+855 92 92 1000
Logo
ទំនេរសៅរ៍-អាទិត្យចង់ដើរមើល​ផ្ទះ​បុរី​មិន​គួរ​រំលង​៥​គម្រោង​នេះ
Updated on: July 15, 2022, 4:13 a.m.
Published on: July 15, 2022, 4:12 a.m.

ទំនេរសៅរ៍-អាទិត្យចង់ដើរមើល​ផ្ទះ​បុរី​មិន​គួរ​រំលង​៥​គម្រោង​នេះ


ស្រប​ពេល​កំណើនប្រជាជន​កំពុង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ចំនួន​នៃ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែ​រីក​សុះសាយ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាន់តែ​ពិបាក​ក្នុង​ការ​ស្វែងរក​ផ្ទះ​បុរី​ដែល​មាន​តម្លៃ​សមរម្យ និង​ទីតាំង​ដែល​ល្អ​ៗ​នៅ​ជិត​កន្លែងធ្វើការ សាលារៀន ឬ​ទីប្រជុំ​នៃ​តំបន់​សម្រាប់​ប្រកប​មុខរបរ​ជាដើម ។ ថ្ងៃនេះ Realestate.com.kh នឹង​នាំ​លោក​អ្នក​ដែល​កំពុង​តែ​មាន​បំណង​ស្វែងរក​គម្រោង​ផ្ទះ​បុរី​ដែល​មាន​តម្លៃ​ទាប និង​ទាំង​ល្អ​ៗ​បំផុត ៖

ទី​១- គម្រោង​បុរី មហា​បឹង​ទ្រា

បុរី មហា​បឹង​ទ្រា គឺជា​គ្រោង​អភិវឌ្ឍន៍​បុរី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ គម្រោង​នេះ​មាន​តម្លៃ​ចាប់ពី $2x,xxx ប៉ុណ្ណោះ (​ប្លង់​រឹង​) ហើយ​មា​នទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្បែរ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ។ គម្រោង​នេះ​ស្ថិត​នៅ​ក្ន​ង​តំបន់​ដែរ​មានការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​គួប​ផ្សំ​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​, គម្រោង​បុរី​, គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គម្រោង​អភិវឌ្ឍ​ដី​ឡូត៍​ជា​ច្រើន​ទៀត ។

ទី​២- គម្រោង​បុរី អេ​ច​អិ​ម ឡាក់​គី ហូ​ម

គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ តែ​ស្ថិត​ក្ន​ង​តំបន់​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​គួប​ផ្សំ​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។ គម្រោង​បុរី​មួយ​នេះ​មាន​តម្លៃ​ចាប់ពី $5x,xxx ជាមួយនឹង​ការ​ផ្តល់​ជូន​ប្លង់​រឹង​ថែម​ទៀត​ផង ។

ទី៣- គម្រោងបុរី វីល្លៀម

បុរី វីល្លៀម មានទីតាំងស្ថិតនៅជិតទីលានបាញ់កាំភ្លើងភ្នំពេញក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពោលគឺតំបន់នេះជាការរីកច្រើនថ្មីមួយនាភាគខាងលិចនៃទីក្រុង ដែលមានក្តានុពលសម្រាប់វិស័យលំនៅឋាន និងពាណិជ្ជកម្ម ហើយជាពិសេសវាជាទីតាំងខ្ពង់រាបមិនលិចទឹក និងមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អ ។ តម្លៃចាប់ពី $7x,xxx ប៉ុណ្ណោះជាមួយនឹងប្លង់រឹង ដោយគម្រោងនេះផ្តល់ជូនការបង់ប្រាក់ដ៏ងាយស្រួលតាមរយៈការបង់រម្លស់ផងដែរ ។

ទី​៤- គម្រោង​បុរី ខា​សិន ភ្នំពេញ

គម្រោង​នេះ​គឺជា​គម្រោង​បុរី​មួយ​ដែល​ធំ​ជាងគេ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៣​តែ​ម្តង ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ​៧​នាទី​ប៉ុណ្ណោះ​ពី​រង្វង់​មូល​ចោម​ចៅ និង​១០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ គម្រោង​បុរី​នេះ​ត្រូវ​បាន សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រមាណ​៣០​ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​គីឡូម៉ែត្រ​ទី​១៥) នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ជាមួយ​តម្លៃ​ចាប់ពី $1xx,xxx (​ប្លង់​រឹង​) គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា សន្តិសុខ​២៤​ម៉ោង​, សួនច្បារ ក្លឹ​ប​ហោ​ស៍​, អាង​ហែល​ទឹក​, ក្លឹ​ប​ហាត់ប្រាណ​, ហាង​កាហ្វេ និង​កន្លែង​ទិញ​ទំនិញ​ផ្សេង​ៗ ។

ទី​៥- គម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង

គម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង គឺជា​គម្រោង​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អ័​រ​គី​ដេ ដែល​មា​នទី​តាំងនៅ​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​ជាងគេ ងាយស្រួល​ធ្វើ​ដំណើរ និង​មាន​ចម្ងាយ​ត្រឹមតែ 3 នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ តម្លៃ​ចាប់ពី $2xx,xxx ជាមួយនឹង​ប្លង់​រឹង គម្រោង​នេះ​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​ជិត​វត្ត​តាំងក្រសាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​គ្របដណ្តប់​លើ​ទំហំ​អភិវឌ្ឍន៍​ប្រហែល 30 ហិ​កតា ជាប់​ជាមួយ​សហគមន៍​លំនៅ​ឋាន​ទំនើប និង​ស៊ី​វិ​ល័យ ស្រប​តាម​បរិយាកាស​រស់នៅ​ដ៏​ទំនើប​បូក​រួម​ទាំង​ធម្មជាតិ​អម​ដោយ​សួនច្បារ​ដ៏​ស្រស់​ស្អាត​ដែល​គួរ​អោយ​ចង់​រស់នៅ ៕

Comments