន​ដូ​បាន ក្នុង​តម្លៃ​សមរម្យ​ណាមួយ​ដែល​មាន​ទីតាំង​ល្អ​ៗ​ក្នុង​ក្រុង​បាន ។ ផ្ទុយ​ទៅ​វិញ​បើ​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​គឺ​អាច​ទិញ​បាន​នៅ​តំបន់​ឆ្ងាយ​ពី​ទីក្រុង​ដែល​វា​អាច​បង្ក​ផលវិបាក​សម្រាប់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ​ជាដើម ។

ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង

ទី​២- តម្លៃ

តម្លៃ​ខុន​ដូ​នៅ​កណ្តាល​ក្រុង និង​ផ្ទះ​នៅ​កណ្តាល​ក្រុង​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន ព្រោះ​គេ​មិន​អាច​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​នៅ​តំបន់​សាងសង់​ខុន​ដូ​បាន​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ខុន​ដូ​ដែល​នៅ​កណ្តាល​ក្រុង​នឹង​មានការ​កើនឡើង​តម្លៃ​ជា​បន្តបន្ទាប់ ដូច្នេះ​វា​អាច​ហុច​ផល​ចំណេញ​ខ្ពស់​សម្រាប់​លោក​អ្នក​នា​ថ្ងៃ​អនាគត ។

ទី​៣- ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​ជួល​ត្រឡប់ (GRR)

នៅ​ពេល​និយាយ​អំពី​ការ​រស់នៅ​ក្នុង​ខុន​ដូ​អ្នក​មិន​ត្រឹមតែ​អាច​រីករាយ​ជាមួយនឹង​ទីតាំង​ល្អ​បំផុត​នៅ​កណ្តាល​ទីក្រុង​ស្ថិត​នៅ​ជិត​កន្លែងធ្វើការ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​រយៈពេល​វែង​ផង​ដែរ ប្រសិនបើ​អ្នក​ចង់​ដាក់​ជួល ឬ​លក់​បន្ត ។ នៅ​ពេល​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​សម្រុក​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ឱកាស​ការងារ ឬ​ស្វែងរក​ការ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ នេះ​មាន​ន័យ​ថា អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង ជា​ពិសេស​ខុន​ដូ​នឹង​បន្ត​មាន​តម្លៃ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង

ទី​៤- ប្រមូលផ្តុំ​សេវាកម្ម​សម្បូរ​បែប

ខុន​ដូ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ជូន​នូវ​ជីវិត​រស់នៅ​ទាន់សម័យ ភាព​ងាយស្រួល និង​មាន​ផាសុកភាព ។ ឆ្លើយ​តប​នឹង​ចំណុច​ទាំងនេះ គម្រោង​ខុន​ដូ​បាន​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​ចម្រុះ​ផ្សេង​ៗ​នៅ​ក្នុង​អគារ​ស្រាប់​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ទូទៅ​របស់​ម្ចាស់​លំនៅ​ដ្ឋា​ន ដូច​ជា​៖ កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​ប្រព័ន្ធ​ការពារ​សន្តិសុខ ដូច​ជា​៖ កាំ​មេ​រ៉ា​សុវត្ថិភាព ប្រព័ន្ធ​ប្រកាស​អាសន្ន និង សន្តិសុខ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​អារម្មណ៍​មាន​សុវត្ថិភាព​ទៅ​ដល់​អ្នក​រស់នៅ​ក្នុង​អគារ​ទាំងមូល ។

ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង

ទី​៥- មិន​រវល់​ធ្វើ​ការងារ​ផ្ទះ​ច្រើន

ជា​ធម្មតា​យូ​នី​ត​ខុន​ដូ​មាន​ទំហំ​តូច​ៗ និង​មិន​មាន​ទីធ្លា​ខាងក្រៅ​ដែល​ទាមទារ​ការ​សម្អាត​នោះ​ទេ ។ រស់នៅ​ក្នុង​ខុន​ដូ​អ្នក​នឹង​ចំណាយពេល​តិច​បំផុត​សម្រាប់​ការ​សំអាត​ទូទៅ ។ ម្យ៉ាងទៀត​អគារ​ខុន​ដូ​ជា​ច្រើន​មាន​ផ្ដល់​សេវា​សំអាត ទឹក​ស្អាត និង​អគ្គិសនី ។ ដូច្នេះ​អ្នក​អាច​មាន​ពេលវេលា​ច្រើន សម្រាប់​ខ្លួនឯង ឬ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ពេញចិត្ត ៕

Comments